កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក

ដោយៈ ហេងសុភា សហរដ្ឋអាមេរីក ថ្ងៃទី 21 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 2226

អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ និង​ច្រើន​ជាង ១ លាន​នាក់​នៃ​ប្រជាពលរដ្ឋ​អាមេរិក រាប់ បញ្ចូល​ទាំង​កុមារ និង​មនុស្សពេញវ័យ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ជា​រៀងរាល់ថ្ងៃ​។​

១ ជំងឺ​ទឹកនោម​ផ្អែម​គឺជា​អី្វ​?

​ទឹកនោម​ផ្អែម គឺ​ជា​ជំងឺ​មាន​អានុភាពេ​ទៅ​លើ​រាងកាយ​របស់​មនុស្ស នៅពេលដែល ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា​។ ស្ករ​បានមកពី​ចំណីអាហារ​ទាំងអស់​ដែលមាន ជាតិ​ស្ករ​តិច ឬ​ច្រើន ពេល​យើង​បរិភោគ​ចូលទៅ ជាតិ​ស្ករ​នេះ​នឹង​ស្រូប​ចូលទៅក្នុង​ឈាម​យើង ហើយ​មាន​ល្បឿន​យឺត ឬ​លឿន​គឺ​មិន​ដូច​គ្នា​ទេ​។ ជំងឺ​ទឹកនោម​ផ្អែម គឺ​ស្ថិតក្នុង​ជំងឺ​រុំ​ា​រ៉ៃ​ដែល​ត្រូវ ការព្យាបាល​ដោយ​យកចិត្តទុកដាក់ ហើយ​អ្នក​កើត​មាន​ជំងឺ​នេះ ចាំបាច់​ត្រូវតែ​ស្វែង​យល់​នូវ​គន្លឹះ ដើម្បី​ថែរក្សា​សុខភាព ក៏ដូចជា​ការស្វែងយល់​ពី​របៀប​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ 

២ អ្វី​ទៅ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​?

​ជំងឺ​ទឹកនោម​ផ្អែម​គឺ​មាន​ពីរ​ប្រភេទៈ ប្រភេទ​ទី​មួយ និង​ប្រភេទ​ទី​ពីរ​។ ជំងឺ​ទឹកនោម​ផ្អែម ទាំង​ពីរ​ប្រភេទ​នេះ បណ្តាល​មក​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា​។​

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ (​កាលពី​មុន​គេ​ហៅថា ជំងឺ​ទឹកនោម​ផ្អែម​ដែល​រួម​បញ្ចូល ការប្រើ​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​ជំងឺ​ទឹកនោម​ផ្អែម​កើត​មាន​តែ​ចំពោះ​ក្មេង​) លទ្ធផល​នៅពេល​លំពែង បាត់បង់​សមត្ថភាព​ដើម្បី​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​។ ជាមួយគ្នានេះ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ មាន​ប្រព័ន្ធ​សាំ​នឹង​ជំងឺ ហើយ​ធ្វើអោយ​ខូច​កោសិកា នៅក្នុង​លំពែង​សម្រាប់​ផលិត អាំង​ស៊ុយ​លីន​។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​នេះ មិន​អាច​ការពារ​ទុក​ហើយ​គ្មាន​មធ្យោបាយ ណា​ដើម្បី​ទស្សន៍​ទាយ​ថា នរណា​កើតមាន​ជំងឺ​នេះ​ណាស់ មិន​មានន័យថា មនុស្សពេញវ័យ ឬ​កេ្មង​ទេ​។ កុមារ និង​មនុស្ស​វ័យ​ជំទង់ ដែល​កើតមាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទី​មួយ គឺ​ពឹងផ្អែក ទាំងស្រុង​ទៅលើ​ការចាក់​ថ្នាំ​អាំង​ស៊ុយ​លីន (​ឱសថ​ព្យាបាល​ទឹកនោម​ផ្អែម​) រៀងរាល់ថ្ងៃ​ដើម្បី គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គេ​។ សូមបញ្ជាក់​ថា ថ្នាំ​ចាក់​អាំង​ស៊ុយ​លីន ដែល​ដាក់ លក់​នៅលើ​ទីផ្សារ​មាន​ច្រើន​ប្រភេទ វា​អាស្រ័យ​លើ​ការព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​។ ថ្នាំ​ទាំង នោះ​រួមមាន​ដូចជា អាំង​ស៊ុយ​លីន NPH, Mixtard, Rapid...​។ រាល់​ការប្រើប្រាស់​ថ្នាំ​ចាក់​ទាំងនេះ អ្នកជំងឺ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អោយ​បាន​ត្រឹមត្រូវ ចៀសវាង​ការចាក់​ខុស​ពី​វេជ្ជបញ្ជា បណ្តាល​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ខ្លាំង កត្តា​នេះ​នាំ​អោយ​អ្នកជំងឺ​ឈានទៅរក​ការបាត់បង់​ជីវិត ឬ​សន្លប់​។​

​អ្វី​ទៅ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​?

