ព័ត៌មានក្ដៅ

សុខភាព៖ ជំនាន់ពពុះហ្គាស

ដោយៈ សៀ វិនិច្ឆ័យ សៀមរាប ថ្ងៃទី 15 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 1746

សព្វ​ថ្ងៃនេះ ជន​ជាតិ​អាមេរីកកាំង​ភិសា​ភេជ្ជៈ​ច្រើន​ជាង​ទឹក។ យើង​គិត​ជា​មធ្យម ភេជ្ជៈ២កំ​ប៉ុង​ ឬ​២កែវ​ក្នុង​១ថ្ងៃ សំរាប់​បុរស​ស្រ្តី​ និង​កូន​ក្មេង ម្នាក់​គ្រប់​គ្នា​នៅ​ជន​បទ។ គេមាន​ការ​ព្រួយ​បារម្ភអំ​ពី​ការ​ទាក់​ទង​ខាង​សុខ​ភាព របស់​មនុស្ស​ជា​ច្រើន។

តើភេជ្ជមិន​មែន​ជា​វិធីល្អ​មួយ ដើម្បី​ជួយ​អោយ​មនុស្ស​ទទួល​ទាន ទឹក​កាន់​តែ​ច្រើន​ទេ​ឬ?

សូម​យក​ទឹក​១កែវ និង​ស្ករ១២​ស្លាប​ព្រា​កាហ្វេ​លាយ​ជា​មួយ​គ្នា ដោយ​ដាក់​ជាតិ​គីមីផង នោះ​អ្នក​នឹង​ទទួល​បាន​ភេជ្ជៈមួយ​កែវ។ ជាតិ​ស្ករ​បន្ថែម​ដែល​យក​ពី​ភេជ្ជៈ បង្កើត​ជា​ផល​អាក្រក់​យ៉ាង​តិច​៥មុខ។

@ សារ​ជាតិ​ចិញ្ចឹម​ដែល​គ្មាន​តុល្យ​ភាព។ ភេជ្ជៈភាគ​ច្រើន​មាន​កាឡូរីនៃស្ករពី ១២០-១៨០ ប៉ុន្តែគ្មាន​សារ​ជាតិ​ចិញ្ចឹម ដែល​រាង​កាយ​ត្រូវ​ការ​ទេ។ ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅ​ស្ងៀម​ធម្ម​តា មាន​តម្រូវ​ការ​កាឡូរីសរុប ដើម្បី​ដែល​រក្សា​ទម្ងន់​អោយ​បាន​ល្អបំ​ផុត​ប្រ​ហែល​ ១២០០-១៦០០ ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ភេជ្ជៈ​២ឬ៣​កែវ អាច​កាត់​បន្ថយ​ចំ​ណែក​ចំ​ណី​អាហារ​ប្រ​ចាំ​ថ្ងៃ ព្រម​ទាំង​ផ្គត់​ផ្គង់​អាហារ​ចិញ្ចឹម​របស់​គេ​យ៉ាង​ច្រើន។ ជា​ច្រើន​ដង​ការ​មិន​មាន​លំ​នឹង​បែប​នេះ អាច​ធ្វើ​អោយ​ស្ថាន​ភាព​អាហារ​ចិញ្ចឹមរបស់​គេ​មាន​ការ​ស្តួច​ស្តើង។ ចំពោះ​បុរស​ដែល​អង្គុយ​ច្រើន​ដូច​គ្នា​នេះ ត្រូវ​ការ​កាឡូរី​ប្រ​ហែល​ជា ១៦០០-២៤០០ ក្នុង​មួយថ្ងៃ។

ខាង​ក្រោម​នេះ​គឺ​ជា​តារាង​កាឡូរីដែល​មាននៅ​ក្នុង​ភេជ្ជ

ភេជ្ជៈ

បរិមាណ

កាឡូរី

កាហ្វេ ការ៉េម និង​ស្ករ

១កែវ

៧៥

ទឹកក្រូច

១កែវ

១១០

ភេជ្ជៈទឹកផ្លែឈើកិន

០,៣៥ល

១៤០

ទឹក​ដោះ​គ្មាន​ខ្លាញ់

១កែវ

៩០

ទឹកដោះគោសុទ្ធ

១កែវ

១៦០

ទឹកដោះគោក្រឡុក

១កែវ

៤២៥

ស្រាបៀរ

០,៣៥ល

១៥០

ទឹកបរិសុទ្ធ

០,៣៥ល

ការស្តុក​ខ្លាញ់​បន្ថែម។ ប្រ​សិន​បើ​កាឡូរី​នៃ​ភេជ្ជៈ​ត្រូវ​បាន​បន្ថែម​ទៅ​លើ​កាឡូរី នៃ​ចំណី​អាហារចំនួន​ដែល​ច្រើន​លើស​កំណត់​ នឹង​ត្រូវ​បាន​ស្តុក​នៅ​ក្នុង​ជាតិ​ខ្លាញ់។

@ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ទៀង​ទាត់។ កាឡួរី​នៃ​ស្ករ​ខ្វះ​ជាតិ​សរសៃ ហើយ​ចូល​ទៅ​ក្នុង​ចលនា​ឈាម​រត់ យ៉ាង​ឆាប់​រហ័ស ដែល​បង្កើន​កម្រិត​ស្ករ​នៅ​ក្នុង​ឈាម និង​ផ្តល់​នូវ​​ការ​កើន​ឡើង​នៃ​ថាម​ពល​ឡើងជា​បណ្តោះ​អាន្ន។ នៅ​ពេល​ដែល​កម្រិត​ស្ករ​ក្នុង​ឈាម​ឡើង អ៊ីន​សូលីន​ចូល​ក្នុ​ង​ចលនា​ឈាម​រត់ ដើម្បី​ទាញ​ស្ករ​ក្នុង​ឈាម​ដែល​ ឡើង​អោយ​ចុះ​មក​វិញ ហើយ​កម្រិត​ថាម​ពល​ក៏ចុះ​ខ្សោយ​ដែរ។ ផល​វិបាក​នេះ​ធ្វើ​អោយ​មាន​រង្វិលនៃ​សេចក្តី​ត្រូវ​ការ ភេជ្ជៈ ឬអាហារ (ខុសពេល) ដែល​មាន​ជាតិ​ស្ករ​ថែម​ហើយ​ ថែម​ទៀត។

@ពន្យាការ​រំ​លាយ​អាហារ។ នៅ​ពេល​ដែល​ភេជ្ជៈ​ ដែល​មាន​ជាតិ​ស្ករ​មក​ដល់​ក្រ​ពះដែល​កំ​ពុង​រំលាយ​អាហារ​ផ្សេង​ៗនោះ ការ​រំ​លាយ​អាហារ​ក៏ធ្លាក់​ចុះ​យឺតរហូត​ដល់​កាឡូរី​ថ្មី​ត្រូវ​បាន​រំលាយ​អស់។ ហើយ​ការ​ទទួល​ទាន​ភេជ្ជៈ​ម្តង​ម្កាល ប្រ​ហែល​ជា​មិន​ធ្វើ​អោយ​មាន​ការ​លំ​បាក​ដល់​ការ​រំ​លាយ​អាហារ​ទេ ប៉ុន្តែ​ប្រ​សិន​បើ​វា​កើត​ឡើយ​ញឹក​ញាប់​ក្នុង​១​ថ្ងៃ វា​អាច​ពន្យា​ការ​រំ​លាយ​អាហារ និង​ធ្វើ​អោយ​ពិបាក​ដល់​ក្រ​ពះ​ដែរ។

@ការ​ភើអស៊ីដ។ ភេជ្ជៈភាគ​ច្រើន​រាប់​បញ្ចូល​ទាំង​ទឹក​ក្រូច​ផង បង្កើន​ការ​ផលិតអា​ស៊ីត​នៅ​ក្នុង​ក្រ​ពះ។ ការ​កើន​នេះ​កើត​ឡើង​ជា​ទូទៅ នៅ​ពេល​ដែល​ភេជ្ជៈ​ចាក​ចេញ​ពី​ក្រ​ពះ ដែល​បណ្តាល​អោយ​ភើ។

គ្មាន​អ្វី​ប្លែក​ទេ ភេជ្ជៈគ្មាន​ជាតិ​ស្ករ បាន​ក្លាយ​ជា​ការ​ពេញ​និយម! តើ​នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​មួយ​ដ៏ល្អឬ​ទេ?

