ព័ត៌មានក្ដៅ

នេះ​គឺ​ជា​របៀប​ហាត់​ប្រាណ​សំរាប់មនុស្ស​ធាត់

ដោយៈ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:15 នាទី ចំនួនអានៈ 1791

ការ​ហាត់ប្រាណ​គឺជា​ការជួយ​ឱ្យមនុស្ស​មាន​សុខភាពល្អ និង​ជួយ​សម្រក​នូវ​ជាតិខ្លាញ់​ទាំងឡាយ​ដែលមាន​នៅក្នុង​ខ្លួន (មនុស្សធាត់) ប៉ុន្ដែ​ប្រសិន​ជាលោកអ្នក​ហាត់ប្រាណ​មិនបាន​ត្រឹមត្រូវ​តាមក្បួន​ខ្នាតទេ វាអាច​បណ្ដាល​ឱ្យ​លោកអ្នក​ជួបនូវ​ផល​ប៉ះពាល់​ផ្សេងៗ​ដែលអាច​កើតមាន​ឡើង ជាពិសេស​ការឈឺ​សន្លាក់​ជាដើម។

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក ហ៊ី ឌីណារិន្ទ ប្រធានក្លឹប​គីងកុង ចូលរួម​បកស្រាយ​អំពី​ប្រធានបទ​មនុស្ស​ធាត់​គួរតែ​ហាត់ប្រាណ​នៅពេលណា។

ការធ្វើ​លំហាត់​ប្រាណ

ការធ្វើ​លំហាត់​ប្រាណ​គឺជាការ​ផ្ដល់ផល​ប្រយោជន៍​ឱ្យ​សុខភាព ឬ​រាងកាយ​ឱ្យបាន​មាំមួន ចលនា​បេះដូង​ដើរបាន​ល្អ និងធ្វើ​ឱ្យ សារពាង្គ​របស់​មនុស្ស​ស្វាហាប់ និយាយ​រួមធ្វើឱ្យ​សុខភាព​របស់អ្នក​ហាត់​គឺល្អ​តែម្ដង។

មនុស្ស​ធាត់​គួរហាត់​ប្រាណ​ដោយ​របៀបណា?

មនុស្ស​ធាត់មាន​របៀប​ហាត់ប្រាណ​ដូចមនុស្ស​ដទៃដែរ ប៉ុន្ដែ​គ្រាន់ថា​មនុស្សធាត់​គួរតែ​អនុវត្ដនូវ​គោលការណ៍​៣ចំណុច​ដូច ខាងក្រោម ៖

1 . ត្រូវធ្វើ​លំហាត់ប្រាណ​ឱ្យត្រូវ​នឹងខារយ៉ូ​(ខារយ៉ូ​មាន​ន័យថា​ជាការ​ធ្វើលំហាត់​ប្រាណ​ដើម្បី​ឱ្យ​បេះដូង​មាន​ចលនា​ដើរបានល្អ ដូចជា​រត់ ការ​ធាក់កង់ ការ​រត់លើ​ម៉ាស៊ីន​ជាដើម)។ ហើយ​លក្ខណៈ​ដែល​ហាត់​ជាមួយ​នឹងម៉ាស៊ីន​នេះគឺ​មានម៉ោង​ដែល​ត្រូវ​ហាត់ មិនមែ​នចេះតែ​ហាត់​នោះទេ ការហាត់​ឱ្យបាន​ជាប់ជា​មធ្យម​យ៉ាងតិច​ត្រូវហាត់​៣០នាទី​ដែរ។ នៅពេល​ដែល​លោកអ្នក​ហាត់មិន​គ្រប់នាទី ឧបមា​លោកអ្នក​ហាត់បាន​ត្រឹមតែ​១០ទៅ​១៥នាទី វាធ្វើ​ឱ្យខ្លាញ់​ដែលមាន​នៅក្នុង​ខ្លួន​របស់​លោកអ្ន្នក​វាមិនទាន់​ក្ដៅ។ ប្រការដែល​ល្អ ដើម្បី​ទទួលបាន​នូវ​សុខភាព​ល្អ លោកអ្នក​គួរ​ហាត់ប្រាណ​ចាប់ពី​៣០នាទី​ឡើង​ទៅទើប​ជាការ​ប្រសើរ។

