ទំនៀមសែនក្រុងពាលី

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 3051

តាំងពី​បុរាណរហូត​មក យើង​តែង​សង្កេត​គេ​រៀប​ចំពិធី​សែន​ក្រុង​ពាលី នៅ​ក្នុង​ពិធី​ប្រ​ពៃ​ណី​ផ្សេងៗ​ដូច​ជា ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ពិធី​រៀប​ចំអាពាហ៍ពិពាហ៍ ពិធីចាប់ដាំពូជ​លើ​ដី​ថ្មី ពិធី​សុំកន្លែង​សង​ផ្ទះថ្មី ជាដើម។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ គេ​បាន​បោះ​បង់​ចោល ឬនៅ​មាន​តិច​តួច​ណាស់។ តើពិធី​សែន​ក្រុង​ពាលីនេះ​គេ​ធ្វើ​ដើម្បីអ្វី?

            មនុស្ស​ជំនាន់ដើម ពុំទាន់​មាន​ការ​ចេះដឹង និង​យល់​ពី​បាតុភូត​ធម្ម​ជាតិ​នៅ​ឡើយ។ គេ​ជឿ​ថា​ធម្ម​ជាតិ​ទាំង​អស់​សុទ្ធ​តែមាន​អទិទេព ព្រាយ​បីសាច ឬអំ​ណាច​អ្វី​មួយ​ថែ​រក្សា។ ម្លោះ​ហើយ​គេ​នាំ​គ្នា​គោរព​ធម្ម​ជាតិ បួង​សួង​បន់ស្រន់​សុំ​សេច​ក្តី​សុខ​ពី​ធម្ម​ជាតិ​សំ​ខាន់ៗ ដូច​ជា​ព្រះ​ធរណី ព្រះ​ច័ន្ទ ព្រះសូរ្យ ព្រះវាយុ ព្រះភិរុណ…។

            ពិធីសែនក្រុងពាលី

            ក្រុងពាលី គឺជាសេ្តច​នៃ​ពួកទេវតា ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី និង​ជា​អ្នក​ផ្តល់​សេច​ក្តី​សុខ​គ្រប់​បែប​យ៉ាង​ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ។

            ពិធី​សែន​ក្រុង​ពាលី​នេះ មាន​ទាក់​ទង​ទៅ​នឹង​រឿង​រាវ​ខ្លះៗ ដែល​មា​ន​ក្នុង​ព្រាហ្ម​សាសនា​ផង​ និង​ពុទ្ធ សាសនា​ផង។

            ក្នុង​ព្រាហ្ម​សាសនា​ មាន​រឿង​តំណាល​ថា មាន​យក្ស​មួយ​ឈ្មោះពាលី គ្រប់​គ្រង​លើ​ទឹក​ដី​ទាំង​មូល ហើយ​តែង​តែ​ធ្វើ​បាប​យាយី​ដល់​មនុស្ស​លោក។ ឃើញ​សភាព​បែបនេះព្រះវិស្ណុបាន​ក្រឡា​ខ្លួន​ជា​មនុស្ស​តឿ​ឈ្មោះ វាមរៈ មក​ស្នើ​សុំ​ដី​ពាលី​បី​ជំហ៊ាន​សំ​រាប់​ជា​ជំ​រក​ដល់​មនុស្ស​លោក។ យក្ស​ពាលី​យល់​ព្រម​តាម​សំ​ណើរ​មនុស្ស​តឿ។ ព្រះវិស្ណុក្រលា​ខ្លូន​យ៉ាង​ធំ​ឈាន​មួយ​ជំហ៊ាន​បាន​ផែនដី មួយ​ជំ​ហ៊ាន​បាន​ឋានសួគ៌ និង​មួយ​ជំ​ហ៊ាន​ទៀត​បាន​ស្ថាន​បាតាល។ ចាប់​ពី​ពេល​នោះ​មក​មនុស្ស​បាន​សុខ​រហូត។

