លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍

ដោយៈ ប្រភពពី អង្គរថែម ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:34 នាទី ចំនួនអានៈ 2113

មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៣ ខែកក្កដា​ខាងមុខនេះ តាម​បណ្តឹង​របស់លោក​មេធាវី ច័ន្ទ វិចិត្រ តំណាង​ឲ្យ​ព្រះរាជអាជ្ញារង​មួយរូប និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​មួយរូប ប្តឹង​ចោទ​ចំនួន​៣​បទល្មើស ដោយ​ភ្ជាប់​យក​ករណី​ធ្វើ​សន្និសីទកាសែត និង​ដាក់​ពាក្យបណ្តឹង​ទៅ​៤​ស្ថាប័ន ពាក់ព័ន្ធ​ការចាប់​ឃុំខ្លួន​ពលរដ្ឋ​ពីរ​នាក់ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ តាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពាក្យបណ្តឹង​នេះ ចុះ​ថ្ងៃទី​២៧ ខែឧសភា និង​បានដាក់​ដល់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៥​។

​ប្រភព​ដដែល បាន​អះអាងថា ពាក្យបណ្តឹង​នេះ បាន​ចោទប្រកាន់​លោក នី ចរិយា ចំនួន​៣​បទល្មើស គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​(​តុលាការ​) តាម​មាត្រា​៣០៥ មាត្រា​៣១១ និង​មាត្រា​៥២២ នៃ​ក្រមព្រហ្មទណ្ឌ​។

​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ដាក់ពាក្យ​បណ្តឹង​នេះ គឺ​កើតឡើង​ដោយសារ​លោក នី ចរិយា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​សមាគម​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ចោទ​មន្ត្រី​តុលាការខេត្ត​សៀមរាប​ថា ចាប់​ពលរដ្ឋ​ដាក់ពន្ធនាគារ​ខុស​នីតិវិធី​ច្បាប់​។

​លោក នី ចរិយា បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ព្រះរាជអាជ្ញារង លោក សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ លោក គី ឬ​ទ្ធី បាន​ឃុបឃិត​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ នៅ​ភូមិ​រំដេង ស្រុក​ស្វាយ​លើ ដាក់ពន្ធនាគារ ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​។

​បន្ទាប់មក អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កម្រាស់​៥​ទំព័រ ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ច្រានចោល​ការចោទប្រកាន់​នេះ​ថា ការចាប់ខ្លួន​ពលរដ្ឋ​ស្រុក​ស្វាយ​លើ​ពីរ​នាក់ ដាក់ពន្ធនាគារ កាលពី​ខែមករា ឆ្នាំ​២០១៥​កន្លងមក​នោះ ធ្វើឡើង​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​មិនមាន​ការប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​គ្នាយ​កដី​ពលរដ្ឋ​ខ្មែរ ប្រគល់​ឲ្យ​ជនជាតិ​វៀតណាម​នោះឡើយ​។

​លិខិត​បាន​ចាត់ទុកថា ការលើកឡើង​របស់​ស​មា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ របស់លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស ជា​រូបភាព​មួយ​លាប​ពណ៌​គ្នា និង​មាន​ចរិត​ញុះញង់​ឲ្យ​មានការ​រើស​អើ​ស​ពូជសាសន៍ ដែល​ធ្វើ​ឲ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន មានការ​យល់ច្រឡំ​ធ្ងន់ធ្ងរ​ទៅលើ​ស្ថាប័ន​អនុវត្ដ​ច្បាប់​។ អយ្យការ​អម សាលាដំបូង​ខេត្តសៀមរាប ស្នើ​យ៉ាងទទូច​ឲ្យ​សមាគមន៍​អាដហុក ជាពិសេស​លោក នី ចរិយា ងាក​មក​ចូលក្នុង​គន្លង​នៃ​ការ​អនុវត្ដ​ផ្លូវច្បាប់ ដើម្បី​ធានាបាន​នូវ​ការគោរព​សិទ្ធិ​បុគ្គល និង​ស្នើ​ឲ្យ​សារព័ត៌មាន​ផ្សេងៗ​ឈប់​ចុះផ្សាយ​តាម​ការលើកឡើង​របស់​សមាគម​អាដហុក​។

​ទោះជា​យ៉ាងនេះ​ក្តី នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ លោក នី ចរិយា បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក សុក កែវ​បណ្ឌិត លោក គី ឬ​ទ្ធី ទៅកាន់​ស្ថាប័ន​ចំនួន​៤ គឺ​ឧ​ត្ត​ម​ប្រឹក្សា​នៃ​អង្គចៅក្រម អគ្គព្រះរាជអាជ្ញា​អម​មហាអយ្យការ​សាលាឧទ្ធរណ៍ ប្រធាន​តុលាការ​កំពូល និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយ​យក​ករណី​ដែល​លាតត្រដាង​ក្នុង​សន្និសីទកាសែត​នាពេល​កន្លងមក ជា​ដើមចម​ដាក់បន្ទុក​ដដែល​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន1804ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1548ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1489ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1704ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121245ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1691ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2081ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1552ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1353ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1407ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46