កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់

ដោយៈ មករា ស្វាយរៀង ថ្ងៃទី 18 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 05:11 នាទី ចំនួនអានៈ 1597

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ កម្មករ​រោងចក្រ​ទាំងអស់បាននាំគ្នា​ចូលធ្វើការ​វិញ​ហើយ ប៉ុន្តែ​ក្នុង​រយៈពេល​ប្រមាណ​ជា ១ ម៉ោង​ក្រោយមក ស្រាប់​តែក្រុមកម្មករ​គ្រប់​រោងចក្រហាក់ដូច​មាន​អារម្មណ៍​ផ្អើលៗ ហើយក៏​នាំគ្នា​ចេញពី​រោងចក្រ ដើរ​ប្រសេចប្រសាចពេញ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​២ ដោយ​មិន​បានធ្វើ​កូដក​ម្ម​ទេ​។ 

រឿង​វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ ត្រូវបាន​បើក​កិច្ចប្រជុំ​ពិភាក្សារក​ដំណោះស្រាយ​វិវាទ​ការងារ​ជូន​បងប្អូន​កម្មកររោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន នៅ​ក្រុង​បាវិត​។ កិច្ចប្រជុំ​នោះមាន​តំណាង​កម្មករ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ជាមួយ​ថៅកែ​រោងចក្រ ដោយមាន​ការចូលរួម​ពី​លោក រស់ ឆាយ អភិបាលរង​ខេត្តស្វាយរៀង និង​ជា​​ប្រធាន​គណៈកម្មការ ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម គ្រប់មុខ​សញ្ញា​ក្នុង​ខេត្ត​។ 

កិច្ចប្រជុំ​នោះ បានធ្វើ​ឡើងដោយ​មើលមុខ​គ្នា​មិន​ចំ គឺ​ពុំទាន់ទទួលបាន​លទ្ធផល​ទេ​។ ជាមួយ​កិច្ចការ​នេះ អាជ្ញាធរ​បាន​ឯកភាព​ជាមួយ​គ្រប់​សម​ភាគី ដោយ​សម្រេច​ថា នឹង​បើក​កិច្ច​ប្រជុំដ៏​ធំ​មួយទៀតនៅ​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០១៣ ខាងមុខ ដែល​ថ្នាក់​ក្រសួង​ការងារ ថ្នាក់​ខេត្ត​ចូលរួម​ដោះស្រាយ​ផងដែរ ដើម្បី​​ជៀសវាងកុំឲ្យ​អូសបន្លាយ​ពេល​កាន់តែ​យូរ​។ 

​ចំណែក​ក្រុមកម្មករនៅតែ​ប្រកាន់​គោលជំហរ​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ពី ៦១ ដុល្លារ ដល់ ១២០ ដុល្លារ ឬ​១៥០ ដុល្លារ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ចំណុច​ដែល​បងប្អូន​កម្មករ​រោងចក្រ ឡុង​ប្រាយ ទាមទារ​មាន ៦​ចំណុច​គឺ ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​លោក​ដេវីត ជា​ប្រធាន​រដ្ឋបាល​របស់​ក្រុមហ៊ុន​។ ទី​២-​សូម​ឲ្យ​ក្រុមហ៊ុន​បន្ថយ​ចំនួន​ដុំ​នៅ​ផ្នែក​​ខ្សែ​ក្នុង ៨​ម៉ោង មក​ត្រឹម​៦០​ដុំ ហើយ​នៅ​ផ្នែក​គីប​អំពូល​មក​ត្រឹម​៤០​ដុំ​។ ទី​៣-​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការដាក់ទណ្ឌកម្ម​ទៅលើ​កម្មករ​-​កម្មការិនី ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​។ ទី​៤-​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការដក​កម្មករ​កម្មការិនី​ណាដែល​ដល់​កិច្ចសន្យា​ ពីព្រោះ​ក្រុមហ៊ុន​នៅតែ​ជ្រើសរើស​កម្មករ​។ ទី​៥-​បញ្ឈប់​ការរើសអើងក្នុងការ​បង្កើត​សហជីព​របស់​បងប្អូន​កម្មករ និយោជិត និង​ទី​៦- ការ​ថែម​ម៉ោង​ត្រូវ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1710ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1559ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1632ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1743ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3751ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1669ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2775ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1770ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1618ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1550ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11774នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77852នាក់
ខែនេះ    825643នាក់
ឆ្នាំនេះ   3569947នាក់
សរុប   57168843នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:31