លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុករលួយ

ដោយៈ សហការី ខេត្តឧត្តរមានជ័យ ថ្ងៃទី 11 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 1567

ពលរដ្ឋភូមិជ្រឹងខាងកើត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ២៧ គ្រួសារ រស់នៅជិត ១០ឆ្នាំហើយ មិនទាន់ទទួលបានក្រុមនិស្សិតវាស់ដីធ្វើកម្មសិទ្ធិជូនពួកគាត់ទេ ដោយសារ លោក លឹម អូ មេភូមិ ជ្រឹង ដាក់ជាដីទំនាស់ ។

ពលរដ្ឋជាច្រើននាក់អោយអ្នកយកពត៌មានដឹងថា លោក អូ មានចេតនា រំលោភយកដី ពីពួកគាត់ ៣ខែហើយដែលក្រុមនិស្សិតមកវាស់ដីធ្វើកម្មសិទ្ធិ ពួកគាត់ទៅកន្លែងគណៈកម្មការដើម្បីស្នើក្រុម ការងារមកវាស់ដី ពួកគាត់ តែត្រូវលោក លឺម អូ ថាដីមានទំនាស់ អោយពួកគាត់ដាក់ពាក្យបណ្ដឹងទៅប្រធាន គណៈកម្មការដោះស្រាយទំនាស់ដីធ្លី លោក ទិត្យ គឹមហ៊ីម អនុប្រធានសូរិយោដីខេត្ត ជាប្រធាន តែលោក ទិត្យ គឹមហ៊ីម មិនទទួលពាក្យបណ្ដឹងពីពលរដ្ឋឡើយ ដោយរុញអោយអ្នកនេះ រុញអោយអ្នកនោះ តែចំពោះអ្នកណា ដែលជាខ្សែ ឬបក្សពួកលោក លឺម អូ លោក ហ៊ីម ដោះស្រាយអោយទាន់ពេលវេលា ពិសេសម្ចាស់ដីណាដែល មានទំនាស់គ្នា តែភាគីម្ខាងមានប្រាក់អោយលោក ហ៊ីម ១លាន ទៅ២លាន រៀល ប្រាកដជាបានយុត្តិធម៌ពី លោក ហ៊ីម ពលរដ្ឋភូមិជ្រឹងខាងកើតសុំដល់រដ្ឋាភិបាលថ្មី រៀបចំគណៈកម្មការចំរុះបើកការស៊ើបអង្កេតរកមុខ អ្នកប្រព្រឹត្តិអំពើពុករលួយដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋ ។ អ្នកស្រុកចោទ លោក លឺម អូ និងលោក ទិត្យ គឹមហ៊ីម ឃុបឃិតគ្នា លឺម អូ ថាដីមានទំនាស់ ទុកអោយលោក ហ៊ីម គោះទឹកអោយត្រីចូលសូង។

អ្នកយកពត៌មានសុំការពន្យល់ពីលោក លឹម អូ តាមទូរស័ព្ទ ពេលសួរថាអ្នកស្រុក ២៧គ្រួសារ មិនទាន់ បានក្រុមនិស្សិតវាស់ដីអោយ លោក អូរ ឆ្លើយថា មកជួបគាត់ផ្ទាល់ រួចចុចផ្ដាច់ លោក លឿង ណុច ចៅសង្កាត់ កូនគ្រៀល ពេលសួរថាតើលោកដឹងទេ អ្នកស្រុកភូមិជ្រឹងខាងកើត ២៧គ្រួសារមិនទាន់បានក្រុមនិស្សិតវាស់ដី អោយ ដោយលោក អូ ដាក់ថាជាដីទំនាស់ និង លោក ទិត្យ គឹមហ៊ីម យកប្រាក់ពីគាត់ប្ដូរនឹងវាស់ដីអោយ លោក ណុច ឆ្លើយថា អត់ដឹងទេ នេះជាភារៈកិច្ចដែលប្រមុខរដ្ឋាភិបាលប្រគល់អោយ ហើយបើអ្នកណាប្រព្រឹត្តិអំពើ​ ពុករលួយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ទិត្យ គឹមហ៊ីន តាមទូរស័ព្ទ លោកឆ្លើយថា ជាប់ប្រជុំ ។

លោក ថុន ណុល អភិបាលក្រុងសំរោង ថ្លែងអោយដឹងតាមទូរស័ព្ទថា ពួកអស់ហ្នឹងវាធ្វើដូច្នេះ បានជា​ ភូមិជ្រឹងខាងកើត បាត់សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនដូច្នេះ លោកសុំរបាយការណ៍ពីអ្នក កាសែត លោក នឹងពិភាក្សាជាមួយនឹងប្រធានសូរិយោដីខេត្ត រកដំណោះស្រាយ លោកបញ្ជាក់ថា ក្រោយពេល បោះឆ្នោត ក្រុមនិស្សិត មកវាស់ដីជូនពលរដ្ឋបន្ដទៀត ។ ពលរដ្ឋជាច្រើននាក់ អោយដឹងថា ពួកគាត់ប្រគល់ប្រាក់ ច្រើនលានរៀល ជូនលោក ទិត្យ គឹមហ៊ីម ដោយលោកសន្យាថាក្រោយពេលបោះឆ្នោត ធ្វើកម្មសិទ្ធិដីធ្លីអោយ ពួកគាត់ តែបើសិនលោក ហ៊ីម មិនគោរពតាមសន្យាទេ​ពួកគាត់ប្រាកដជា ប្រាក់ក៏អស់ ដីក៏អត់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2249ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1928ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1525ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2644ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1548ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1729ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1578ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1832ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2217ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1694ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13238នាក់
ម្សិលមិញ    255977នាក់
សប្ដាហ៍នេះ    328111នាក់
ខែនេះ    643358នាក់
ឆ្នាំនេះ   2496637នាក់
សរុប   56095533នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2025 ម៉ោង 16:44