លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 10:55 នាទី ចំនួនអានៈ 1909

លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក មេ​មិនដឹង​កូន កូន​មិនដឹង​មេ ធ្វើការ​ទាំង​កំហឹង សំណុំរឿង​មួយ​រក​អ្នក​កាន់​ច្បាស់លាស់​ពិតប្រាកដ​មិនបាន​ ដែល​នាំអោយ​មាន​ការ​រិះ​គន់​យ៉ាង​ធ្ងន់ថ្ងូរ​ពី​សំ​ណាក់​រពរដ្ឋ​ទូ​ទៅ។

​ជាក់ស្តែង​សំណុំរឿង​ព្រហ្ម​ទ​ណ្ទ​លេខ​៣៥ របស់​អ្នកសារព័ត៌មាន​២​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែគុម្ភៈ​កន្លងមក ត្រូវបាន​គេ​ដឹងថា ការចាប់​ដោយ​គ្មាន​ដីការ គ្មាន​ការសាកសួរ ចាប់​ទាំង​បង្ខំ​យកទៅដាក់​ពន្ធ​នាគារ​ទាំ​ង​យប់ បង្ករ​​ឲ្យ​មានការភ្ញាក់​​ផ្អើល​ពេញ​ក្រុង​ព្រះវិហារ វា​ប្រៀបបាន​ទៅនឹង​បង្ក្រាប​ឧក្រិដ្ឋជន ឬ​ឃាត្ត​ករ​​សម្លាប់​មនុស្ស​អ​ញ្ជឹ​ង ដែល​ទង្វើ​ទាំង​នេះ​ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ទៅ​លើ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ ដែល​គាត់​មាន​មាត់​អត់​ក្រ​ឡើ​ត ចេះតែ​និយាយ​ឲ្យ​ផុត​តែ​ពី​មាត់​ថា សំណុំរឿង​របស់​អ្នកសារព័ត៌មាន​ពីរ​នាក់ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​លោក​ចៅក្រម​ទៅហើយ តែ​តាមពិត​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ ត្រូវបាន​មាន​ចេតនា​ផ្អិ​ប​សំណុំរឿង​ចោល មិន​ខ្ចី​ចាត់ការ​បញ្ជូន​តាម​នីតិ​វិធី​នៃ​ច្បាប់​ក្នុង​ប្រព័ន្ធតុលាការ ទោះជា​មានការ​បញ្ជា​ណែនាំ​ពី​លោក​អគ្គព្រះរាជអាជ្ញា​ក៏ដោយ ក៏​លោក ឡុង ស៊ីថា ដែល​ត្រូវបាន​​សង្ស័យ​ថា ជា​ព្រះរាជអាជ្ញា​សម្រាប់​កាង​បទល្មើស និង​រកស៊ី​ឈើ​ទាំង​ពូជ​រូបនេះ មិន​ខ្ចី​បញ្ជូន​សំណុំរឿង​អ្នកកាសែត​២​នាក់ ទៅ​ជម្រះ​នោះឡើយ​។

​អ្នកសារព័ត៌មាន មាន​ទូរទស្សន៍ កាសែត វិទ្យុ បានមក​ស៊ើបអង្កេត​លើ​សំណុំរឿង​អ្នកកាសែត​២​រូប​ខាងលើ ដែល​ត្រូវបាន​ចាប់ខ្លួន ទើប​ដឹងថា ការចាប់ខ្លួន​អ្នកកាសែត​២​រូបនេះ គឺ​បណ្តាលមកពី​អ្នកកាសែត​២​រូបនេះ ធ្លាប់​បាន​នាំ​ក្រសួងរដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់​សិប្បកម្ម​របស់​ឪពុកក្មេក​របស់លោក ឡុង ស៊ីថា និង​ប៉ះពាល់​សិប្បកម្ម និង​ឈ្មួញ​ឈើ​មួយចំនួន ដែល​លោក ឡុង ស៊ីថា កាង​បទល្មើស​ទាំងនេះ បណ្តាល​ឲ្យ​អាប់ឱន​កិត្តិយស និង​បាត់បង់​ផលប្រយោជន៍​របស់លោក ឡុង ស៊ីថា ទើប​លោក​ព្រះរាជអាជ្ញា​ស្ទាវ​រូបនេះ ចាត់ការ​អ្នកកាសែត​ទាំង​ទទឹង​ទឹស ដោយ​សំអាង​ទៅលើ​ឈ្មួញ​ឆ្លើយ​ដាក់​ក៏​ចាប់​ញាត់​គុក ដោយ​គ្មាន​ដីការ និង​គ្មាន​ស​កម្មភាព​​ជាក់ស្តែង ហើយ​បាន​ឃាត់ឃាំង​សេរីភាព​របស់​អ្នកកាសែត​២​រូបនេះ ដោយ​គ្មាន​ដំណោះស្រាយ ដោយ​សំអាង​ទៅលើ​ខ្លួន​ជា​ព្រះរាជអាជ្ញារង នៃ​ស្ថាប័ន​តុលាការ ចង់​ចាប់​អ្នកណា ចង់​ទម្លាក់កំហុស​ឲ្យ​អ្នកណា ស្រេច​​តែ​អំពើ​ចិត្ត។

