លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 11:13 នាទី ចំនួនអានៈ 3688

យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​កញ្ញា​សាសា​អតី​ត​ពិធី​ការនី​ទូរទស្សន៍មួយរូប ដែល​ល្បី​ខាង​ដើរលេង​​យប់​តាម​មណ្ឌល​កម្សាន្ត​នានាក្នុង​ក្រុង​ភ្នំពេញ។​

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា លោក​សុខ​ប៊ុន​មិន​មាន​ការ​ចាប់​ចង​ពី​ប៉ូលីស​អាំង​ទែប៉ូល​នោះ​ទេ គឺ​លោក​សម្រេច​ចិត្ត​ចូល​ខ្លួន​មក​បំ​ភ្លឺ​ចំ​ពោះ​មុខ​តុលាការ​ទៅ​តាម​ផ្លូវ​ប្បាប់ តាម​ការ​នែនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំ​នួន​បាន​អោយ​ដឹងថា​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា ឆ្នាំ២០១៥ កញ្ញាសាសា បានស្នើសុំ​ឱ្យតុលាការផ្តន្ទាទោស លោក សុខ​ប៊ុន ទៅតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកសំណងក្រៅ​ផ្លូវ​ការ​អ្វីទាំងអស់ខណៈ​ពេល​នាង​ចូល​បំ​ភ្លឺនៅ​សាលា​ដំ​បូង​រាជា​ធានី​ភ្នំពេញ។ កញ្ញាសាសា​បាន​បន្ថែម​ថា រឿង​ទាម​ទា​សំ​ណង​នាង​ទុក​អោយឪពុក​របស់​នាង​ជា​អ្នក​សម្រេច។

គួរ​រំ​លឹក​ផង​ដែរថា លោក សុខប៊ុន ត្រូវ​បានតុលាការ​សម្រេចចោទ​ប្រកាន់​ពី​បទប្រើអំពើហិង្សា​ ទៅ​លើ​កញ្ញា សាសា នៅភោជនីយដ្ឋាន​មួយកន្លែង ក្បែរ​មជ្ឈ​មណ្ឌល​កោះ​ពេជ្យ​កាល​ពី​យប់​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដែល​ត្រូ​វ​បាន​គេ​ស្គាល់ថា ជា​កន្លែង​ផឹក​ស៊ី​រាំច្រៀង​ពេល​រាត្រី។

ក្រោម​ពី​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​លោក សុខប៊ុន ប្រើ​អំ​ពើ​ហឹង្សា​លើ​កញ្ញាសាសា តាម​បណ្តាញ​សារព័ត៌មាន និង​បណ្តាញ​សង្គម ដែលរហូត​​ឈាន​ដល់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ប្រកាស​ជា​សាធារណៈ អោយ​លោក​សុខ​ប៊ុន​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់នោះ ក៏​មានមតិ​​រិះ​គន់​ពី​បណ្តាញ​សង្គម (Facebook) ​យ៉ាង​ធ្ងន់​ៗ​ផង​ដែរថា តុលាការ​ហាក់​មិន​ឯករាជ ស្ថិត​នៅ​ក្រោម​សំ​ពាធរបស់​អ្នក​មាន​អំ​ណាច និង​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ក្រីក្រ ដោយ​គេ​មើល​ឃើញ​ថា ករណី​ឃាត្តកម្ម​ជា​ច្រើ​ន​នៅ​កម្ពុជា តុលាការ​មិន​បាន​វែក​មុខ​ឃាត្ត​ ឬចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទាទោសនោះទេ ដូច​ជាករណី​រឿង​លោក ឈូគបណ្ឌិត បាញ់​កម្ម​ករ​ជា​ច្រើន​នាក់​អោយ​រង​របួស​អស់​រយៈ​ពេល​ជាយូ​រឆ្នាំ​ណាស់​មក​ហើយ តែតុលាការ​នៅ​តែ តាម​ចាប់​លោក​ឈូគ​បណ្ឌិត​មិន​បាន​ ហើយ​រដ្ឋា​ភិបាល​ក៏​មិន​ឃើញ​ចេញ​មុខ​ប្រ​កាស​អោយ​លោក​ឈូគបណ្ឌិត​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ដូច​លោក​ សុខ​ប៊ុន​ នោះដែរ។​

