លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស

ដោយៈ ខេត្តរតនគីរី ថ្ងៃទី 10 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 09:45 នាទី ចំនួនអានៈ 1715

សកម្មភាពបទល្មើសមួយគួអោយស្អប់ខ្ពើម ហើយូរឆ្នាំមកហើយ ពុំមានសមត្ថកិច្ច ឫស្ថាប័នណាមួយហ៊ានចុះទៅបង្ក្រាបសោះឡើយ នៅប៉ុស្តិ៍អូសាថី ចំណុច៧០៧ នៃGPS ត្រង់ បង្គោល២៥(១) ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី ដែលគេតែងហៅថាប៉ុស្តិ៍(បាសាវ) ដែលមានលោកនីន ណា ហៅ ប៊ិច ជាប្រធាន និងមេឈ្មួញដែលមានអំណាចពេញទំហឹងកាងរកស៊ីខុសច្បាប់នៅទីនោះ។

តាមប្រភពពត៌មានពីប្រជាជន នៅតំបន់នោះបានអោយដឹងថា លោកប៊ិច បានប្រើ គំនៀបមកលើប្រជាពលរដ្ឋជនជាតិភាគតិចច្រាយនៅតំបន់នោះ ដោយប្រមូលទិញឈើធ្នុងពីបងប្អូនជនជាតិឌុបម៉ូតូ ឫឈ្មួញតូចៗ ដែលលួចដឹកឈើប្រណិតខុសច្បាប់យកទៅលក់នៅទីនោះត្រូវលោកប៊ិចទិញ ស្តុកទុកដោយអោយតំលៃទាប បើមិនលក់ក៏ត្រូវរឹបអូសយកដែរ ហើយលោកប៊ិចយកទៅលក់បន្តអោយឈ្មួញវៀតណាមនូវតំលៃខ្ពស់ដើម្បីចំណេញ ប្រាក់ដាក់ហោប៉ៅរបស់ខ្លួន ដោយមិនបាច់បង់ប្រាក់ជូនអ្នកណាឡើយ។មិនត្រឹមតែប៉ុណ្ណោះប្រភពពត៌ មានដដែល បានអោយដឹងទៀតថាលោកប៊ិចបានអោយឈ្មួញវៀតណាមឈ្មោះតឹង ដែលគេហៅថា(តឹងច)យកកម្លាំងវៀតណាមចូលមកដីខ្មែរ អាឈើកកោះ ជក្រំ តាមអំពើចិត្ត ហើយយកឡានកាម៉ង់កាកែច្នៃរបស់លោកប៊ិច ដឹកចេញ រួចតម្រូវអោយមេឈ្មួញវៀតណាម(តឹងច) បង់អោយលោកប៊ិចក្នុងមួយម៉ែតគូប មួយរយដុល្លាទៅមួយរយហាសិបដុល្លា លោកប៊ិចបានចាត់ចែងអោយជនជាតិវៀតណាមនោះសង់រោងនៅខាងក្រោយប៉ុស្តិ៍ចំងាយ ប្រហែល៤០ម៉ែត្រដើម្បីងាយស្រួលលោកប៊ិចការពារ។0

តាមប្រភពព័ត៌មានដដែរបានអោយដឹងទៀតថា នៅក្នុងបន្ទប់ប៉ុស្តិ៍របស់លោកប៊ិច ផ្ទាល់ជាកន្លែងស្តុកឈើធ្នុង ដែលលោកប៊ិចទិញបានហើយទើបនាំទៅលក់អោយឈ្មួញវៀតណាមបន្ត រីឯឈ្មួញដែលដឹកឈើធ្នុងមកលក់នៅតំបន់នេះត្រូវឆ្លងកាត់ការបង់ជូនលោកប៊ិច ឫលោកប៊ិចតម្រូវអោយឈ្មួញវៀតណាម កាត់លុយពីឈ្មួញខ្មែរយកមកបង់អោយប៉ុស្តិ៍វិញ ក្នុងមួយម៉ែត្រគូប២០០ដុល្លា។

លោកប៊ិច ជាមេកន្ទ្រាញប៉ុស្តិ៍ដុះស្លែដែលមិនអាចមានអ្នកណាធ្វើអ្វីគេបាន មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ អ្នកណាក៏ខ្លាច លោកប៊ិចដែរជួនកាលទៀតលោកប៊ិច បានផឹកស្រាស្រវឹង ហើយស្រែកឡូឡាក្អេងក្អាងទៀតថា អញ់មានលុយ មានខ្នង គ្មានអ្នកណាហ៊ានធ្វើអីអាញ់ទេនៅក្នុងខេត្តរតនគីរី និងគ្មានអ្នកណាហ៊ានដកអាញ់ចេញពីប៉ុស្តិ៍នេះទេ នៅក្នុងខេត្តនេះលើកលែងតែចេញបញ្ជាពីក្រសួងមហាផ្ទៃ ទើបអាចដកអាញ់ចេញពីប៉ុស្តិ៍នេះបាន។ចំពោះបុគ្គលឈ្មោះប៊ិចនេះ អ្នកសារព័ត៌មានជ័យជំនះថ្ងៃ៧មករាយើងមិនអាចរកការបំភ្លឺបានទេ ព្រោះពេលទៅដល់បុស្តិ៍មិនជួបលោកសោះគឹជួបតែកូនចៅថាមេឡើងទៅខេត្តបា ត់ហើយពីរបីថ្ងៃទៀតទើបមក សួរអ្វីក៏មិនដឹងដែរបានឱ្យតែលេខទូរសព្ទ័ តែលេខនោះមិនអាចទាក់ទងបានទេ ប៉ុន្តែក្រោយពេលអ្នកសារព័ត៌មានយើងចេញផុតមួយសន្ទុះមកក៏មាន ប្រភពគេខលប្រាប់យើងថា ឈ្មោះនេះបានឡូឡាប្រទោសារយា់ងខ្លាំងថាសារព័ត៌មានឯងចុះអីក៏ចុះទៅ។ ដូច្នេះតួនាទីដែលលោកប៊ិចមកនៅព្រំដែននេះមិនមែនជាបុព្វហេតុការពាព្រំដែន ការពារទឹកដី ការពារប្រជាជន និងកំចាត់សកម្មភាពបទល្មើសផ្សេងៗ មកលើព្រំដែនកម្ពុជាទេ គឺលោក នីន ណា ហៅប៊ិចធ្វើប្រធានប៉ុស្តិ៍នេះដើម្បីធ្វើមេកន្ទ្រាញ រកស៊ីបទល្មើសខុសច្បាប់ និងកាងការពារជនជាតិវៀតណាមដែលចូលមករកស៊ីបទល្មើសផ្សេងៗ លើទឹកដីកម្ពុជាដូចជាទិញឈើ អាឈើលើដីខ្មែរ និងទិញសត្វព្រៃ។ បើតាមសំដីក្អេងក្អាងរបស់លោកថា លោកមានខ្នងក្នុងខេត្តនោះប្រហែលជា គ្មានមេៗណានៅក្នុងខេត្តហ៊ានដកលោកចេញទេ ។
ដោយ ភួង ផុន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1748ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1989ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1716ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2149ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន2148ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1465ដង សេចក្តីជូនដំណឹង   អាន2511ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1537ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2115ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2230ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2790នាក់
ម្សិលមិញ    18818នាក់
សប្ដាហ៍នេះ    336493នាក់
ខែនេះ    651740នាក់
ឆ្នាំនេះ   2505019នាក់
សរុប   56103915នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2025 ម៉ោង 05:49