ជនដៃដល់ជិត១០នាក់ដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខាងត្បូងរង្វង់មូលអូរស្វាយប្រហែល៨រយម៉ែត។
លោក ផ្លុង-រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិបានអោយដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣នេះថា កាលពីវេលាខាងលើ មានរថយន្តម៉ាកតាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A-0257 ដឹកឈើជាច្រើនឆ្លងកាត់រង្វង់មូលអូរស្វាយ ចំដៅទៅស្រុកអន្លង់វែងតាមផ្លូវគ្រួសក្រហម ក្រុមហ៊ុនរ៉ែធ្យូង។ ដោយមានការសង្ស័យលោកបានបើរថយន្តម៉ាកកាមរីឆ្នាំ៩៣ មានគ្នា៤នាក់តាមពីក្រោយ ហើយស៊ីផ្លេហៅសាកសួរព័ត៌មាន តែគ្រាន់តែកូនចៅលោកចុះពីរថយន្តភ្លាមមិនទាន់បាននិយាយអ្វីផង ស្រាប់តែមានមនុស្សប្រុសប្រហែល៨នាក់ ស្លៀកពាក់ឈុតប៉ារ៉ា និងស្រីម្នាក់ស្លៀករូបបានរតមកវាយកូបចៅលោកដោយកណ្តាប់ដៃ។ ឃើញដូចឆ្នេះលោក រ៉េតបានចុះពីរថយន្តទាញកាមេរ៉ាបំរុងថតរូប តែត្រូវបានទាហ៊ាន២នាក់ដេញប្រវាយប្រតប់ក្នុងគោលបំណងឆក់យកកាមេរ៉ាបោកចោល តែលោកបានអោបកាមេរាជាប់ ទើបបណ្តាលអោយទាហ៊ានទាំងនោះចាប់លោកបោកទៅនិងដីគ្រួសក្រហមរហូតដាច់ដៃ ដាច់ជើងដូចក្នុងរូបភាព។ ក្រុមជនល្មើសដៃដល់ខាងលើបានស្រកខ្លាំងៗថា ពួកអាអ្នកកាសែតឯងហ៊ានដេញឡានម៉េអឹមផងរឺ អញប៉េអឹម?
លោករ៉េតបានបន្តថា លោកបានខលទូរស័ព្ទទៅឯកឧត្តមនួននៅ រងភូមិភាគ៤ អោយជួយអន្តរាគមន៍ ហើយឯកឧត្តមនួននៅថា បានទូរស័ព្ទអោយមេកងពលគេជួយចាប់ឡានខាងលើហើយ។ ហើយលោកក៏បានរាយការណ៍ទៅលោក តង រងម៉េអឹមស្រុកត្រពាំងប្រាសាទដែរតែអកុសល់ មេរបស់លោកតងប្រាប់ថា មិនមានកម្លាំងម៉េអឹមនៅស្នាក់ការទេ ព្រោះជាប់រវល់ទៅយាមឯក្រុមហ៊ុនឯកជនមួយ។
សហការីរបស់លោករ៉េតបានរាយការណ៍សុំអោយលោក យូឧត្តម ពលទាហ៊ានវីរសេនាតូចលេខ៤៣ សុំអោយជួយបិទបារាសឃាត់រថយន្តបង្កហេតុខាងលើតែលោកឆ្លើយថា លោកនៅឆ្ងាយ។ សហការីរូបនេះបានខលទូរស័ព្ទទៅលោក លីស្រេង មេវីរសេនាតូងលេខ៤២៣ជាច្រើនដងតែលោកមិនបានលើកទូរស័ព្ទទេ។
លោក ផ្លុង-រ៉េត ក៏បានខលទូរស័ព្ទរាយការណ៍ជូនទៅលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តឧត្តរមានជ័យ២ដងដែរ តែលោកមិនបានលើកទូរស័ព្ទនៅបន្ទាប់ពីកើតហេតុភ្លាមៗ។
លោករ៉េតបានបញ្ជាក់ថា លោកបានចុះស្រាវជ្រាវយកព័ត៌មានបទល្មើសឈើក្រញូងនៅអាស័យដ្ឋានខាងលើអស់រយៈពេល៤យប់កន្លងទៅហើយ ដែលជាហេតុធ្វើអោយក្រុមអ្នករកស៊ីដឹកឈើក្រញូងនៅតំបន់នេះ មានការខឹងសម្បាមិនសប្បាយចិត្តរហូត មានការបើកឡានឆាបចុះឆាបឡើង រហូតមានអ្នកយកឈ្មោះជាប៉ូលីសព្រំដែន យកកាំភ្លើងមកគំរាមកំហែងរូបលោកទៀតផង។
លោករ៉េតសូមសំនូមពរទៅសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យមេត្តាជួយចាប់ជនដែដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ជាពិសេសឯកឧត្តម នួននៅ រងភូមិភាគ៤ ព្រោះតំបន់ខាងលើជាតំបន់ទាហ៊ានកាន់កាប់។
អ្នកយកព័ត៌មានយើងកំពុងតែព្យាយាមតាមដានស្រាវជ្រាវករណីខាងលើក្នុងការវែកមុខជនរកស៊ីដឹកឈើខុសច្បាប់ខាងលើ និងផ្លើមធំ ហ៊ានប្រើអំពើហឹង្សាលើអ្នកកាសែត។ យើងពុំទាន់អាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ពាន់បានទេនៅព្រឹកដដែលនេះ។ សូមរងចាំអានព័ត៌មានលំអិត៕
ថ្ងៃនេះ | 7649 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 36208 | នាក់ |
ខែនេះ | 183836 | នាក់ |
ឆ្នាំនេះ | 3766496 | នាក់ |
សរុប | 53126422 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 22:56 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net