លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 30 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:50 នាទី ចំនួនអានៈ 1927

បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​ការ​លាក់បាំង​ការមិនចុះបញ្ជី​សហគ្រាស​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ដោយ​ខុសច្បាប់ ។ ការព្រមាន​នេះ​បាន​បង្ហាញថា​អង្គភាព​មួយ​នេះ​កំពុងស្ថិត​ក្នុង​អំពើពុករលួយ​ដែល​អាច​ប្រឈមមុខ​ច្បាប់ ។​ ​

តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ផ្ញើ​ទៅ​លោក ព្រីម សាលី ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា សាខា​ពន្ធដារ​ក្រុង​សិរីសោភ័ណ​មិនបាន​ចុះបញ្ជី​សហគ្រាស​មួយចំនួន​នៅ​ឆ្នាំ ២០១៤​នេះ នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធរដ្ឋ​ ។​ 

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ជំរុញ​ឲ្យ​ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព ដោយ​ចុះបញ្ជី​សហគ្រាស​ទាំងអស់​ដើម្បី​ប្រមូល​ពន្ធ​ឲ្យ​បាន​ទាន់ពេល និង​បញ្ឈប់​រាល់​ការ​លាក់បាំង​ការចុះបញ្ជី​សហគ្រាស ដើម្បី​ទទួលផល​ប្រយោជន៍​ខុសច្បាប់បន្តទៅ​​ទៀត​។​ ​

ទាក់ទិន​ការព្រមាន​នោះ​មន្ត្រី​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​បង្ហើបឲ្យដឹង​​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៤នេះថា អំពើពុករលួយ​ក្នុង​អង្គភាព​មួយ​នេះ​បាន​កើតឡើង​ធ្ងន់ធ្ងរ​ណាស់​ក្នុង​រយះពេល​ចុង​ក្រោយ​នេះ ដោយសារតែ​ការអនុវត្ត​ការងារ​របស់លោក​ប្រធាន​មិនមាន​ភាពប្រក្រតី បក្សពួក​និង​អាង​ខ្នង​បង្អែក ។​ ​

កន្លងទៅថ្មីៗនេះ គេនៅចាំបានថាលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ក៏ធ្លាប់បានចេញលិខិតព្រមានប្រធានការិយាល័យពន្ធដាក្រុងសិរីសោភ័ណនិងមន្ត្រីពន្ធដា៣នាក់ ផ្សេងទៀតផងដែរ ជុំវិញភាពមិនប្រកតីមួយចំនួនក្នុងអង្គភាពមួយនេះ ពិ​សេស​គឺ​ការ​ប្រ​មូ​លពន្ធ​ យឺត​យ៉ាវ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។ មន្ត្រីដែលត្រូវអង្គភាពប្រឆាំងអំពើរពុករលួយព្រមានរួមមាន ១-ឈ្មោះ ឌឹម វិរោចន៍ ប្រ​ធាន​ស្នាក់​ការ​ពន្ធ​ដារ​​សិរីសោ​ភ័ណ​ ២-លោក តុម ផាន់នី មន្រ្តីទទួល បន្ទុកពន្ធ​មុខសញ្ញាលេខ១ នៅ​សង្កាត់​កំពង់​ស្វាយ ទី៣-លោក ផេង សុភា មន្រ្តីទទួលបន្ទុក ប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់​ព្រះ​ពន្លា និងទី៤- លោក ធឹម សុធន មន្រ្តីទទួលបន្ទុក ប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅ​សង្កាត់​អូរ​អំ​បិល ​ទឹកថ្លា។

ការព្រមានរបស់អង្គភាពប្រឆាំងអំពើរពុករលួយ មកលើអង្គភាពពន្ធដាសាខាខេត្តបន្ទាយមាន ជ័យនេះ គឺជាសារមួយចែករំលែក ដល់បណ្តាលស្ថាប័ន អង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ មួយចំនួន ដែលមានភាពអសកម្ម និងអ្នកយកតួនាទីធ្វើស្រែលើខ្នងរាស្ត្រ ត្រូវកែប្រែឥរិយាបថ របស់ខ្លួននិងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពមិនប្រក្រ​តីមួយចំនួនដែលធ្លាប់ប្រព្រឹត្តកន្លងមក ប្រយោជន៍គឺដើម្បីរួមគ្នាលប់បំបាត់រាល់អំពើរពុករលួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធករណីនេះ​ កម្ពុជាសុវណ្ណភូមិ មិនអាចទំនាក់ទំនងលោក ព្រីម សាលី ប្រ​ធាន​មន្ទីរ​ពន្ធ​ដា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1387ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1682ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន1867ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1411ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1866ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1384ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1356ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1451ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1436ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1472ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14606នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    58997នាក់
ខែនេះ    166075នាក់
ឆ្នាំនេះ   2623978នាក់
សរុប   51983904នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 14:40