លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង

ដោយៈ លឹមហួ ខេត្តកោះកុង ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 04:14 នាទី ចំនួនអានៈ 1909

ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ដែល​បាន​បញ្ជា​អោយ លោក យួន ឈី​វ អ្នកយកព័ត៌មាន​កាសែត​ថ្ងៃនេះ ទៅ​បង្ហាញខ្លួន​នៅ​សវនាការ​នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ វេលា​ម៉ោង ២ រសៀល​។​

​លោក​សុខ សុវណ្ណ មាន​ប្រសា​ស​ន៏​ថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង និង តុលាការខេត្ត ហាក់បីដូចជា​ប្រញាប់ប្រញាល់​ទៅលើ​ដំណើរការ​កាត់ក្តី​ពាក់ព័ន្ធ និង អ្នកសារព័ត៌មាន​ខ​ណះ​ដែល​បណ្តឹង​របស់​អ្នក សារព័ត៌មាន​គឺ លោក យួន ឈី​វ ប្តឹង​លោក ម៉េង តិច ប្រធានការិយាល័យ​បរិស្ថាន​ស្រុកស្រែ​អំបិល តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង ស្ថិតនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បែរជា​មិនទាន់​ចាត់ការ​ទៅវិញ​នេះ​ជា​ភាពអយុត្តិធម៌​មួយ​ដែល​មិនអាច​ទទួលយកបាន​នេះ​សបញ្ជាក់​អោយឃើញថា​ ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​មាន​អា​ថ៍កំ​បាំង​អ្វីមួយ​បានជា​លំអៀង​ទៅកាន់​ភាគី ម៉េង តិច​។​

​គួររំលឹកថា​ កាលពីពេល​កន្លងមក លោក យួន ឈី​វ អ្នកយកព័ត៌មាន​ថ្ងៃនេះ បាន​ប្តឹង​លោក ម៉េង តិច ពីបទ​ប្រើ​អំពើ ហិង្សា​គំរាមកំហែង តែ​ត្រូវ​តុលាការខេត្ត​កោះកុង​មិន​ចាត់ការ ចំណែកឯ​បណ្តឹង​របស់​លោក ម៉េង តិច ប្តឹង​មក លោក យួន ឈី​វ វិញ ពីបទ​កំហែង​យក​ព័ត៌មាន​ត្រូវបាន​តុលាការ​ខេត្តកោះកុង បើ​សវនាការ​កាត់ក្តី​កំបាំងមុខ​ដោយ ដាក់ទោស​១​ឆ្នាំ​ដោយ​ព្យួរទោស​។​

​បច្ចុប្បន្ននេះ​ស្ថាប័ន​អយ្យការ​ខេត្តកោះកុង ក៏បាន​ប្រញាប់ប្រញាល់​បើក​សវ​ការ​​មួយ ទៀត លើ​បណ្តឹង​របស់លោក ម៉េង តិច ចោទប្រកាន់​លោក យួន ឈី​វ ពីបទ​ល្មើស​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ហើយ តុលាការ​ពុំបាន​យក​ច្បាប់​ស្តីពី​របប​សារព័ត៌​មានមក​អនុវត្ត បែរជាយក​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​មក​​អនុវត្ត ទៅវិញ​។​

​ចំណែក លោក យួន ឈី​វ ដែលជា​ជន​ត្រូវ​ចោទ​បាន​សំណូមពរ​សុំអោយ​ចៅក្រម​ជំនុំ​ជំ​រះ​​ខេត្តកោះកុង​មេត្តាជួយ​រក​យុត្តិធម៌​និង​ទម្លាក់ចោល​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ជា​សា​ធារ​ណះ ដែល​នឹងត្រូវ​បើក​​សវនាការ​នៅ​រសៀល​ថ្ងៃ​២៩​មិថុនា​នេះ ។​

​លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្តកោះកុង​​បានអោយដឹងថា ករណីនេះ​លោក​យួន​ឈី​វ ធ្លាប់បាន​មកសុំ​អន្តរាគមន៍​ពី​លីកាដូ​ហើយ​អោយជួយ​រក​មេធាវី​ដែរ​តែ​​ខាង​​ភ្នំពេញ​​មិនទាន់​ឆ្លើយតប​លោក​បាន​មានប្រសាសន៍​បន្តថា សំណុំរឿង យួន ឈី​វ និង​ម៉េង តិច ស្ថាប័ន​អយ្យការ​ដូចជា​មានការ​លំអៀង​ទៅ​ភាគី​ម៉េង​តិច​ដោយ​អា​ថ៍កំ​បាំង​អ​ញ្ជឹ​ង​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ក៏បាន​បន្តទៀតថា​ករណី​​តុលា​ការយក​រឿងនេះ​មក​ចាត់ការ​ជា​រឿង​ចំលែក​ដែល​គ្រាន់តែ​បទ បរិហាកេរ្តិ៍​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​បែរជា​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក ស្រី ម៉ា​នី ចោទប្រកាន់​តាម​មាត្រា​៣០៥​នៃ​ក្រម​ព្រំ​ទណ្ឌ​​ទៅវិញ​ចំណែកឯ​ច្បាប់​នៃ​របប​សារព័ត៌មាន​មិនត្រូវ​បាន​យកមក អនុវត្តន៍​នេះ​ដូចជា​ឆ្លុះបញ្ចាំង​តុលាការ​ប្រើ​អំណាច​​បំបាក់ស្មារតី​និង​បំភិតបំភៃ​ទៅលើ​អ្នកសារព័ត៌មាន​លោក​អ៊ិន​គង់​ជិត ក្នុងនាម​មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដ​ល់​ស្ថាប័ន​​តុលាការ​មេត្តា​ស៊ើបអង្កេត​អោយមាន​តម្លាភាព​និង​ទម្លាក់​ការ ចោទប្រកាន់​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2164ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1472ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2254ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1488ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1407ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1388ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1570ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1584ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1456ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1563ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1339នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70930នាក់
ខែនេះ    178008នាក់
ឆ្នាំនេះ   2635911នាក់
សរុប   51995837នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:55