មាន​ពល​រដ្ឋ​​មួយ​ចំ​នួន​បាន​ឆ្ងល់​ថា តើ​ការ​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនា នៅ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ តើ​មាន​ស្ថាន​ទម្ងន់​ទោស​កំ​រិតណា? ត្រូវ​ជាប់​គុគ​ប៉ុន្មាន​ឆ្នាំ? ហើយ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ប៉ុន្មានដែរ? ទើប​កញ្ញាសាសាហ៊ាន​បង្ហើប​ថា បើ​សុខ​ប៊ុន​បង់លុយ​​​អោយ​នាង​២លាន​ដុល្លារ​អាមេរីក នាង​អាច​ធ្វើ​ការ​ពិចារណា។

លោក មេធាវី របស់​លោក​សុខ​ប៊ុន​ធ្លាប់​បាន​ប្រាប់​អ្នក​កាសែតថា អំ​ពើ​ហឹង្សា​ខាង​លើ​កើត​ឡើង​ដោយ​កញ្ញាសាសា ប្រើ​ពាក្យ​ជេរ​ប្រ​មាត និង​គប់​ទូរ​ស័ព្ទ​ទៅ​លើ​លោក​សុខ​ប៊ុន​មុន​ ទើប​ធ្វើ​អោយ​លោក​សុខ​ប៊ុន​ខឹង​រហូត​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​រូប​នាង តែ​កញ្ញា​សាសា​បាន​បដិសេធថា នាង​មិន​បាន​ជេរ​លោក​សុខ​ប៊ុន និង​មិន​បាន​គប់​ទូរស័ព្ទ​ទៅ​លើ​លោក​សុខ​ប៊ុន​ដូច​ការ​ចោទនោះ​ទេ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​អ្ន​ក​ញៀន​កាហ្វេនៅ​តៀម​កាហ្វេបាន​រិះ​គន់​ថា ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​មួយ​ចំ​នួន​ជា​មនុស្ស​ចម្លែក ចូល​ចិត្ត​យក​រឿង​តូច​ធ្វើ​ជា​ធំ​ ហើយយក​​រឿង​ធំ​ធ្វើ​ជាតូច។ ពួកគេ​បន្តថា រឿង​យួន​យក​ដី​តាម​ព្រំ​ដែនកម្ពុជា​​ដែល​ជា​រឿង​ក្តៅ មិន​មាន​អ្នក​ចាប់​អារម្មណ៍ទេ ទាំង​អ្នក​ច្បាប់​ ទាំង​ថ្នាក់​ដឹក​នាំ​កំពូល ជា​ពិសេស​កញ្ចក់​ទូរទស្ស​ន៍​មួយចំនួន រឿង​ឈូគ​បណ្ឌិត​ជា​ឃាត្ត​ករ​ប្រើ​អាវុធ​បាញ់​កម្មករ​ ហើយ​សមត្ថ​កិច្ច​ចាប់​មិន​បាន​ក៏​មិន​មាន​អ្នក​ចាប់​អារម្មណ៍ដែរ​ តែ​បែ​ជា​មកនាំ​គ្នា​​ចាប់​អារម្ម​ណ៍​ទៅលើ​រឿង​ប្រើ​អំ​ពើ​ហឹង្សា​នៅ​កន្លែងផឹក​ស៊ី ​បារបន​ទៅ​វិញ នេះ​វា​ជា​រឿង​ទប់​សំណើច​មិន​បាន​ ហាសៗៗៗហាៗៗៗៗ៕​ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  តារា  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1408ដង ដីលក់បន្ទាន់   អាន2483ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1482ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1602ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1328ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1389ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1572ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1390ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន1897ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1426ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1339នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70930នាក់
ខែនេះ    178008នាក់
ឆ្នាំនេះ   2635911នាក់
សរុប   51995837នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:55