ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1497

អ្វីដែល​មិន​ធ្លាប់​មាន និង ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ពេល​នេះ​​បាន​រំ​លេច​ខ្លួន​នៅ​​លើ​​ទឹក​ដី​​អច្ឆ​រិយ​​សៀម​រាប​​ អង្គរ​​​ នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​យើង​ហើយ​ គឺ​ល្ខោន​សៀក​កម្ពុ​ជា​ហ្វារ​​ដែល​មាន​ការ​សម្តែង​​យ៉ាង​ប៉ិន​ប្រ​សព្វ​​ពី​សំ​ណាក់​​សិល្ប​ករ​​​ សិល្ប​ការនី​​​របស់​​សមា​​គម​​ហ្វាពន្លឺសិល្ប​ ដែល​នឹង​ពាំ​នាំ​នូវ​​ទេព​កោស​ល្យ​​របស់​ខ្លូន​ ​មក​​សំ​ដែង​​ក្នុង​​ខេត្ត​​ទេស​ចរណ៏​​មួយ​​នេះ​ចាប់​ពី​ថ្ងៃទី​៨​​ ​ខែកុម្ភៈ​​​​​​​​​ ឆ្នាំ២០១៣​​​ តទៅ​​​​។​​

បន្ទាប់​ពី​ទទួលបាន​ការ​​គាំទ្រ ​​និង​​​ភាព​​ជោគជ័យ​​ក្នុង​ការ​សម្តែង​​សិល្ប​ល្ខោន​​សៀក​​​​នៅ​​ក្នុង​​ខេត្ត​​បាត់​ដំ​បង​ ​​ភាព​​​ល្បី​រន្ទឺ​នេះ ​បាន​​លាត​​ត្រ​ដាង​​ទៅ​ដល់​ប្រ​ទេស​មួយ​ចំ​នួន​​ក្នុង​​​ទ្វីប​អាស៊ី​ និង​អ៊ឺរ៉ុប ជា​មួយ​និង​ ទស្ស​នីយ៏​ភាព​​​​​ដ៏​​ល្អ​​ឯក​​របស់​​ហ្វារ​ពន្លឺ​សិល្ប​​ដែល​​ជា​​ខ្សែ​​រឿង​​បង្ហាញ​​ពី​​ជី​វិត​ ​និងសង្គម​កម្ពុជា​និង​ជា​​ការ​ចូល​​រួម​​បញ្ជូល​នូវ​​ការ​​​សំ​ដែង​ជា​​លក្ខណៈ​បែប​​ប្រ​ពៃ​ណី​​និង​​សម័យ​​ទំនើប​​របស់​​ល្ខោន​​ តន្រ្តី​ក្បាច់​រាំ​បចេ្ចក​ទេស​​​​សៀក​ការ​ហក់​​លោត​និង​ពត់​ពែន​ដង​ខ្លួន​ជា​ដើម។​

ល្ខោន​សៀក​កម្ពុជា​ហ្វារ​ នឹង​សម្តែង​ រឿង ​ពុទ្ធោ​ ដំ​បូង​គេ​ ដែល​​ជា​ស្នា​ដៃ​​និពន្ធ​របស់​ក្រុម​និ​សិត្ស​សៀក​​នៅ​​មុន​​ពេល​​ពួក​គេ​បញ្ចប់​ការ​សិក្សា។​ រឿង ​ពុទ្ធោ ​ជា​កំ​រង​សាច់​រឿង​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំ​ពី​ត​ថ​ភាព​ជី​វិត​របស់​​ប្រ​ជា​ជន​​ក្នុង​​​​សង្គម​ខ្មែរ​​ រួម​មាន​ការ​​ប្រៀប​ធៀប​សម្ពន្ធ​ភាព​ស្នេហា​ រវាង​​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ក្នុង​ ប្រ​ទេស​​កម្ពុជា ​អម​ជាមួយ​ការ​បង្ហាញ​សម្រស់​ជី​វិត​តាម​រយៈ តូរ្យ​តន្ត្រី។​ ស្នេហា​គ្រួ​សារ​ ការ​ព្រាត់​បា្រស​និង​​ អំ​ពើ​ហឹង្សា​គ្រប់​រូប​ភាព​ ជា​​ពិ​សេស​ សម្ពន្ធ​ភាព​​ស្នេហា​ ​​រវាង​​ភេទ​ដូច​គ្នា នឹង​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​​តាម​​រយៈ​​​រឿង​ ពុទ្ធោ។