            ក្នុង​រឿង​ពុទ្ធ​សាសនា​ ក៏មាន​ដំ​ណាល​ថា ពេល​ដែល​ព្រះ​សមណគោត្តម​អន្ទោល​យក​កំ​ណើត​ជា​ស្តេច​ស្វា​ខ្មៅ​មួយ​ឯក្រុង​ពាលី​ជា​ស្តេច​ស្វាស នៅ​មាត់​ច្រក​សមុទ្រ (បាង​សមុទ្រ) ម្ខាង​ម្នាក់។ ក្រុម​ស្វា​ទាំង​ពីរ​មិន​ត្រូវ​គ្នា​ទេ តែង​ប្រ​ខាំ​គ្នា​យក​ស្លាប់​រស់។ ឃើញសភាព​បែបនេះ ព្រះ​ពោធិ​សត្វ​ជា​ស្តេច​របស់ក្រុម​ស្វា​ខ្មៅ ក៏​អធិដ្ឋាន​បារមី​សុំ​អោយ​ហោះរួច ហើយ​ហោះ​ទៅ​ចុះ​ចំកណ្តាល​ហ្វូង​ស្វាស។ ដំណឹង​នេះ​លឺ​ដល់​ស្តេច​ស្វាសៗ​ខឹង​ក្រេវ​ក្រោធថា កន្លែង​នេះ​មាន​តែ​អញ​ជាធី ហើយ​ក៏​ជួប​និង​ស្វា​ពោធីសត្វ។ ស្វា​ពោធិសត្វ​បាន​និយាយ​អួត​សរសើរ​ថា​ស្តេច​ស្វា​សមាន​​ចិត្ត​សប្បុរស​មិន​បង្កជំ​លោះ​មិន​ចង​ពៀរ ហើយ​បាន​សុំ​ចង​មិត្ត​មេត្រី​និងគ្នា​ចាប់​ពី​ពេល​នោះ​មក​ស្វា​ទាំង​ពីរ​ក្រុម​បាន​សុខ​សប្បាយ​និង​គ្នា លែង​រំលោភ​ព្រៃ​រក​ស៊ី​ដូច​មុន​ទៀត​ហើយ។ ស្តេ​ច​ស្វា​ខ្មៅ និង​ស្តេច​ស្វាស ស្រលាញ់គ្នាណាស់។ ស្តេច​ស្វាស​គោរព​ស្វា​ពោធិសត្វ​ជា​គ្រូ ហើយ​បាន​បួង​សួង​កើត​ជាតិណា​កុំ​អោយ​ផុត​ពី​ការ​ទំនុកបំ​រុង​គ្នា​ទៅ​វិញ​ទៅ​មក។

            លុះ​កន្លង​ជាតិមក ស្តេច​ស្វាខ្មៅ បាន​ត្រាស​ដឹង​ជា​ព្រះសាម្មា​សាម្ពុទ្ធ ជា​ស្តេច​ស្វា​ស​កើត​ជា​ស្តេច​ក្រុង​ពាលីសោយ​រាជ​នៅ​កណ្តាល​ចក្រវាឡមាន​រូប​រាង​ជា​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល គឺ​មាន​មុខ​មាត់​សំ​លៀក​បំ​ពាក់​ជា​មនុស្ស​ មាន​ម្រាម​ដៃ ម្រាម​ជើង និង​កន្ទុយ​ជាស្វាស ហើយ​អួត​អាង​អំ​ណាច ប្ញទ្ធា​នុ​ភាព​​វាត​ទី​យក​ទឹក​ដី ទ្វី​ទាំង​បួន​កាន់​កាប់​ទៀត។ ក្រុង​ពាលី​មាន​កូន៧​នាក់​ប្រុស​៦នាក់​ ស្រី​ម្នាក់ជា​កូន​ពៅ ព្រះ​អង្គ​បាន​ចែក​ទឹក​ដី អោយ​កូន​ទាំង​៧​នាក់គ្រប់​គ្រង។ ឯនាង​នាថ​វត្តី ជាកូន​ស្រី​ត្រូវ​បាន​គ្រប់​គ្រង​ជម្ពូទ្វីប ដែល​ចែក​ជា​១៦នគរ ហើយ​បាន​រៀប​ចំ​អភិសេកជា​មួយ​ស្តេច​នាគរាជ​ឈ្មោះ ជម្ពូបាបកាស។

            ព្រះ​សាម្មា​សាម្ពុទ្ធបាន​យាង​ទៅ​ប្រោស​សត្វ នៅ​នគរ​ទាំង​១៦​ ជា​ហេតុ​ធ្វើ​អោយ​ជម្ពូបាបកាស ខឹង​ក្រេវ​ក្រោធ ខ្លាំង​ដោយ​យល់​ថា ទឹក​ដី​ជម្ពូ​ទ្វីបនេះ ជា​កេរ្តិ៍​ឪពុក​ក្មេក​ហេតុ​អ្វី​ក៏​ព្រះ​សមណគោត្តម​ មក​បណ្តុះ​បណ្តាល​ប្រ​ជា​ជន​យក​ទឹក​ដី​របស់​អញ។ ជម្ពូ​បាប​កាស​យក​ទ័ព​ទៅ​ច្បាំង តែ​នាង​ នាថវត្តី ឃាត់​ចាំ​ទៅ​ទូល​ព្រះ​បីតាសិន។ ពេល​ដឹង​ដំ​ណឹង​ក្រុង​ពាលី​ខឹង​ក្រេវ​ក្រោធ មាន​តែ​អញជា​អ្នក​ត្រួត​ត្រា​លើ​កណ្តាប់​ដៃ​ចក្រ​វាឡនេះ ម៉េច​ក៏មាន​សមណគោត្តម​មក​ពីណា ដើរ​បណ្តុះ​បណ្តាល​ប្រ​ជា​ជន ត្រូវ​ចាប់​ខ្លួន​យក​ទៅ​ធ្វើ​ទោស​កុំ​អោយ​អ្នក​ពួង​យក​តំ​រាប់​តាម។

