លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន

ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1612

ក្បួន​រទេះ​ដឹកឈើ​បានធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ដី ដោយ​មិន​ខ្ចី​អើពើ​ពី​សំណាក់ អស់ លោក​មាន​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​នឹង​ទប់ស្កាត់ បទល្មើស​នោះឡើយ​ថែមទាំង​បណ្តែត បណ្តោយ ឲ្យ​មានការ ដឹកជញ្ជូន​ឈើ​រាប់សិប​រទេះ​ក្នុង​មួយថ្ងៃ។

​ជាក់ស្តែង​កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅ​ថ្មីៗ​នេះ សកម្មភាព​ក្បួន​រទេះ​ឈើ បាន​ដង្ហែរ​គ្នា​ដឹកឈើ​ខុសច្បាប់ ចេញពី​ព្រៃ នៅវេលា​ម៉ោង ៥.៣០​នាទី​ល្ងាច ចំនុច​ចុងស្ពាន​ភូមិ​ខ្វាវ ឃុំ ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប  ដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​មិន​ត្រូវបាន​សមត្ថកិច្ច​ណា​ម្នាក់​ធ្វើការ​ហាមឃាត់ នឹង​ចាប់​បង្ក្រាប​នោះឡើយ តែ​ផ្ទុយទៅវិញ​គឺ​មានតែ​សមត្ថកិច្ច​ដែល​មក​អង្គុយចាំ​ទទួល​លុយ​ពី​អ្នកដឹកឈើ​ទាំងនោះ​ទៅវិញ។

​នៅក្នុង​សកម្មភាព​នោះ គេ​សង្កេតឃើញ​មាន​បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សេង ណែ​ត ដែល​តាំងខ្លួន​ជា​អ្នកកាង​បទល្មើស នឹង​ជូន រទេះ​ឈើ ដែល​ពុំ​ត្រូវបាន​គេ​ដឹងថា លោក សេង ណែ​ត នៅ​អង្គភាព​ណា​នោះទេ តែ​បែរជា​បានធ្វើ​សកម្មភាព ជូន​បទល្មើស​គ្មាន​ញញើត​ច្បាប់​បន្តិច​ឡើយ។

​​ពាក់​ព័​ន្ឋ​ទៅនឹង​ការដឹកជញ្ជូន​បទល្មើស​នេះ អ្នកឃ្លាំមើល​បទល្មើស​បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​លោក ភោក វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ខ្វាវ តែ​លោក​បាន​ប្រាប់ថា ចាំ​ឲ្យ​មន្ត្រី​របស់លោក​មក​មើល ហើយ​នាំយក​រទេះ​ទាំង​នោះមក​រក្សាទុក​។ ក្រោយមក​ក៏បាន​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពី​នាក់ មកដល់​ចំនុច ក្បួន​កឋិន​រទេះ​ដឹកឈើ​មែន តែ​មិន​បានធ្វើ​ការឃាត់​រទេះដឹក​ឈើ​នោះទេ បែរជា​ត្រូវ​ថ្នាំ​សណ្តំ​របស់ មេ​ឈ្មួញ​ឈ្មោះ សេង ណែ​ត  ក្រោយមក ក៏​ស្រាប់តែ ក្បួន​រទេះ​ឈើ​បានធ្វើ​ដំណើរ​បន្ត​ទៅដោយ​រលូន​។​

​ចំពោះ​បញ្ហារ​ក្បួន​រទេះ​ដឹកឈើ​យ៉ាង គគ្រឹក គគ្រេង​យ៉ាង​អាណា​ធិ​ប​ត្យេ​នេះ ត្រូវបាន​គេ​រិះគន់ថា លោក ភោគ វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ គ្មាន​ឥទ្ធិពល​ទឹកមាត់​សាប​គ្មាន​ចំណាត់ការ វង្វេង​នឹង​សំណែន ខ្វះ​ការបង្ក្រាប បទល្មើស បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ដឹក​ជា​ហូរហែរ។ ​ក្នុងនោះដែរប្រជាពលរដ្ឋ​​ក៏បាន​ការ រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​ប្រជាពលរដ្ឋ​ថា លោក ភោគ វីរៈ​ប្រហែលជា លោក ទា គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ដាក់​ឲ្យ​ប្រមូល​លុយ​ឲ្យ​មេ​ទេ​ដឹង បានជា​បទល្មើស​ដឹក​ចេញ​យ៉ាង​គគ្រឹក​គ្មាន​ការទប់ស្កាត់​បង្ក្រាប​យ៉ាងនេះ​។ 

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  និង​លោក ឆេង គឹម​ស៊ុន មេត្តា ជួយ​មើល​មន្ត្រីក្រោមឱវាទ​ដែល​មិនបាន​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស ថែមទាំង​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដឹក​ជា​ហូរហែរ​ទៅវិញ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1716ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1982ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1776ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1459ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2161ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1846ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន492ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន1996ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1463ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1716ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      194នាក់
ម្សិលមិញ    12560នាក់
សប្ដាហ៍នេះ    36038នាក់
ខែនេះ    46692នាក់
ឆ្នាំនេះ   3944924នាក់
សរុប   53304850នាក់
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:26