លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២៨​ទៅ​តុ​លា​ការ​

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 03 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 02:34 នាទី ចំនួនអានៈ 1536

តាំងពីលោកពុំសែនឡើងជាអធិការស្រុកពួកមកករណី គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនចាប់ពុំបានរថយន្តបង្កហេតុឬជនល្មើសមកផ្តន្ទាទោសនោះទេតែបែរជាល្បីរន្ទឺខាង ចាប់រថយន្តផ្សេងមកធ្វើជាកំណត់ហេតុបណ្តាលអោយប្រជារាស្រ្តខាតបង់ការងារបាត់បង់ចំណូលមានញ្ហាផ្លូវចិត្តអស់ ជំនឿទៅលើសមត្ថកិច្ចកាន់តែខ្លាំងឡើងៗពី១ថ្ងៃទៅ១ថ្ងៃ។

នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១២មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងរថយន្តធួររីសពណ៍សនិងម៉ូតូ ម៉ាកឌ្រីមពណ៍ខ្មៅឆ្នាំ២០១២នៅលើដងផ្លូវជាតិលេខ៦ក្នុងភូមិដំណាក់ស្លាញឃុំសរសរស្តំស្រុកពួកខេត្តសៀមរាប បណ្តាលអោយមនុស្សស្រីម្នាក់ស្លាប់នៅហ្នឹងកន្លែងនឹងស្រ្តីម្នាក់រងរបួរស្រាលតែប៉ូលីសចរាចរណ៍ស្រុកពួកចាប់មិន បានរថយន្តបង្កហេតុបែជាទៅចាប់រថយន្តកាមរីឆ្នាំ៩៣របស់ម្ចាស់ឈ្មោះនូម-ឆាត់ណាដែលមិនដឹងអីទៅវិញ។

បើយោងតាមសម្តីលោកនួម-ឆាត់ណាជាម្ចាស់រថយន្តកាមរីឆ្នាំ៩៣បានអោយដឹងថាលោកជាអ្នករតតាក់ស៊ីពី ខេត្តបាត់ដំបងមកខេត្តសៀមរាបលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តអែបខាងស្តាំដៃដោយមិន បានពន្លត់ម៉ាស៊ីនទេដើម្បីអោយអ្នកជិះក្នុងរថយន្តក្អួតតែប្រហែល១០នាទីក្រោយមកស្រាប់តែមានម៉ូតូម៉ាកឌ្រីមជិះ មកទន្ទឹងរថយន្តរបស់លោកហើយមានរថយន្តធួរីសពណ៍សបើកមកបុកពីក្រោយបណ្តាលអោយម៉ូតូជនរងគ្រោះ វិល៣-៤ជុំមកបុកបែកកង់ក្រោយរថយន្តរបស់គាត់។លោកឆាត់ណាបន្តថាទោះជាស្រ្តីម្នាក់ដែលរងរបួសស្រាលនឹង ភ្ញៀវជិះលើរថយន្តរបស់លោកឆ្លើយអះអាងនៅមុខសមត្ថកិច្ចប៉ូលីសស្រុកពួកថារថយន្តដែលបង្កហេតុគឺជារថយន្ត ផ្សេងម៉ាកធួរីសមិនមែនរថយន្តរបស់លោកយ៉ាងណាក៏ដោយក៏ក្រុមប៉ូលីសទាំងនោះព្យាយាមយករថយន្តរបស់ លោកទៅសាកសួរតាំងពីម៉ោងប្រហែល៥និង៣០នាទីរហូតដល់ម៉ោង១០យប់ទើបដោះលែងរថយន្តរបស់ លោកតែប៉ូលីសបានដកយកកាតគ្រីដកប័ណ្ណបើកបរនិងតម្រូវអោយមានមនុស្សធានាដោយដកយកទាំង អត្តសញ្ញាណប័ណអ្នកធានាទុកទៀតផង។

លោកទេពពុំសែនអធិការស្រុកពួកបានប្រាប់អ្នកយកព័ត៌មានយើងយ៉ាងកំបុតឆ្កុយតាមទូរស័ព្ទនៅរសៀល ថ្ងៃទី២ខែកក្កដាថា(ខ្ញុំបានបញ្ជួនរឿងទៅតុលាការហើយចង់សួរនាំអីសួរតុលាការទៅ)រួចបិតទូរស័ព្ទប្លឹប។

លោកទី-សុវិនថាល់ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលដដែលថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើលោកបានដឹងហើយតែបើចង់ច្បាស់សាកសួរទៅលោកសុខ-កែវបណ្ឌិតព្រះរាជអាជ្ញារងប្រចាំស្រុកពួកព្រោះគាត់ជាអ្នកកាន់រឿង។

លោកសុខ-កែវបណ្ឌិតព្រះរាជអាជ្ញារងទទួលបន្ទុកស្រុកពួកបានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅម៉ោង៣និង១៦នាទី ថ្ងៃទី២ដដែលថា ករណីដែលលោកតម្រូវអោយមន្រ្តីយុត្តិធម៌បញ្ជួញសំណុំរឿងនិងឯកសារថយន្តរបស់លោកឆាត់ណាអ្នករតតាក់ ស៊ីទៅតុលាការគឺដើម្បីធ្វើការស៊ើបអង្កេតបន្ថែមក្នុងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលបានបាត់បង់ជីវិតទៅ។ លោកបន្តថា ខាងមន្រ្តីយុត្តិធម៌បានរាយការជូនលោកថា រថដែលបុកជនរងគ្រោះគឺជារថយន្តផ្សេងមិនមែនរថយន្តលោកនូម-ឆាត់ណាទេ តែទោះជាយ៉ាងណាក៏តុលាការមិនអាចស្តាប់តែសម្តីភាគីម្ខាងបានដែរត្រូវតែធ្វើការស៊ើបអង្កេតអោយច្បាស់លាស់។ លោកសុខ-កែវបណ្ឌិតបន្តថា ខាងតុលាការនឹងធ្វើការប្រគល់ឯកសាររថយន្តអោយទៅលោកឆាត់ណាម្ចាស់រថយន្តកាមរីឆ្នាំ៩៣នោះវិញបើការ ស៊ើបអង្កេតទៅឃើញថារថយន្តរបស់គាត់ពិតជាមិនបានបុកជនរងគ្រោះមែនដូចសម្តីរបស់សមត្ថកិច្ចស្រុកពួក ហើយការដកឯកសាររថយន្តខាងលើជាបណ្តោះអាសន្តនេះគឺគ្មានគោលបំណងផ្សេងទេគឺគោលបំណងតែមួយ គត់ស្វែងរកជនបង្កហេតុរកយុត្តិធម៌ជូនជនរងគ្រោះ។លោកសុខ-កែវបណ្ឌិតបន្ថែមថាខាងអ្នករតតាក់ស៊ីដែលសមត្ថកិច្ចដកយកឯកសារឡានអាចសុំអោយប៉ូលីសធ្វើលិខិតបញ្ជាក់ ទុកគ្រាន់បង្ហាញសមត្ថកិច្ចតាមដងផ្លូវត្រួតពិនិត្យជាបណ្តោះអាសន្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1560ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន3810ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1436ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1630ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1464ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1423ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1357ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1473ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2117ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1609ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4140នាក់
ម្សិលមិញ    6833នាក់
សប្ដាហ៍នេះ    37607នាក់
ខែនេះ    407016នាក់
ឆ្នាំនេះ   2417555នាក់
សរុប   51777481នាក់
ថ្ងៃទី 27 ខែ 04 ឆ្នាំ 2024 ម៉ោង 08:09