ភេជ្ជៈ​គ្មាន​ស្ករ​ដោះ​ស្រាយ​បញ្ហា​ស្ករ​បាន ប៉ន្តែមិន​មែន​ទាំង​ស្រុងទេ ភេជ្ជៈ​ភាក​ច្រើន​ទោះ​ជា​មាន​ស្ករ​ ឬ​អត់​ក្តីក៏​មាន​ជាតិ​គីមី​ដើម្បី​រក្សា​ទុក​អោយ​បាន​យូរ បង្កើត​រស​ជាតិ​ និង​កាឡូរី ព្រម​ទាំង​ជាតិ​គីមី​ផ្សេត​ៗ​ទៀត​ផង។ សារ​ជាតិ​ទាំង​នេះ​ខ្លះ​ត្រូវ​បាន​ចំ​រាញ់​យក​ជាតិ​ពុល​ចេញ ហើយ​ត្រូវ​បាន​បញ្ចេញ​ចោល​ពី​រាង​កាយ។ ជាតិ​គីមី​ទាំង​នេះ​ក៏​អាច​រលាក​ស្រ​ទាប់​ស្តើង​ខាង​ក្នុង​នៃ​ក្រ​ពះ​ដែរ។

ភេជ្ជៈគ្មាន​ជាតិ​ស្ករ​ភាគ​ច្រើន​ ទោះ​បី​ជា​មាន​ជាតិ​គីមី​ឬអត់ ក៏​មាន​អាស៊ីត​ហ្វូសស្វ័រ ជា​ជាតិ​គីមី​ខ្លាំង ដែល​គេ​ប្រើ​ប្រាស​ឆ្លាក់​កញ្ចក់​ដែរ។ ជន​ជាតិ​អាមេរីក​កាំង​បាន​ប្រើ​ប្រាស ជាតិ​ហ្វូសស្វ័រ​នេះ​ច្រើន​ហួស​កំ​ណត់​ទៅ​ហើយ ហើយ​រាង​កាយ​គេ​បញ្ចេញ​អាស៊ីត​ដដែល​សល់ តាម​តម្រង​នោម ដោយ​រួម​បញ្ចូល​ជា​មួយ​នឹង​កាល​ស្យូម​ផង ដែល​ធ្វើ​អោយ​មាន​ការ​ព្រួយ​បារម្ភ អំពីអូស្តេអូបូរ៉ូស៊ីស ជំ​ងឺ​ឆ្អឹង​ស្តើង សព្វ​ថ្ងៃ​នេះ​ជា​ខ្លាំង​ដែរ។ រឿង​ដែល​ហ្វូស​ស្វ័រ​នីមួយ​ៗ មាន​នៅ​ក្នុង​ភេជ្ជៈ​ដែល​អាច​យក​កាល​ស្យូម​ទៅ​ជា​មួយ​ខ្លាះ វា​អាច​ជា​ការ​ប្រ​ថុយ​ប្រ​ថាន​យ៉ាង​ធំ​ដែល​មនុស្ស​ជា​ច្រើន​មិន​បាន​​គិត​គូរ​ដល់។

ពេលនោះ ចុះ​តើ​អ្វី​ទៅ​ដែល​មាន​សុវត្ថិ​ភាពបំ​ផុត សម្រាប់​បំ​ពេញ​ជាតិ​ទឹក​ដែល​រាង​កាយ​ត្រូវ​ការ?

ទឹក​គឺ​ជា​ភេជ្ជៈ​ដ៏ល្អ​ឥត​ខ្ចោះ។ វា​ក្មាន​កាឡូរី វា​មិន​តម្រូង​អោយ​មាន​ការ​រំ​លាយ​អាហារ​ទេ វា​មិន​រលាក ហើយ​វា​ពិត​ជា​អង្ក​ធាតុដែល​រាយ​កាយ​ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​ដំ​ណើរ​ការ​​នៃ​ជីវិត។ តើ​យើង​គួរ​ទទួល​ទាន​ទឹក​ប៉ុន្មាន​ទៅ? យើង​គួរ​ទទួល​ទា​ន​ទឹក​អោយ​បាន​គ្រប់​គ្រាន់ ទាល់​តែ​ទឹក​នោម​ឡើង​ថ្លា គឺ​ប្រ​ហែល​ជា​៦-៨កែវ​ក្នុង​១​ថ្ងៃ៕ (ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ជីវិតថ្មី) សូម​ជួយ​ share ទៅក្នុង​បណ្តាញ Face book របស់​អ្នក​បើ​ស្រ​លាញ់​សុខ​ភាព!​

ស្លាក:  ព័ត៌មានថ្មីៗ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2382នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    270907នាក់
ខែនេះ    418180នាក់
ឆ្នាំនេះ   3162484នាក់
សរុប   56761380នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 02:37