លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 21 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2634

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា លោក​មិន​បាន​ដាក់​ប៉ុស្តិ៍​យាម​​គ្រប់​ច្រក​ល្ហក​ដើម្បី​យក​លុយ​ពី​បទ​ល្មើស​នោះទេ ព្រោះ​លោក​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​លោក​ក៏ពុំ​មាន​ទួនាទីប្រ​ចាំការ​នៅ​ទឹក​ដី​ខេត្ត​បាត់ដំ​បងដែរ។ ចំណែក​ព័ត៌មាន​ដែលមាន​អ្នក​និយាយ​ថា លោករក​លុយ​ $5000 បង់​ជូន​មេជា​ប្រ​ចាំខែនោះ​ក៏មិន​ពិត​ដែរ។ លោក​ចិត្រាបន្ថែមថា មុខ​របរ​ប្រ​ចាំ​ថ្ងៃសំរាប់​គ្រួសារ​របស់លោក​គឺ​ប្រ​ពន្ធ​លក់សាំង​ដើម្បីចិញ្ចឹម​ជីវិត​ ឯការ​ងារ​ប៉ូលីស​សេដ្ឋ​កិច្ចវិញ គឺ​លោក​ធ្វើ​ការ​ទៅ​តាម​តែ​ទួនាទី​តែប៉ុណ្ណោះ រឿង​ដេញកាក់​ដេញ​គៀប​យក​លុយ​ពី​អ្នក​រក​ស៊ី​គឺ​គ្មានទេ។

អត្ថបទចាស់៖ យោង​តាម​សេចត្តី​រាយ​ការពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​អោយ​ដឹងថា លោក ហុក ចិ​ត្រា មេ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ទទួល​ផែន​ឈរជើង នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បាន​ត្អូញត្អែរ​ប្រាប់​ឈ្មួញ​រកស៊ី​បទល្មើស ព្រៃឈើ​ថា ” អញ​គ្មាន​លុយ​បង់​ឱ្យ​មេៗ​គ្រប់​ចំនួន​ទេ ព្រោះ​​មេៗ​តម្រូវឱ្យ​បង់​លុយ​ក្នុង ១​ខែ ៥០០០​ដុល្លារជា​ថ្នូរ​និង​ទួនាទីរបស់អញ“ ។

​ក្រុម​អ្នក​រក​ស៊ី​បាន​លួច​បង្ហើប​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ដែល​ទទួល​បន្ទុក​​នៅ​ខេត្ត​ទាំង​ពីរ​ខាង​លើ​គឺ​នៅ​ក្រោម​ឱវាត​របស់​លោក​យិន ប្រសិទ្ធិ មេ​ប៉ូលិសសេដ្ឋ​កិច្ច​​ទទួល​ផែន​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ថ្នាក់​ក្រសួង។ ប្រ​ភព​បន្ត​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​បាន​ដាក់កុង​ត្រូល​ជជុះគ្រប់​ច្រក​ល្ហកក្នុង​ការ​ដេញ​ប្រ​មាញ់​អ្នក​រក​ស៊ី​ខុស​ច្បាប់​យក​លុយ​ដាក់​ហោប៉ៅ និង​សន្សំទុក​បង់​ជូន​ថ្នាក់​លើ​ផង​ ដើម្បី​រក្សាតំណែង​និង​ទួនាទី​របស់ខ្លួន។

ក្រុម​អ្នក​រក​ស៊ី​ហាក់​មាន​ចម្ងល់ថា តើ​លុយ​៥០០០ដុល្លារដែល​លោក ហុក ចិ​ត្រា ថា​បង់អោយ​ថ្នាក់​លើ​នោះ​ តើ​បង់​អោយ​ទៅ​ថ្នាក់​លើ​មួយ​ណា? បង់​អោយ​លោក​ យិន ប្រសិទ្ធិ ឬបង់​អោយ​អ្នក​ផ្សេង?

ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​បាត់​ដំ​បង​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា លោកសក្តិ​៣ ហុក ចិ​ត្រា ដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​នេះ​មិន​មែន​ចាំបង្រ្កាប​បទ​ល្មើស​តាម​ផ្លូវ​ច្បាប់​នោះទេ គឺ​ដាក់​កុង​ត្រូវ​ចាំគាប​យក​លុយ​ចែក​គ្នា​ចាយ​តែ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​កាន់​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​បាត់បង់​ថវិការ​ចំណូល​របស់​រដ្ឋ​។

ក្រុង​ប្រ​ជាពល​រដ្ឋ​សូម​អោយ​លោក សខេង មេត្ត​ត្រួត​ពិនិត្យ​មើល​ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​ផង​ ព្រោះ​ហាក់​ដូច​ជា​កំពុង​តែ បង្ករ​ព្យុះ​ភ្លៀង​ស្រេច​តែ​អំ​ពើ​ចិត្ត​ឥត​មាន​ការ​កោដ​ក្រែង​ដល់​ថ្នាក់​លើ​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហុក​ចិត្រា បាន​ទេ​ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ ដោយ៖ កម្ពុជា​សុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1884ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1807ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1611ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន3005ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1592ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1751ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1612ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1914ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1732ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1790ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5728នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71806នាក់
ខែនេះ    819597នាក់
ឆ្នាំនេះ   3563901នាក់
សរុប   57162797នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:34