សូរ្យ​គ្រាស ជា​​វណ្ណ​កម្ម​ទី​ពីរ​ ដែល​នឹង​ត្រូវបា​នសម្តែង​បន្ទាប់​ពី​រឿង​ ពុទ្ធោ។​ វា​ជា​កំ​រង​​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​អំ​ពី​ ភាព​រើស​អើង​​​ក្នុង​សង្គម​​​។​

សមាគម​ហ្វារ​ពន្លឺ​​សិល្ប​គឺ​​ជា​​សមាគម​​សិល្ប​​ដែល​​មិន​​ស្វែង​​រក​​បា្រក់​​ចំ​នេញ​​ ​ហើយ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៤​​ ដោយ​យុវ​ជន​​ខ្មែរ​ ​៨ រូប​ដែល​ត្រ​លប់​មក​ពី​​ជំ​រុំ​ជន​ភៀស​ខ្លួន​នៅ​ប្រ​ទេស​ថៃ​ក្នុង​គោល​បំ​ណង​ពង្រឹង​​​ការ​​អភិវឌ្ឍន៏​​​​ក្នុង​សហ​គមន៏​ដោយ​​ផ្តល់​​នូវ​​ចំ​ណេះដឹង​​ និង​ការ​​បង្ហាត់​​បង្រៀន ​បណ្តុះ​​បណ្តាល​​នូវ​ជំ​នាញ​​សិល្ប​​ជា​ច្រើន​​ ដូច​ជា​សិល្ប​សូន​រូប​ សិល្ប​​តន្រ្តីបុរាណ និង​សម័យ ​ការ​សំ​ដែង​ល្ខោន​ ការ​សំ​ដែង​​សៀក​និង​​មាន​​សា​លា​ផ្តល់​ចំ​ណេះដឹង​​ទូ​ទៅ​ពី​កំ​រិត​បឋម​សិក្សា​ដល់​វិទ្យា​ល័យ។​

ល្ខោន​សៀក​កម្ពុជាហ្វារ​ នឹង​សម្តែង​ជូន​នូវ​ទស្សនីយ​ភាព​ដែល​ជា​ការ​ច្នៃ​ប្រ​ឧិត​របស់​ខ្មែរ​មាន​​ភាព​​ស្ទាត់​​ជំ​នាញ​និង​បញ្ជាក់​អំ​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ដែល​មាន​តែ​មួយ​គត់​រួម​​ចំ​នែ​ក​ផ្តល់​​បទ​​ពិ​សោធ​​សំ​បូរ​​បែប​​​ និង​អា​រម្មណ៍​​ស្រ​លាញ់​មនុស្ស​ជាតិ។​

ដើម្បីអោយ​ដឹង​ថា ​ល្ខោន​សៀក​កម្ពុជាហ្វារ​ មាន​អ្វី​ប្លែក សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ការ​សម្តែង​ផ្ទាល់​ ដែល​មាន​​ទី​​តាំង​នៅ ​ផ្លូវ​កូ​មៃ​ខាង​​ក្រោយ​​សារៈ​មន្ទីរ​​ជាតិ​អង្គរ​ និង​ទល់​មុខ​សណ្ឋាគារ​អង្គរ​សិន​ជូ​រី​ ​​ ដែល​នឹង​ត្រូវ​បើក​​សម្ភោធ​​​​ជា​​ផ្លូវ​​ការ​​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ​ នឹង​ចាប់​សម្តែង​នូវ​ទស្សនីយ​ភាព​ជា​រៀង​រាល់​ថ្ងៃ​រ​យៈ​​ពេល​​១​ម៉ោង​ គឺ​ចាប់​​ពី​ម៉ោង​​៧:៣០​ល្ងាច​ត​ទៅ​៕

សំ​​រាប់​ព័ត៌​មាន​ផ្សេងៗ​សូម​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​លេខ៖  ០១៥​ ​៤៩៩ ៤៨០/៨១ /៨៣!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1602ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1436ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1410ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន1577ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1378ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1509ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1619ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1608ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1449ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1721ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3871នាក់
ម្សិលមិញ    7249នាក់
សប្ដាហ៍នេះ    11134នាក់
ខែនេះ    183356នាក់
ឆ្នាំនេះ   3521875នាក់
សរុប   52881801នាក់
ថ្ងៃទី 22 ខែ 10 ឆ្នាំ 2024 ម៉ោង 07:14