តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 12:02 នាទី ចំនួនអានៈ 2306

នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូវ​បាន​កង​កម្លាំ​សមត្ថ​កិច្ច​ធ្វើ​ការ​រារាំង​នៅ​ចំ​ណុច​ រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ស្លាក្រាម ក្រុង​សៀមរាប មិន​អោយ​ពល​រដ្ឋ​ទាំង​នោះ​ចូល​យក​ញត្តិ​ដាក់​ជូន​លោក​អភិបាល​ខេត្ត នៅ​សាលាខេត្ត​សៀមរាប​នោះ​ទេ។

យោង​តាម​ញត្តិ​មួយ​ច្បាប់​ដែល​អ្នក​យក​ព័ត៌មាន​យើង​ទទួល​បាន​ពី​ពល​រដ្ឋ​តំ​ណាង​សហគមន៍បាន​សរ​សេរ​ថា៖ ˝យើង​ជា​សកម្មជន​ និង​ជា​តំ​ណាង​បណ្តាញ​សហគមន៍​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ចំនួន​៧ ក្នុង​ខេត្ត​សៀមរាប​ រួម​មាន​ ស្រុក​ស្វាយ​លើ​ ស្រុក​វ៉ារិន ស្រុក​បន្ទាយ​ស្រី ស្រុក​អង្គរ​ធំ​ ស្រុក​ប្រាសាទ​បាគង ស្រុក​ពួក និង​ស្រុក​សៀមរាប។

យើង​ជា​បណ្តាញ​សហគមន៍ នៃប្រ​ជាជន​មូល​ដ្ឋាន យើង​បាន​និង​កំពុង​ទទួល​រង​គ្រោះធ្ងន់​ធ្ងរពី​ការ​អភិវ​ឌ្ឈន៍នៅ​ក្នុង​តំ​បន់ ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ធ្វើ​អោយ​ជីវិត​របស់​ពួកយើង​កាន់​តែងាយ​រង​គ្រោះ​និង​គ្មាន​សុវត្ថិភាព​ទាំង​ជីវភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ និង​រយៈពេល​យូរអង្វែង​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅ​ក្នុង​តំ​បន់។

ការ​គ្រប់​គ្រង​ដី​ធ្លី ការ​អភិវឌ្ឈន៍ហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ និង​ការ​ដោះស្រាយ​វិវាទ​ដីធ្លីទាំង​ក្នុង​ និង​ក្រៅ​ប្រ​ព័ន្ធ​តុលាការ ក៏ដូច​ជា​ការ​អនុវត្ត​គោល​នយោបាយ​នានា ដែល​មិន​បាន​បង្ហាញ ឬ​ចាត់​ទុក​តម្រូវ​ការ​របស់​ប្រ​ជាជន​មូល​ដ្ឋាន​ជា​សំខា​ន់ មិន​មាន​ភាព​ស្មើ​គ្នា​ប្រ​កប​ដោយអត្ថ​ន័យបំ​រើ​អោយ​ប្រ​យោជន៍​ប្រ​ជា​ជនស្រប​តាម​គោល​ការណ៍អភិវឌ្ឈន៍​តាម​បែប​ប្រ​ជា​ធិប​តេយ្យ​ពិត​ប្រាកដ ដោយ​មាន​ការ​ចូល​រួម​ពី​ពួក​យើង​ខ្ញុំទាំង​អស់​គ្នាជា​ប្រ​ជាជនចូល​រួមក្នុ​ង​ដំ​ណើរ​ការ​សម្រេច​ចិត្តឡើយ។ ផ្ទុយទៅ​​វិញ​ថ្នាក់​ដឹក​នាំ​បាន​ យក​ចិត្ត​ទុក​ដាក់​ជា​អទិភាពទៅ​លើ​តែ​ផល​ប្រ​យោជន៍​របស់​ក្រុម​ហ៊ុន​ឯក​ជន និង​អ្នក​មាន​ឥទ្ធិពល។

ផល​ប៉ះ​ពាល់​រួម​មក​លើ​យើង​ខ្ញុំ​ទាំង​អស់​គ្នាគឺ៖ ការ​រំ​លោភយក​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ដោយមន្រ្តី​យោធា ការ​ដក​ហូត​ដោយ​អាជ្ញាធរ​អប្សរា ដោយ​គ្មាន​ការ​ដោះដូរ ឬ​ការ​ទូទាត់​សំ​ណង​សមរម្យ ការ​គំរាម​កំ​ហែង​ដោយ​ប្រ​ព័ន្ធតុលាការ។

