លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 19 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 10:41 នាទី ចំនួនអានៈ 1874

មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេតុ​ថា មិនមែនជា​រឿង​សាមញ្ញ​នោះទេ​ដែលមាន​មន្ត្រី​គយ​២០​នាក់​មកប្តឹង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​និង​រដ្ឋាករ​ដើម្បី​បកអាក្រាត​ទង្វើ​មិន​ប្រក្រតី​របស់លោក លឹម សម្បត្តិ ​ដែល​ប្រើ​អំណាច​ហួសហេតុ​ក្នុងការ​ប្រមូល​ផលប្រយោជន៍​ដាក់ហោប៉ៅ​ផ្ទាល់ខ្លួន ដែល​ទង្វើទាំង​នេះវា​ផ្ទុយពី​ច្បាប់​បាន​កំណត់។

យោង​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​គយ​ភាគច្រើន​ប្រចាំ​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​បាន​ឲ្យ​ដឹងថា​លោក លឹម សម្បត្តិ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ហើយ​មាន​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ចំណែក​លោក លឹម សម្បត្តិ ទទួលបាន​សំណូក​ក្រោម​តុ​ពី​ឈ្មួញ​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​ការដែល​មន្ត្រី​គយ​២០​នាក់​នាំគ្នា​មក​រាយ​ការណ៍​​ប្រា​ប់​លោក គុណ ញឹម កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ គឺជា​ភស្តុតាង​មួយ​បញ្ជា​ក់នូវ​រាល់​អំ​ពើ​អា​ក្រក់​​របស់​មេ​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​មិន​កោដ​ក្រែង​អំពី​ផ្លូវ​ចច្បាប់​ទាល់​តែសោះ​។​

​​លោក លឹម សម្បត្តិ ប្រើ​អំណាច​ដកហូត​លុយ​ពី​កេស​រួម​១៥​លាន​រៀល​យកទៅ​ចាយវាយ​ផ្ទាល់ខ្លួន ហើយ​លើក​ហេតុផល​ផ្សេងៗ​មក​បិទបាំង​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​បន្តិច​ណា​ទ្បើ​យ​។ ជាពិសេស​ការបន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ឲ្យ​ឈ្មួញ​បង់ពន្ធ​តិច​និង​បង់លុយ​ក្រោម​តុ​ច្រើន គឺជា​ចេតនា​អាក្រក់​របស់លោក លឹម សម្បត្តិ ក្នុងការ​កេងប្រវ័ញ្ច​ចំណូល​ពន្ធ​រដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​និង​រដ្ឋាករ​មិនត្រូវ​ទុក​ឲ្យ​លោក លឹម សម្បត្តិ ប្រព្រឹត្ត​អំពើអាក្រក់​តទៅទៀត​ទេ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ត្រូវ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ​ជា​ស​វៀង​លោក​លឹម​សម្បត្តិ​ធ្វើ​ខូច​ឈ្មោះ​ដល់​ស្ថាប័ន​រដ្ឋនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1411ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន1984ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1455ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន3410ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3189ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1572ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន1914ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1586ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1562ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4437ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46