            ព្រះ​សាម្មាសាម្ពុទ្ធ​ដឹង​ញាណថា ក្រុង​ពាលី​ខឹង ក៏​បង្រួម​ផែន​ដី​អោយ​ពាលី​មក​ដល់​ឆាប់ ព្រោះ​ស្តេច​ក្រុង​ពាលីបាន​សន្យា​ជួយ​សង្គ្រោះ​គ្នា​តាំង​ពី​មាន​កំណើត​ជា​ស្តេច​ស្វាស​មក​ម្លេះ។ ពេល​ក្រុង​ពាលី​ជួប​ព្រះភ័ក្រ​ព្រះ​សាម្មា​សាម្ពុទ្ធ ក៏​ធ្លាក់​ទឹកចិត្ត រលាយ​រលត់​ទោសៈ​អស់​រលីង ព្រោះ​ព្រះ​អង្គ​បាន​និយាយ ព្រះ​អង្គ​ជា​កូន​មហា​ចក្រពត្រាធិរាជ្យ បើ​ថា​គាត់​លោភ​លន់​ចង់​បាន​ទឹក​ដីរាជ​សម្បត្តិ មិន​ចេញ​មក​បួស​ទេ ការ​មក​នេះ​គឺ​គ្រាន់​តែ​ប្រោស​សត្វ​អោយ​រួច​ផុត​ពី​ទុក្ខ ព្រះ​អង្គ​ក៏​សំដែង​ប្រាប់​ស្តេច​ក្រុង​ពាលី រឿង​អតីតជាតិ ក្រុង​ពាលីដឹង​ខ្លួន​ក៏​គោរព​ព្រះ​ពុទ្ធ ហើយ​សុំ​បួស​ជាមួយ​ព្រះពុទ្ធ។ ព្រះ​ពុទ្ធ​ប្រាប់​ថា​មិន​អាច​បួស​បាន​ទេ ព្រោះ​ស្តេច​ក្រុង​ពាលី​ជា​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល ព្រះ​អង្គ​អាច​ជួយ​បាន​តែ​អោយ​សីល​៥ កម្ម​បទ​១០ ធ្វើ​ជា​ពូជ​ទៅ​អនាគត​ប៉ុណ្ណោះ។ ស្តេច​ពាលី​ក៏បាន​ទទួល​សីល៥ ផ្ទាល់​ពី​ព្រះ​អង្គ ហើយ​ក្រាប​ទូល​សុំ​ពរ​អោយ​ឆាប់​រួច​ពី​ជាតិ​ដែល​អាក្រក់​ថោក​ទាប​នេះ។ ព្រះ​អង្គ​សន្យា​និង​ប្រ​កាសដល់​ពួក​បរិស័ទ​ទាំង​អស់​អោយ​មាន​សទ្ធា​ជ្រះ​ថ្លា ថ្វាយ​មហាទាន ឧទ្ទិស​ចំណែក​កុសល​ទៅ​ជួយ​រំ​ដោះ​ទុក្ខ ស្តេច​ក្រុង​ពាលី។

            ក្រោយ​មក​ពួក​បរិស័ទ​ កាល​ណា​ត្រូវ​ធ្វើ​បុណ្យ​ទាន គេ​តែ​ង​តែ​ឧទ្ធិស​ចំ​ណែក​ផល ជូន​ទៅ​ក្រុង​ពាលីគ្រប់​ៗគ្នា ជា​រៀង​ដរាប​មក តាម​បង្គាប់​ព្រះសាម្មាសាម្ពុទ្ធ​ដែល​ទ្រង់​បញ្ញតិ ទុក​អោយ​នោះ​ឯង ក្រោយ​ព្រះ​ពុទ្ធ​ទ្រង់បរិនិព្វាន​ពិធីនេះ ធ្វើ​ច្រ​បូក​ច្រ​បល់ ហើយ​មាន​រៀប​សែន​ក្រុង​ពាលី​រៀង​មក ក្នុង​ពិធី​ផ្សេង​ៗ​ព្រោះ​យល់​ថា ស្តេច​ក្រុង​ពាលី​ជា​អ្នក​ត្រួត​ត្រា​លើ​ទឹក​ដី​ទាំងមូល៕ (ដកស្រង់ចេញពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2679ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1980ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6021ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1751ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1897ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1820ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1581ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1683ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3357ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1713ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9632នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75710នាក់
ខែនេះ    823501នាក់
ឆ្នាំនេះ   3567805នាក់
សរុប   57166701នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:44