ស្ថាប័ន​តុលាការ​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល ចាប់ពី​លោក​ព្រះរាជអាជ្ញា លោក​ចៅក្រម លោក​ក្រឡាបញ្ជី គឺ​សុទ្ធតែ​ធ្វើ​ការរក​អ្នកទទួលខុសត្រូវ កាន់​សំណុំរឿង​ពិតប្រាកដ​របស់​អ្នកកាសែត​២​រូបនេះ មិនបាន​។ អ្នកសារព័ត៌មាន​បាន​តាម​ដាន​យ៉ាង​កកិ​ត​ដើម្បី​សាក​សួររក​ពន្លឺ​នៃ​ដើមហេតុ ដើម្បី​ធ្វើការ​ដោះស្រាយ​សុំ​ឲ្យ​អ្នកកាសែត​២​រូបនេះ បាន​នៅក្រៅ​ឃុំ តែ​សួរ​លោក​ព្រះរាជអាជ្ញា លោក​ឆ្លើយថា សំណុំ​រឿងនេះ​នៅ​លោក​ចៅក្រម​ឈ្មោះ ពន្លក ដល់​សួរ​លោក​ចៅក្រម ពន្លក លោក​ឆ្លើយថា នៅ​លោក ឡុង ស៊ីថា មិនទាន់​បញ្ជូនមក​ទេ សួរ​លោក ឡុង ស៊ីថា លោក​ឡុង ស៊ីថា ថា​បាន​បញ្ជូនមក​ចៅក្រម​ឈ្មោះ ​ពន្ល​ក។ ចំណែក​លោក ពន្លក បាន​សំដែង​ភាព​ស្មោះស្ម័គ្រ​ឲ្យ​ឃើញ​នូវ​ឯកសារ​ផ្សេងៗ​ថា លោក​រង់ចាំ​ជា​យូរ​មកហើយ តែ​លោក ឡុង ស៊ីថា មិន​ព្រម​បញ្ជូន​ឲ្យ​គាត់ តែបើ​គាត់​បញ្ជូនមក​ពេលណា និង​បញ្ជូន​សម្រេច​ពេលនោះ​ភ្លាម​លោក មិន​ទុក​នាំ​ឲ្យ​ឈឺក្បាល​នោះទេ​។

​ការស៊ើបអង្កេត​របស់​បណ្តាញ​​អ្នកសារព័ត៌មាន​បាន​ចុះ​ពេញ​ខេត្តព្រះវិហារ ដោយ​បែងចែក​តួនាទី​គ្នា ដើម្បី​ស្រាវជ្រាវ​រក​ភាព​ពិត​ពី​ការ​នៅ​ពី​ក្រោយខ្នង ដែល​បាន​ឈរ​ចង្អុល​ឲ្យ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ អនុវត្តន៍​ច្បាប់​មិន​ត្រឹមត្រូវ​តាម​នីតិវិធី ដែលជា​មនុស្ស​ឃ្ជីឃ្ជា​​ក្នុង​ការងារ ងាយស្រួល​ក្នុង​ការ​ព​ង្វ​ក់​ស្មារតី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ទើប​ដឹងថា សំណុំ រឿង​ទាំងនោះ គឺ​នៅក្នុង​ដៃ​លោក ឡុង ស៊ីថា នៅឡើយ​មិនទាន់​បញ្ជូន​ឲ្យទៅ​​ចៅក្រម​នោះទេ​។