យើង​ទាំង​អស់​គ្នា​បាន​ច្បាស់​ពី​បញ្ហា​ប្រ​ឈម និង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួម​គ្នា​ស្វែង​រក​ដំ​ណោះ​ស្រាយ​ ទាម​ទា​អោយ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​លើ​បញ្ហា​ជាក់ស្តែងនៅ​ចំ​ពោះ​មុខ ដែល​មាន​ដូច​ខាង​ក្រោមនេះ៖

  • ប្រ​ជា​ពល​រដ្ឋ​សហគមន៍សែនជ័យ ៧៥គ្រួសារ ស្ថិត​នៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ទាមទា​ដី​ចំ​នួន​២៩៧​ហិចតា ដែល​ទាហ៊ាន​យោធា​ភូមិ​ភាគ​៤​បាន​រំ​លោភយក។
  • ប្រ​ជា​សហគមន៍ភូមិ​ស្គន់ ចំ​នួន​២៣៥គ្រួសារ រស់​នៅ​ភូមិ​ស្គន់​ ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ទាម​ទា​ប័ណ្ណ​សំគាល់​កម្ម​សិទ្ធិ​ដីធ្លី​អោយ​បាន​ឆាប់​រហ័ស។
  • ​ប្រ​ជា​សហគមន៍ត្បែង​លិច សរុប​៨៤គ្រួសារ ស្ថិត​ក្នុង​ភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ទាម​ទា​យក​ដី​ធ្លីដែល​អាជ្ញា​ធរ​បាន​សម្រេច​ផ្តល់​ជូន​ប្រ​ជា​ពល​រដ្ឋ​ ត្រូវ​បាន​ទាហ៊ាន​ឈ្មោះ​ ថាប់រុណ ឬហៅ (រុន៧៣) បាន​រំ​លោភបំ​ពាន​យក។
  • ប្រ​ជា​សហគមន៍ភ្នំ​ក្រោម​សរុប​៨១គ្រួសារ​ រស់​នៅ​ភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ខេត្ត​សៀមរាប ទាម​ទា​ដី​លំ​នៅ​ស្ថាន​ដែល​ទាហ៊ាន​ភូមិ​ភាគ​៤​បាន​រំ​លោភយក។
  • ប្រ​ជា​សហគមន៍៣៥គ្រួសារ ស្ថិត​នៅ​ភូមិ​តាស្នែ ភូមិរហាល ភូមិគោគពោធិ ឃុំ​ដូន​កែវ​ ស្រុក​ពួក ខេត្ត​សៀមរាប ទាម​ទា​អោយ​អាជ្ញា​ធរ​អប្ស​រា ដោះ​ស្រាយ​ផល​ប៉ះ​ពាល់ពី​ការ​ជីក​ប្រ​ឡាយ ដែល​មិន​បាន​ទូទាត់​សំ​ណង​ ឬដោះ​ដូរ​ជូន​ប្រ​ជា​ពល​រដ្ឋ។
  • ប្រ​ជាពលរដ្ឋ​៥៧គ្រួសារ នៅ​ភូមិ​លាង​ដៃ ឃុំ​លាង​ដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប ទាម​ទា​ទូទាត់​សំ​ណងសម​រម្យ​ពី​អាជ្ញាធរ​អប្ស​រា ដែល​បាន​ដក​ហូត​ដី​ស្រែ​ប្រ​ជា​ពល​រដ្ឋ​សរុប ១៣៨.៥ហិច​តា។
  • ប្រ​ជាពលរដ្ឋ​៤៧គ្រួសារ រស់នៅ​ភូមិ​សាលា​ក្រវ៉ាន់ ឃុំ​រំចេក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប ទាម​ទាមាន​ដំ​ណោះ​ស្រាយ​លើ​ផ្ទៃ​ដី​ស្រែទំ​ហ៊ំ១៤៨​ហិចតា ដែល​បាន​រំ​លោភ​យក​ដោយ​ក្រុម​ហ៊ុន លីអ៊ំអេង និង​ក្រុ​ម​ហ៊ុន លីអ៊ំឆាយ។
  • ប្រ​ជាពល​រដ្ឋ​៤០គ្រួសារ រស់នៅ​ភូមិ​ទួល​គ្រួស ទាម​ទា​កាន់​កាប់​លើ​ផ្ទៃដី​ទំ​ហ៊ំ​២០០ហិចតា។
  • ប្រ​ជាពលរដ្ឋ​៤១គ្រួសារ រស់នៅ​ភូមិ​ស្នាសង្គ្រាម ឃុំ​បាល័ង្គ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ទាម​ទា​ដី​ធ្លី​ដែល​រំ​លោភ​យក​ដោយ​អ្នក​មាន​អំ ណាច។​
  • ប្រ​ជា​ពល​រដ្ឋ​៤១គ្រួសារ នៅ​ភូមិ​លាភ ឃុំ​បាក់​ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀមរាប ទាម​ទា​កាន់​កាប់​ដី​ធ្លី ដែល​បាន​រំ លោភយក​ដោយ​ទាហ៊ាន (ចំ​ណុច​ស្រែកក់)។
  • យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ទាម​ទាទំ​លាក់​ចោល​ទាំង​ស្រុង​ នូវ​បទ​ចោទ​ទាំង​ឡាយ ករណីដីធ្លី ដែល​បាន​និង​កំពុង​ធ្វើ​ឡើង​ដោយ​តុលាការ​ សាលាដំ​បូង​ខេត្ត​សៀមរាប។ យើង​ខ្ញុំ​ជា​តំ​ណាង​ប្រ​ជា​សហគមន៍ និង​ដាក់​ជូន​ ឯកឧត្តម​អភិបាល​ នៃ​គណអភិបាល​ខេត្ត​សៀមរាប ក្នុង​ការ​ទទួល​យក​ នូវ​ការ​ទាម​ទា​របស់​បណ្តាញ​សហគមន៍ សមាគមន៍ របស់​យើង​ខ្ញុំទាំង​អស់​គ្នា និង​ធានាថា​ទទួល​បាន​ការ​ដោះ​ស្រាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ជាក់លាក់។ សៀមរាប​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ តំ​ណាង​បណ្តាញ​ សហគមន៍ សមាគមន៍ ខេត្ត​សៀមរាប។˝

