រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 2044

រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។

មន្ត្រីរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប បានឲ្យដឹងថា ប្រតិបត្តិការណ៍​ចាប់រទេះដឹកឈើ ធ្វើឡើង​នៅរសៀល ថ្ងៃទី៧ មេសាឆ្នាំ២០១៥ ស្ថិតក្នុងតំបន់ កន្តួតក្នុង​ ស្រុកវ៉ារិន ខេត្តសៀម​រាប បញ្ជារដោយ​នាយរងអធិការរដ្ឋបាលព្រៃឈើ ខាងជើង បឹងទន្លេសាប។ មន្ត្រីរដ្ឋបាលព្រៃឈើបាន​បន្ថែមថា រទេះដឹកឈើមានចំនួន១៥រទេះ ដឹកឈើប្រភេទលេខ២ ដោយម្ចាស់ឈើ រស់នៅស្រុកពួក ខេត្តសៀមរាប។ មន្ត្រីរដ្ឋបាលព្រៃឈើ បញ្ជាក់ថា វត្ថុតាង​បទល្មើស ត្រូវបាន បញ្ជូនឲ្យ សង្កាត់រដ្ឋបាល ព្រៃឈើ ស្រែណូយ នៅមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ។

 ប្រភពសុំ​មិន​បញ្ចេញឈ្មោះលួច​បង្ហើបប្រាប់ថា មុនពេល កម្លាំង រដ្ឋបាលព្រៃឈើ ទៅដល់កន្លែងរទេះដឹក​ឈើ​ខុស​ច្បាប់​ខាងលើ  មាន​​មនុស្ស១ក្រុមមានគ្នារ ៦ទៅ៧នាក់ បានទៅ​​យក​​លុយពី​រទេះដឹកឈើ​ខាងលើ​ចំនួន ២លាន ៨សែនរៀល ដោយពួគគេអះអាងថា ក្រុមគេមា​អង្គភាពផ្សេងគ្នា។ប្រភពដដែលបានបន្ថែមថា ម្ចាស់ឈើដែល ត្រូវបានគេយក​លុយ អស់ពីរខ្លួនហើយ ត្រូវ​​មេព្រៃចាប់ឈើ​អស់​ទៀត​ នេះពិត​ជាដល់​ថ្ងៃអន្សាមែន។

 ប្រ​ភព​ព័ត៌មាន​ច្បាស់ការ​បាន​អោយ​ដឹងថា នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប មានឈ្មួញឈើច្រើន​រាប់​មិន​អស់ តែ​មាន​ឈ្មួញ​មួយ​ចំ​នួន​ជា​ឈ្មួញ​ធំ​ ដែល​មាន​លុ​យ​រាប់​ម៉ឺនដុល្លារសំ​រាប់​ទិញ​ឈើ​ខុស​ច្បាប់យក​មក​ចែក​ចាយ​នៅ​ខេត្ត​សៀមរាប ក្នុងនោះមាន​ឈ្មោះ  ឆាយ ថៅកែ​ដេប៉ូ យីហោស្រែណូយ ឈ្មោះ រិទ្ធ ឈ្មោះ និត និង​ឈ្មោះ ណាត។ ឈ្មួញរកស៊ីឈើអត់​ច្បាប់​ទាំង​នេះ ដឹក​ឈើ​ចេះពី​ឃុំ​​ស្រែណូយ ដោយពួកគេ ប្រើប្រាស់ មធ្យោបាយដឹក ជញ្ជូនប្រភេទ គោយន្តកន្រ្តៃ គោយន្ត​ឆ្នៃ ដែល​អាច​ផ្ទុកឈើ​មិន​ក្រោម​៧ម៉ែត្រគូបឡើយ។

គេមិន​ដែល​ឃើញ​មេព្រៃឃុំ​ស្រែណូយ​ចុះ​បង្ក្រាប​ឈើ​ដោយ​ខ្លួន​ឯងទេ បើ​ទោះជាមាន​អ្នក​ណា​រាយ​ការណ៍ក៏ដោយ ទាល់តែគេ​រាយការណ៍ទៅ​ដល់​ក្រសួង ឬរាយការទៅស្ថាប័ណតុលាការ តុលាការបញ្ជាទើប​ពួកគាត់​ចុះ​ទៅចាប់​ឈើ​ទាំង​តឹង​ដើមទ្រូង ហេតុផល​នេះហើយ​ដែល​ធ្វើ​មជ្ឈដ្ឋានទូទៅ គេ​សង្ស័យថា មេព្រៃឃុំ​ស្រែណូយឃុបឃិត​បើ​កដៃអោយ​ឈ្មួញដឹក​ឈើ​ដោយ​គ្មានការ​កោដក្រែងអ្វីទាំងអស់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2163ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន1803ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1428ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1585ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1936ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1573ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1634ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1418ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1356ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1427ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31