លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត្រគូប

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 23 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:21 នាទី ចំនួនអានៈ 1665

លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ឃុបឃិត​ជាមួយ​ឈ្មួញ​​រក​ស៊ី​ឈើ​អត់​ច្បាប់​ឈ្មោះ សាន់ប៉ាវ ​​យក​បន្ទាយទាហ៊ាន​ធ្វើ​ជាដេប៉ូ ទិញ​ស្តុក​លក់ឈើ​រាប់​ម៉ឺន​ម៉ែត្រគូប ស្ថិតក្នុង​ភូមិ​ត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។​

ប្រភព​ព័ត៌មាន​ច្បាប់ការបាន​រាយការណ៍​មកថា លោក សាន់-ប៉ាវ ជាមេ​ឈ្មួញរក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​ ដែល​មាន​លុយ​រាប់​សែន​ដុល្លារក្នុងការ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ពីព្រៃ​ យក​មក​ស្តុក​ទុក​ក្នុង​បន្ទាយ​ទាហ៊ាន​ខាង​លើ​​រង​ចាំលក់​ចេញ ដោយ​ចែក​ចំណែក​ភាគហ៊ុន​អោយ​លោក​ ភុនសារ៉ុម ​មេវីរ​សេ​នា​តូច​អន្តរាគមន៍លេខ ៣៨៤ និង​លោក ហូវ រង​វីរ រាប់​ម៉ឺនដុល្លារ​ក្នុង​មួយខែៗ ជាថ្នូរ​ក្នុង​ការ​យក​បន្ទាយ​ទាហ៊ាន​ស្តុក​ឈើ​ និង​ប្រើ​អំ​ណាច​មេវីរ រង​វីរ កាង​ឈើ​ផ្តេច​មុខ។ ប្រភព​បាន​បន្តថា លោក ភុនសារ៉ុន មេវីរ និង​លោក ហូវ រង​វីរ ​បាន​បញ្ជាអោយ​កូន​ទាហ៊ាន​​​បិទ​ទ្វាររបង​បន្ទាយ​ជិត​បន្ទាប់​​ពីឡាន​ដឹក​​ឈើ​ដឹក​ចូល និង​​ដឹក​ចេញ​ពី​បន្ទាយ​ ព្រោះ​កន្លង​ទៅ​មាន​ក្រុម​អ្នក​កាសែត​បាន​ចូល​ថត​យក​រូប​ភាព​បទ​ល្មើស​​ព្រៃ​ឈើ​ទាំង​នេះ​ដល់​ក្នុង​បន្ទាយ។​​

ពលរដ្ឋ​នៅ​ភូមិ​ត្រាំប៉ោង​និយាយខ្សឹប​ខ្សៀវ​តាម​តុកាហ្វេថា ថ្ងៃអនាគត​រដ្ឋា​ភិបាល​មិន​ចាំបាច់​បើក​ប្រាក់​ខែ​អោយ​មេទាហ៊ានពល​ទាហ៊ាន​នៅ​ វីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ទៀត​ទេ ព្រោះ​លោក ភុនសារ៉ុម មេវីរបាន​សហការណ៍គ្នា​ជាមួយឈ្មួញ​ឈើ​ឈ្មោះ សាន់-ប៉ាវ យក​បន្ទាយ​ទាហ៊ាន​ធ្វើ​អាជីវកម្មទិញឈើ​លក់​ឈើ​ទ្រង់​ទ្រាយ​ធំរហូត​ដល់​ទៅ​រាប់​ម៉ឺន​ម៉ែត្រគូប​ឯណោះ ដូច្នេះពួកគាត់​មិន​ខ្វះលុយចាយ និង​មិន​ខ្វះលុយបើក​ប្រាក់​ខែអោយ​កូន​ទាហ៊ាននោះទេ។

លោក ហូវ រងវីរលេខ ៣៨៤ ខាងលើបាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ នេះ​ថា ពិត​ជាមានឈើ​នៅក្នុង​បន្ទាយ​មែន តែ​មិន​មែន​ឈើ​របស់​លោកទេ គឺ​ជាឈើ​របស់​លោក សាន់ប៉ាវ យក​មក​ផ្ញើរតែប៉ុណ្ណោះ ហើយ​ការ​ផ្ញើរ​នេះ​ខាង​ឈ្មួញ​ឈើ​គេ​មាន​ទំនាក់​ទំនង​ល្អជាមួយ​ថ្នាក់​លើ។ លោក ហូវ បាន​បន្ថែម​ថា លោក​មិន​បាន​ទទួល​លាភសការ:ពី​ឈ្មួញ​ឈើ​ខាងលើ​នេះ​ទេ គ្រាន់​តែបាន​កំទិចឈើ​ខូចៗ​យក​មក​ធ្វើ​ជាផ្ទះបាយ​អោ​យ​ទាហ៊ាន​តែប៉ុណ្ណោះ។

បើ​ទោះជា​លោក ហូវ នាយ​រង​វីរ: បដិសេធន៍ថាមិនបាន​លាភសការ:ពី​ឈ្មួញឈើ​ក៏ដោយ ក៏​ប្រ​ភព​​​ដែល​បែក​ធ្លាយ​ពី​បន្ទាយ​ទាហ៊ាន​នេះបាន​ប្រាប់​ថា លោកហូវ បាន​យក​លុយ​ចំនួន​២០ម៉ឺន​រៀល​ក្នុង​មួយ​​ក្បាលឡានដែល​ចូល​ទិញ​ឈើ​នៅ​ក្នុង​បន្ទាយ​នេះ បើ​មិន​បាន​២០ម៉ឺនរៀល​មិន​អាច​ចូល​ទិញ​ឈើ​បាន​ទេ។

កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភុន-សារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ និង​លោក សាន់-ប៉ាវ មេឈ្មួញ​​រកស៊ីឈើ​​អត់​ច្បាប់​អាង​ខ្នង​ទាហ៊ាន​ខាងលើ​នេះបាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំ​រាប់​ទំនាក់ទំនង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2227ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1521ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1710ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4550ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2704ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1789ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1804ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1684ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1858ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1988ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11411នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77489នាក់
ខែនេះ    825280នាក់
ឆ្នាំនេះ   3569584នាក់
សរុប   57168480នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:55