ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:21 នាទី ចំនួនអានៈ 1974

ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូវក្នុងភូមិទួលពង្រ​ ក្រៅពីនេះផ្លូវជាតិលេខ៥ក្នុងក្រុងពេលក្រុមហ៊ុនរថយន្ត ដឹកដីយកទៅលក់ម្តងៗ មិនដែនមានការគ្របអ្វីឡើយ បានធ្វើឲ្យជ្រុះដីរាយប៉ាយពេញដងផ្លូវ នៅពេល ពលរដ្ឋ អ្នកដំណើរជាតិ អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ដីទាំងនោះត្រូវខ្យល់បក់ ហ៊ុយទ្រលោម ចូលភ្នែក ចូលច្រមុះ ដែលឥទ្ធិពលអាក្រក់ទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជម្ងឺផ្សេងៗបាន ពិសេសគឺធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងសុខមាលភាពពលរដ្ឋរស់នៅសងខាងផល្លូវតែម្តង។

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទូរសព្ទ័មក សុំអោយ​អ្នកសារព័ត៌មាន​ ជួយចុះ​ផ្សាយ​ជុំវិញករណីខាងលើ ព្រោះពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំងក្រោយពីប្តឹង ចូលអាជ្ញាធរភូមិ សង្កាត់ ក្រុង ជាច្រើនលើកច្រើនសារឲ្យជួយអន្តរាគមន៍ តែអាជ្ញាធរហាក់គ្មានដំណោះ ស្រាយទាល់តែ​សោះ​ ឬ មួយក៏អាជ្ញាធរទាំងនោះបានទទួលសំណែនពីពួកអស់លោក ម្ចាស់ក្រុមហ៊ុនដែល​រកស៊ីកាយដី​និងដឹកដី លក់ទាំងនោះ។

ពលរដ្ឋក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បាននិយាយពេញៗមាត់ថា​ វាពិតជា អយុត្តិធម៌ណាស់សម្រាប់ការរស់នៅរបស់ពួកគាត់ ដូចជាការរស់នៅក្នុងឋាននរកអញ្ចឹង គឺមួយថ្ងៃទៅ មួយថ្ងៃមិនដែលបានស្រូបខ្យល់បរិសុទ្ធទេ ស្រូបបានតែដីហុយ មកលើសម្លៀកបំពាក់ ផ្ទះសំ​បែង​ និងផ្លូវមួយចំនួនត្រូវបានបាក់ រហូតមិនអាចធ្វើដំណើរបាន បញ្ហាទាំងនេះកើតឡើងដោយសារតែ​ក្រុមហ៊ុន​ចំនួន៦ ក្នុងនោះក្រុមហ៊ុន ចាងតេងភាវ លិចធ្លោជាងគេ កាយដីនិងដឹកដីលក់ ដឹកជញ្ជូនទាំងយប់​ទាំងថ្ងៃ​តែងតែបង្កសម្លេងរំខាន និងបើកបរលឿនៗ បង្ហុយដី ដាក់គេឯង ដោយគិតតែប្រយោជន៍របស់ខ្លួន​និង​មិនគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋឡើយ។

លោក រ៉ាន់ ចំរើន មេភូមិទួលពង្រ បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន វាពិតជាអយុត្តិធម៌​ណាស់ មានពលរដ្ឋ៣គ្រួសារបានបង្ខំចិត្តលក់ផ្ទះសំបែង ចាកចេញពីភូមិទាំងទឹកភ្នែក ព្រោះតែមិនអាច បន្តរស់នៅទៀតបាន ព្រោះវាប្រឈមនឹងការបាក់ធ្លាក់ផ្ទះចូលរណ្តៅ ដោយសារឈ្មួញជីករណ្តៅធំមហាសាល។ លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណឹង​ទេ ផ្លូវមួយចំនួនត្រូវបានបាក់ចូលរណ្តៅ មិនអាចធ្វើដំណើរ​បានទៀតផង ពេលរដ្ឋដឹកដីទាំងនោះឆ្លងកាត់តែងតែហ៊ុយដីចូលភ្នែក ចូលច្រមុះ ផ្ទះសំបែងពលរដ្ឋ​រហូត ចំពោះបញ្ហានេះមានពលរដ្ឋប្តឹងមក៣លើក លោកក៏បានរាយការជូនថ្នាក់លើ និង កោះហៅអស់​លោក​ខាងក្រុមហ៊ុនកាយដីលក់មកធ្វើកិច្ចសន្យាដែរ តែពុំដែលមានក្រុមហ៊ុនណាមកធ្វើ កិច្ចសន្យាទេ ខាងក្រុងក៏បានហៅទៅសួរនាំដែរ តែខាងក្រុមហ៊ុនគ្មានគោរពច្បាប់សោះ។

ជុំវិញករណីនេះលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានឲ្យដឹងតាមទូរសព្ទ័នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤នេះថា រាល់ថ្ងៃនេះមានក្រុមហ៊ុនទាំងអស់ចំនួន៦ដែលបានកំពុងធ្វើការងាររកស៊ី ជីករណ្តៅ កាយដីដឹកលក់ពេញក្រុងប៉ោយប៉ែត ហើយក៏បានធ្វើឲ្យខូចផ្លូវ បង្ហុយដីលើលំនៅដ្ឋាន ធ្វើឲ្យប៉ះពាល សុខភាពពលរដ្ឋមែន។ លោកបានច្រាលចោលការចោទប្រកាន់ថា សង្កាត់មិនបានដោះស្រាយបណ្តឹង ប្រជាពលរដ្ឋ ចំពោះរឿងនេះសង្កាត់បានហៅក្រុមហ៊ុនទាំងនោះមកណែនាំដែរ​ តែក្រុមហ៊ុននីមួយៗមិន គោរពតាមសន្យាសោះ ហើយផ្លូវដែលខូចថាធ្វើសងវិញ ក្រុមហ៊ុនដឹកដីទាំងនោះមិនឃើញធ្វើសងវិញ នៅឡើយទេ តាមការចុះមើលជាក់ស្តែងឃើញចាក់ដីបាន​៣០ភាគរយប៉ុណ្ណោះ។ បើទោះបីជាបែប ណាក្នុងនាមជាអាជ្ញាធរលោកនឹងបន្តការដោះស្រាយជូនពលរដ្ឋទៀត។

បើទោះបីជាមានការអះអាងពីអាជ្ញាធរយ៉ាងដូច្នេះក៏ដោយ ពលរដ្ឋសង្គេតឃើញថា ការដោះស្រាយ​ពិតជាមាន តែអាជ្ញាធរធ្វើការយឺតយ៉ាវណាស់​ មិនខុសពីពាក្យថា ម៉ាម៉ាយកតែសូងនោះទេ។

លរដ្ឋសំណូមពរទៅ​លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ជួយដោះស្រាយបញ្ហាទាំងនេះផង អាជ្ញាធរមូលដ្ឋានអាច ពិបាកដោះស្រាយ ព្រោះឈ្មួញមានលុយ មានអ្នកមានអំណាចអន្តររគមន៍ច្រើន។

ចំពោះបញ្ហាខាងលើនេះ កម្ពុជាសុវណ្ណភូមិ មិនអាចសុំការអធិប្បាយពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយ ប៉ែតបានទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1533ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1477ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2476ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2267ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1463ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1488ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1537ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1549ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1453ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1547ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46