2 . ចំពោះ​មនុស្ស​ធាត់គួរតែ​ចៀសវាង​នូវចំណី​អាហារ​មួយចំនួន​ដែលមាន​ជាតិកាបូ​អារ៉េ និង​បាយ ដោយសារ​តែបាយ​វាផ្ទុក នូវ​ជាតិប៉ាត់ស្ដា។ លោកអ្នក​គួរតែ​បង្វែរ​អារម្មណ៍​មក​ទទួលទាន​អាហារ​ដែលមាន​សារធាតុ​សំខាន់ៗ ដូចជា​បន្លែ​ផ្លែឈើ។ ហើយ​ការ ទទួលទាន​សាច់ លោកអ្នក​គួរតែ​ជ្រើសរើស​ប្រភេទ​សាច់ណា​ដែលមាន​ពណ៌ស ដូចជា​សាច់ត្រី សាច់មាន់ និង​ចៀសវាង​នូវការ​ទទួលទាន​សាច់ក្រហម មាន​ដូចជា​សាច់គោ ឬ​សាច់ជ្រូក​ជាដើម។

3 . លោកអ្នក​គួរតែ​ធ្វើ​លំហាត់​ប្រាណ​មួយចំនួន​ដែល​ទាក់ទង​នឹង​ចលនា​ដងខ្លួន​របស់​លោកអ្នក។
សរុប​សេចក្ដីមក​គោលការណ៍​ដែលបាន​រៀបរាប់​ខាងលើ​នេះ ពិតជាមាន​ប្រយោជន៍​ណាស់​ដល់មនុស្ស​ធាត់។

អត្ថប្រយោជន៍​នៃការ​ធ្វើ​លំហាត់​ប្រាណ​របស់​មនុស្សធាត់

ការ​ហាត់ប្រាណ​តែងតែ​ទទួលបាន​នូវអត្ថប្រយោជន៍​​ជាច្រើន ដោយ​អ្នកខ្លះ​ចង់ហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់ និង​ផលប្រយោជន៍​មួយទៀត​គឺចង់​ឱ្យចលនា​បេះដូង​ដើរ​បានល្អ។ ធម្មតា​មនុស្ស​ធាត់​តែងតែ​មានខ្លាញ់​ច្រើន វាមិន​ត្រឹមតែ​មាននៅលើ​ដងខ្លួន ប៉ុណ្ណោះ​ទេ វាអាច​មាន​នៅក្នុង​សរសៃឈាម ខ្លាញ់​រុំបេះដូង។ សម្រាប់​មនុស្សធាត់​ការ​ហាត់ប្រាណ​ជួយ​សម្រក​ទម្ងន់ ឬ​សម្រក​នូវ​សារធាតុផ្សេងៗ ហើយការ​ដកដង្ហើម​របស់​លោកអ្នក​មានភាព​ងាយស្រួល​ទៀតផង។

ផល​ប៉ះពាល់​នៅពេល​ដែល​មនុស្ស​ធាត់​ហាត់​មិនបាន​ត្រឹមត្រូវ

ធម្មតាការ​ធ្វើលំហាត់​ប្រាណ​មិនថា​មនុស្សធាត់ ឬ​ស្គ្គមទេ នៅពេល​អ្នក​ទាំងនោះ​ធ្វើខុស​នូវ​ចលនា​ណាមួយ មានន័យ​ថា ធ្វើមិនបាន​​ត្រឹមត្រូវ​តាម​ក្បួនខ្នាត វានឹង​ធ្វើឱ្យ​មានផល​ប៉ះពាល់​ដល់​រាងកាយ និង​សរីរាង្គ​ខាងក្នុង។ ចំពោះការ​ធ្វើ​លំហាត់​ប្រាណ និង​ការទទួលទាន​អាហារ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមក្បួន វាមិន​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ទៅដល់​សុខភាព​នោះទេ ប៉ុន្ដែ​ប្រសិន​បើការ​ហាត់ប្រាណ និងការ​ទទួលទាន​អាហារ​មិនបាន​ត្រឹមត្រូវ វាធ្វើឱ្យ​លោកអ្នក​មានផល​ប៉ះពាល់ និងអាច​ឱ្យ​លោកអ្នក​ឈឺ​សន្លាក់​ជាដើម។

ដំបូន្មាន​របស់​អ្នក​ប្រឹក្សា

ចំពោះ​មនុស្សធាត់ មុន​ដំបូង​គួរតែ​ហាត់ ឬធ្វើ​ចលនា​សន្សឹមៗ ការធ្វើ​បែបនេះ​ដើម្បី​ចៀសវាង​កុំឱ្យ​មានផល​ប៉ះពាល់​ទៅដល់ សរីរាង្គ។ លោកអ្នក​គួរតែ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន ព្រោះ​វាជួយ​សម្រករាង និង​ធ្វើឱ្យ​មាន​សុខភាពល្អ​ទៅដល់​រាងកាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១ (ប្រភពពី៖ គេហទំព័រ សុខភាព​ កម្ពុជា)

ស្លាក:  ព័ត៌មានថ្មីៗ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6603នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    275128នាក់
ខែនេះ    422401នាក់
ឆ្នាំនេះ   3166705នាក់
សរុប   56765601នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 05:11