តំណាងរាស្រ្តពីគណបក្សប្រឆាំងមួយរូបត្រូវបានឃាត់ខ្លួនកាលពីយប់មិញដោយប៉ូលិសខណ្ឌ សែនសុខ បន្ទាប់ពីមានការបាញ់បោះនៅក្នុងបញ្ហាចរាចរមួយ។
សេចក្ដីរាយការណ៏ពីប៉ូលិសបានឲ្យដឹងថា លោក នួន វុទ្ធី អ្នកតំណាងរាស្ត្រគណបក្សរង្ស៊ី មណ្ឌល កំពង់ចាមបានដកកាំភ្លើង ម៉ាកឡុករបស់គាត់បាញ់ ខណៈដែលតាមទាន់រថយន្តទីកូឆ្នាំងអ៊ុតមួយគ្រឿងដែលចោទថា បានបើកកៀររថយន្តឡង់គ្រីស័រ របស់គាត់នៅលើកំណាត់ផ្លូវក្បែរផ្សារដីហុយ។
យ៉ាងណាក៏ដោយបន្ទាប់ពីមានការសាកសួរនៅអធិការដ្ឋានប៉ូលិស រយៈពេលប្រមាណជាង១ម៉ោង អ្នកតំណាងរាស្ត្ររូបនោះត្រូវបានប៉ូលិសអនុញ្ញាត ឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ៕ប្រភពពី The Free Press Magazine
ថ្ងៃនេះ | 12691 | នាក់ |
ម្សិលមិញ | 255977 | នាក់ |
សប្ដាហ៍នេះ | 327564 | នាក់ |
ខែនេះ | 642811 | នាក់ |
ឆ្នាំនេះ | 2496090 | នាក់ |
សរុប | 56094986 | នាក់ |
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2025 ម៉ោង 16:02 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net