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ (​កាលពី​មុន​គេ​ហៅថា ជំងឺ​ទឹកនោម​ផ្អែម​មិន​ត្រូវការ​ថ្នាំ​ចាក់ អាំង​ស៊ុយ​លីន ឬ​ជំងឺ​ទឹកនោម​ផ្អែម​ចាប់ផ្តើម​កើត​មាន​ទៅលើ​មនុស្សពេញវ័យ​) ហើយ​ជំងឺ​ប្រភេទ ទី​ពីរ​នេះ​ខុស​ពី​ប្រភេទ​ទី​មួយ​។ ប្រភេទ​ទី​ពីរ​នេះ​បង្ហាញ​ពី​រាងកាយ​របស់​មនុស្ស​គ្មាន​លទ្ធភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​អាំង​ស៊ុយ​លីន​ធម្មតា វា​មិន​ដូច​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយ​នោះ ទេ ហើយ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​ជាច្រើន អាច​បន្ត​ផលិត​អាំង​ស៊ុយ​លីន ប៉ុន្តែ​មិន​គ្រប់ គ្រាន់​ដើម្បី​ជួប​សេចក្តីត្រូវការ​រាងកាយ​របស់គេ​។​

-​សញ្ញាណ និង​រោគសញ្ញា​នៃ​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទី​មួយៈ នោម​ញឹកញាប់ ស្រេកទឹក​ខុសពី​ធម្មតា ស្រក​ទំងន់​ខុស​ពី​ធម្មតា ជារឿយៗ​អស់កម្លាំង មាន​អារម្មណ៍​ថា​នឿយ ហត់ ស្រវាំងភ្នែក ឈឺ​ស្ពឹក​ដៃ ស្ពឹក​ជើង​។​

​ការរស់នៅ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​មួយ​

​          ​កុមារ និង​ក្មេង​ជំទង់​ដែល​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ ត្រូវ​ការតាមដាន និង ត្រួតពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដូចខាងក្រោមៈ​

​          ​-​ត្រួតពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​តិច​អោយ​បាន​បី​ដង​ក្នុង​មួយថ្ងៃ ដោយ​ប្រើ ឧបករណ៍​វាស់​ជាតិ​ស្ករ​។ សព្វថ្ងៃនេះ មាន​ឧបករណ៍​វាស់​ជាតិ​ស្ករ​ច្រើន​សណ្ឋាន​ដាក់​លក់​នៅលើ ទីផ្សារ អ្នក​អាច​រក​ជាវ​បាន​នៅ​តាម​ហាង​លក់​បរិក្ខារ​ពេទ្យ និង​ហាង​លក់​ថ្នាំពេទ្យ​នានា​។​

-​ចេះ​ប្រើ​ថ្នាំ​ចាក់​អាំង​ស៊ុយ​លីន​ដោយ​ខ្លួនឯង​

-​បរិភោគ​ចំណីអាហារ​សមល្មម​អោយបាន​ទៀងទាត់​ពេល និង​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​

-​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​សុខភាព​។ ការ​ហាត់ប្រាណ​គឺមាន​ប្រយោជន៍​ណាស់ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម ព្រោះ​អាច​ជួយ​អោយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​លើស​ថយ ចុះ ពិសេស​កាត់បន្ថយ​ជំងឺ​បេះដូង ឬ​បញ្ហា​ផ្សេងៗ​នាពេល​អនាគត​។​

-​គ្រប់​បញ្ហា​ទាំងឡាយ​ណា​ដែល​កើតមានឡើង ត្រូវតែ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជំនាញ​ជា​បន្ទាន់​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន1984ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1435ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1754ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1578ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1538ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន3305ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1435ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1408ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1886ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2070ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12371នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    56762នាក់
ខែនេះ    163840នាក់
ឆ្នាំនេះ   2621743នាក់
សរុប   51981669នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 12:57