ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 09:55 នាទី ចំនួនអានៈ 2441

បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​ មាន​អាយុ​វែង រហូត​ដល់​ទៅ​ជាង​១រយ​ឆ្នាំក៏មាន ដោយ​ពួកគាត់​បរិភោគ​អាហារ​ដែល​គ្មាន​ជាតិ​គីមី គឺ​បរិភោគ​តែ​អាហារ​ធម្មជាតិដូច​ជា​ ត្រី​ធម្មជាតិ សាច់ជ្រូកសាច់​គោក្នុងស្រុក​ បន្លែ​ធម្មជាតិ ដែល​ពល​រដ្ឋ​ខ្មែរ​ដាំដុះ​ដោយ​ប្រើ​ជីធម្មជាតិ មិន​មាន​ម្ហូប​អាហារ​ខូច​គុណ​ភាព ឬ​ប្រើ​ជាតិ​គីមី​ច្រើន​នាំចូល​ពី​ប្រ​​ទេស​ជិត​ខាងដូច​សព​ថ្ងៃ​នោះ​ទេ។

ដោយ​សា​កត្តា​ច្បាប់​ធូ​រលុង​ធ្វើ​អោយ​មន្រ្តី​ថ្នាក់​ក្រោម​មិន​គោរព​ច្បាប់ នាំអោយ​ប្រ​ទេស​ជាតិ​មាន​អំ​ពើ​ពុក​រលួយ​ស៊ីសំ​ណូក​សូកប៉ាន់ ធ្វើ​អោយ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ឃុប​ឃិត​ជា​មួយសមត្ថ​កិច្ច​ជំ​នាញ លួច​បើក​ដៃ​អោយ​ឈ្មួញ​នាំ​ទំ​និញ​ខុស​ច្បាប់ ទំ​និញ​ខូច​គុណ​ភាពចូល​ស្រុក​ខ្មែរទាំង​ថ្ងៃទាំង​យប់ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យច្បាស់​លាស់​​ ហើយ​មន្រ្តី​ទាំង​នោះ​ទទួល​សំណូក​ ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន បើ​ទោះ​ជា​មន្រ្តី​ខិល​ខូច​ទាំង​នោះ​ដឹង​ថា ផលិតផល​​ដែល​នាំចូល​ទាំង​នោះ​​អាច​ធ្វើ​អោយ​ខ្មែរ​អាយុ​ខ្លី​ក៏ដោយ។

បើ​យោង​តាម​បណ្តាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក និង​គេ​ហទំព័រក្នុង​ស្រុក​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​កន្លង​ទៅ​នោះស​បញ្ជាក់​អោយ​ឃើញ​ថា ទឹក​ស៊ុប​គុយ​ទាវ ដែល​ដាក់​ក្នុង​ប៊ី​ដុងនាំ​ចូល​ពី​ស្រុក​យួន​យក​​មក​លក់​ចែក​ចាយ​អោយ​ពល​រដ្ឋ​ខ្មែរ​ ហាក់​កំ​ពុង​តែ​កើន​ឡើង​ទ្វេរ​ដង​ជា​រៀង​រាល់​ថ្ងៃ តែ​គេ​មិន​ឃើញ​មាន​អស់​លោក​មន្រ្តី​ជំ​នាញ ឬ​ខាង​ក្រសួងសុខាភិបាល មន្ទីសុខាភិបាល ចុះ​ត្រូត​ពិនិត្យពី​គុណភាព​ ឬសារ​ធាតុ​ផ្សំ​អោយ​បាន​ត្រឹម​ត្រូវ​នោះទេ។

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​បាន​ចោទ​ថា ដោយ​សារ​តែ​មាន​ការ​នាំ​ចូល​ទំនិញ​ប្រើ​ជាតិ​គីមី ទំនិញ​ខូច​គុណ​ភាព​ពី​បរ​ទេស​ចូល​ស្រុក​នេះហើយ ​ទើប​​ធ្វើ​អោយ​ប្រជារាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​កើត​ជំ​ងឺ​ ឈឺ​ក្រពេះ រលាកពោះវៀន រលាក​តម្រង​នោម លើស​ឈាម ទឹក​នោម​ផ្អែម ខ្លាញក្នុង​សរសៃ​ឈាម ខ្លាញ់ក្នុង​បេះដូង។ល។

តាម​ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​អោយ​ដឹង​ថា អ្នក​នាំ​ចូល​និង​ចែក​ចាយ​ទឹក​ស៊ុប​យួន​ក្នុង​ខេត្ត​សៀម​រាប​ហាក់​គ្មាន​ការ​ភ្ញាក់​ផ្អើល គ្មាន​ការ​កោដ​ញញើត​អ្វី​ទាំង​អស់​ ដោយ​ពួក​គេ​ដឹក​ជញ្ជួន​ទឹក​ស៊ុប​ខាង​ទាំង​នោះ​ចែក​ចាយ​តាម​ហាង​ដោយ​សេរី​ ហើយ​ដោយ​ចំ​ហ។

អ្នក​ស្រ​លាញ់​សុខ​ភាព​នៅ​ខេត្ត​សៀម​រាប​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​មុន​ចូល​ពិ​សា​អា​ហារតាម​ហាង​មេត្តា​ស៊ើប​អង្កេត​អោយ​ច្បាស់​ថា ហាង​នោះ​ប្រើ​ទឹក​ស៊ុប​ដែល​ចំ​អិន​ខ្លួន​ឯង ឬ​ទិញ​ទឹក​ស៊ុប​ដែល​នាំ​ចូល​ពី​ស្រុក​យួន បើម្បី​ការ​ពារ​សុខ​ភាព​អោយ​បាន​ល្អ។

អាជ្ញាធរ​ខេត្ត​សៀម​រាប​គួរណាស់​តែ​មាន​វិធាន​ការ​ទប់​ស្កាត់​ការ​នាំ​ទឹក​ស៊ុប​ពី​យួន​យក​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​នេះ​អោយ​បាន មិន​គួរ​ស្រ​ងំ​ស្ងៀម​ដូច​សព​ថ្ងៃនេះទេ។ ឬ​មួយ​ទឹក​ស៊ុប​ដែល​នាំ​ចូល​នោះ​បាន​ផ្តល់​ផល​ប្រ​យោជ និង​លាភសការៈ ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ដែរ បាន​ជា​អត់​មាន​កម្រើក​ខ្លួន​អី​បន្តិច​សោះ?​៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3285ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន2510ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1552ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1386ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1439ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1528ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2275ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1495ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1907ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1522ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:26