​ចំណែក​លោក ម៉ៅ ដែលជា​ដើមបណ្តឹង ដែល​បានដាក់​ពាក្យ​ប្តឹង​មកលើ​អ្នកសារព័ត៌មាន អាកា​ប៉េ បាន​អះ​អាង​ថា លោក​ពុំបាន​ប្តឹង​លោក ឈឿង ចាន់ ដែលជា​បុគ្គលិក​របស់​ទូរទស្សន៍​អប្សរា​នោះទេ លោក ឈឿង ចាន់ គ្រាន់តែ​គេ​ឆ្លើយ​ដាក់​ដោយ​ពុំមាន​ភស្តុតាង ហេតុអ្វី​បាន​ចាប់​គេ​ដោយ​គ្មាន​ដីការ ហើយដាក់គុគ​ដោយ​គ្មាន​ការ​ស៊ើបសួរ​អ្វី​ទាំងអស់ ហើយ​លោក ម៉ៅ បាន​បញ្ជាក់ថា ក្រោយពី​កំហឹង​លោក​បាន​ធូរស្រាល លោក​បាន​ដក​ពាក្យបណ្តឹង​ហើយ តែ​លោក ឡុង ស៊ីថា នៅតែមាន​ចេតនា​ឃុំឃាំង មិន​ព្រម​ដោះស្រាយ​នោះទេ​។ រហូតមកដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ លោក​អគ្គព្រះរាជអាជ្ញា​បាន​អញ្ជើញ​មក​តុលាការខេត្ត​ព្រះវិហារ ហើយ​ក៏បាន​ណែនាំ​ឲ្យ​លោក ឡុង ស៊ីថា លោក ពន្លក បញ្ជូន​សំណុំរឿង​ទៅ​ជម្រះ តែ​លោក ឡុង ស៊ីថា នៅតែ​ពុំ​ព្រម ដូច្នេះ​ទើព​អ្នកសារព័ត៌មាន​នៅតែ​ក្រាញននៀល​ដេកចាំ​ជាច្រើន​ថ្ងៃ ដោយ​បែង​ចែកគ្នា​ស៊ើបអង្កេត​ជុំវិញ​ករណី​អំពើរ​ពុករលួយ​របស់​លោក ឡុង ស៊ីថា និង​មន្ត្រី​ពាក់ព័ន្ធ និង​សូម​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ជា​កម្លាំង​បន្ថែម​មក​ខេត្តព្រះវិហារ ដើម្បី​ជា​កម្លាំងចិត្ត​តស៊ូ​ដើម្បី​ទាមទារ​រក​ភាព​យុត្ត​ធម៌​ជូន​អ្នកសារព័ត៌មាន​។

​ក្នុងនោះ​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា បានរៀបចំ​ពាក្យបណ្តឹង​ប្តឹងទៅ​ឧ​ត្ត​មក្រុម​ប្រឹក្សា និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ផ្សេងៗ​ឲ្យ​ជួយ​ចុះមក​ស៊ើបអង្កេត​លើ​អំពើពុករលួយ​របស់លោក ឡុង ស៊ីថា​។

​គួរ​ជម្រាប​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥​នេះ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌​មាន​​កម្ពុជា បានធ្វើ​សន្និសីទកាសែត​នៅមុខ​សាលាដំបូង​ខេត្តព្រះវិហារ ជុំវិញ​ករណី​លោក ឡុង ស៊ីថា មាន​ចេតនា​ផ្អិ​ប​សំណុំរឿង​របស់​អ្នកកាសែត​ខាងលើ ដោយ​មិន​ព្រម​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ គឺជា​ការ​គំនុំសងសឹក​ចំពោះ​ពួកគេ​ទាំង​២​រូប ដែល​បាន​នាំ​រដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់​សិប្បកម្ម​របស់​សាច់ញាតិ​ខ្លួន ទើប​លោក ឡុ ង​ស៊ីថា ខឹង​ច្រឡោ​ច​ចងគំនុំ​ជាមួយ​អ្នកកាសែត​ដោយបាន​រៀបចំ​គម្រោង​ជា​អន្ទាក់​ចោទប្រកាន់​មកលើ​អ្នកកាសែត ដោយ​គ្មាន​ការពិត និង​អយុត្តិធម៌​ជាទីបំផុត។

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​សាលាដំ​បូង​ខេត្ត​ព្រះវិហារ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង​​៕​​ ប្រភពពី អង្គរថែមស៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន3631ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1607ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1492ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1615ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1853ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1356ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1360ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1413ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1583ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1525ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2207នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28829នាក់
ខែនេះ    398238នាក់
ឆ្នាំនេះ   2408777នាក់
សរុប   51768703នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 08:37