នៅ​ព្រឹក​ថ្ងៃទី២២ដដែលនេះ ខាង​សាលា​ខេត្ត​សៀមរាប ក៏បាន​ផ្ញើលិខិត​មួយច្បាប់​លេខ ៥៥៥ស.ជ.ណ ចុះហត្ថលេខាដោយ អភិបាលខេត្តស្តីទី ប៊ុន-ថាឬទ្ធិ ជម្រាប​មក​លោក លោកស្រី​តំ​ណាង​សហគមន៍ទាំង​៧ស្រុក​វិញថា ˝រដ្ឋបាល​ខេត្ត​មាន​ការ​សោក​ស្តាយ​ពុំ​អាច​អនុញ្ញាត​អោយ​រៀប​ចំ​ការ​ហែក្បួន ដែល​គ្រោង​និង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៥​នេះ ពី​ព្រោះ​ជៀស​វាង​ប៉ះ​ពាល​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ សន្តិសុខ និង​សុវត្ថិភាព​សង្គម។ យោង​តាម​លិខិត​ដដែលនេះ បាន​ស្នើ​អោយ​លោក លោកស្រីតំ​ណាង​សហគមន៍ ចំនួន​០៨នាក់​ នាំយក​ញត្តិមក​កាន់​សាលាខេត្ត​ និង​ប្រ​ជុំ ភិភាក្សាដើម្បី​រក​ដំ​ណោះ​ស្រាយនៅ​រសៀល​ម៉ោង​២និង​៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ។

គេ​សង្កេត​ឃើញ​ថា ជម្លោះដី​ធ្លី​នៅ​តែ​ជា​បញ្ហាក្តៅ​គគុគ ដែល​បណ្តាល​អោយ​ប្រ​ជារាស្រ្ត​ក្រី​ក្រ​ស្លូត​ត្រង់​រងគ្រោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​សាតែ​ការ​រំលោភបំ​ពាន​ពី​សំ​ណាក់​ អ្នក​មាន​អំ​ណាច អ្នក​មាន​លុយ និង​ក្រុម​ហ៊ុន​ឯកជន​មួយចំនួន។

ក្រុម​ពល​រដ្ឋ​ទាំង​អស់​នេះ​សូម​សំ​នូម​ពរ​ទៅ​រដ្ឋា​ភិបាល​មេត្តា​ជួយ​ជំ​រុញ​មន្រ្តី​ក្រោម​ឱវាតដែល​មាន​សិទ្ធ​ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លីខាង​លើ​នេះ​ អោយ​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ពួក​គាត់​អោយ​បាន​ឆាប់​រហ័ស​ផង​៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន1822ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1372ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1408ដង តើអៀរគឹមស្រេង ជានរណា?   អាន1529ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1386ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2473ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន1959ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1452ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន1976ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1389ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31