កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 11:19 នាទី ចំនួនអានៈ 1481

កម្លំាំង​ចំ​រុះ​ដែល​ចូល​រួម​ដោយ​ សាលាក្រុង​សៀម​រាប អធិការ​ក្រុងសៀមរាប ព្រហ្មទណ្ឌកំរិត​ស្រាលនៃ​ស្នង​ការ​នគរបាល​ខេត្ត មន្ទីរ​ប្រៃស​ណី​ទូរ​គមនាគមន៍ខេត្ត ប៉ុស្តិ៍រដ្ឋ​បាល និង​អាជ្ញាធរ​ដែន​ដី​ បាន​ចុះធ្វើ​ការ​នែ​នាំ​ហាម​​ប្រាម​ដល់​ម្ចាស់​ដែល​បើក​​បំ​រើ​សេ​វា​កម្ម​​អ៊ីន​ធឺណិត​ អោយ​គោរព​គោល​ការ​ណ៍​បី​ចំ​ណុច​របស់​សាលា​ក្រុងនៅ​រសៀល​ថ្ងៃទី​៧​ ខែគុម្ភៈ ឆ្នាំ២០១៣​នេះ។

លោក អឿន​ ពៅ អភិបាល​រង​ក្រុង​សៀម​រាប​បាន​មាន​ប្រសាសន៍​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី៧គុម្ភៈ​​នេះ​ថា ខាងសាលា​ក្រុង​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​បាន​នឹង​កំ​ពុង​ចុះ​ធ្វើ​ការ​នែ​នាំ​ដល់​ម្ចាស់​ហាង​អ៊ីន​ធឺណិត​ជំ​ហ៊ានទី១​ចាប់​ពី​ថ្ងៃទី​៧នេះ​ពេញ​មួយ​ថ្ងៃ និង​ថ្ងៃទី៨​មួយ​ព្រឹក​ទៀតក្នុង​សង្កាត់​សំ​ខាន់​ៗ​ចំ​នួន​៤ គឺសង្កាត់​ស្លក្រាម សង្កាត់​ស្វាយ​ដង្គំ សង្កាត់​គោគចង និង​សង្កាតសាលាកំ​រើក។

លោក​អឿន​ពៅ បាន​បន្ត​ថា ខាង​សាលា​ក្រុង​មាន​គោលការណ៍​បី​ចំ​ណុះគឺ ទី១-ហាង​អ៊ី​ធឺ​ណិត​ណា​ដែល​នៅ​ជិត​សាលា​រៀន​ក្រោម​៥០០ម៉ែត្រគឺ​នែ​នាំ​អោយ​បិទ ទី២-ហាង​បំរើ​សេវា​កម្ម​អ៊ីន​ធឺ​ណិត​ហាម​មិន​អោយ​ក្មេង​ៗ​លេង​ហ្គេមជាដាច់​ខាត ទី៣-អ្នក​មានលិខិត​អនុញ្ញាតិ ឬហៅ​ថា​(Licenses) ​ដែល​បើក​ហាង​អ៊ីន​ធឺ​ណិត​ជិត​សាលាអាច​ប្តូរ​ទីតាំង​ទៅ​បើក​កន្លែង​ផ្សេង​​បាន​ ដែ​ល​មាន​ចម្ងាយ​លើស​ពី​៥០០​ម៉ែត្រ។ រី​ឯអ្នក​បើក​អ៊ីន​ធឺ​ណិត​មិន​ទាន់​មាន​ច្បាប់​សូម​ប្រ​ញាប់​ទៅ​ធ្វើ​ច្បាប់​ជា​បន្ទាន់។

លោក​អឿន​ពៅ បាន​បន្តថា ជំហ៊ាន​ទី២​សមត្ថ​កិច្ច​នឹង​ចុះ​នែនាំ​ដល់​សង្តាត់​ចំ​នួន​៩​ទៀត​ដែល​នៅ​ឃ្លាត​ពី​កណ្តាល​ទី​ក្រុង​ ហើយ​មូល​ហេតុ​ដែល​សមត្ថ​កិច្ច​​បាន​ចុះ​អនុវត្ត​គោល​ការ​ណ៍​បី​ចំ​ណុច​ខាង​លើ​នេះ គឺ​បណ្តាល​មក​ពី​មាតាបិតា​អាណាព្យា​បាល​សិស្ស​បាន​ត្អូញត្អែ​ថា កូន​របស់​ពួក​គាត់​មិន​សូវ​ចូល​សាលា​រៀន​ ព្រោះ​រវល់​វគ់វង្វេង​និង​ហ្គេម​តាម​ហាង​អ៊ីន​ធឺ​ណិត​ទាំង​នោះ។ លោក​អឿន​ពៅ​បាន​បន្ថែម​ថា ជា​ពិ​សេស​លោក​គ្រូអ្នក​គ្រូ​តាម​សាលា​រៀន​នានាបាន​រាយការ​​ថា បាត់​កូន​សិស្ស​ខ្លះ​មិន​សូវ​ចូល​រៀន​ ដល់​តាមដាន​ឃើញ​កំ​ពុង​លេង​ហ្គេម​តាម​ហាង​​អ៊ីន​ធឺណិតយ៉ាង​ងុប​ងុលពុល​ពេញ​ធឹង។

ស្រ្តី​​ម្នាក់​មាន​វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ​អង្គុយ​ដក​ដើម​ត្រ​កួន​ដែល​ដាំ​នៅ​ក្នុង​រង​បណ្តើរ​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​យើង​បណ្តើរថា ទោះ​ជា​ជីវ​ភាព​របស់​គាត់​មិន​សូវ​ធូ​ធា​ក៏ដោយ ក៏សព្វ​ថ្ងៃ​ខិតខំ​រក​ប្រាក់​អោយ​កូន​បាន​ទៅ​សាលា​រៀន​គ្រប់​ៗគ្នា តែ​មាន​កូន​ប្រុស​អាយុ​៩​ឆ្នាំ​របស់​គាត់​ម្នាក់​វា​តែង​តែ​ជិះ​កង់​ជា​មួយ​មិត្ត​ភ័ក្តិ​ទៅ​លេង​ហ្គេម​នៅ​តាម​ហាង​អ៊ី​ធឺ​ណិត ហើយ​កូន​គាត់​រៀន​ក៏មិន​សូវ​ពូកែ ​ព្រោះ​វា​បាន​ចំ​ណាយ​ពេល​ដែល​មាន​តំ​លៃទៅ​វគ់​និង​ហ្គេម​ទៅ​វិញ។ ស្រ្តី​រូប​នេះ​បាន​និយាយ​ទាំង​ញញឹម​ថា ”ខ្ញុំ​សប្បាយ​ចិត្ត​ដែល​សមត្ថ​កិច្ច​គិត​គូបាន​ដិត​ដល់​អំពី​​បញ្ហា​បិទ​ហ្គេម​តាម​ហាង​អ៊ីន​ធឺណិត​នេះ ហើយ​បន្ទាប់​ពី​នេះ​ខ្ញុំ​សង្ឃឹម​ថា កូន​ខ្ញុំ​យក​ពេល​វេ​លា​​ដែល​ទំ​នេរ ទៅ​រៀន​គួរ ឬ​ស្វ័យ​សិក្សា​ជា​មួយ​មិត្ត​ភក្តិរបស់​វាវិញ“។

ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​និយាយថា ”ខ្ញុមិន​ចង់​ទៅ​លេង​ហ្គេម​ទេ តែ​ពួកម៉ាក​ចេះ​តែ​បបួល ហើយ​ពេល​ខ្ញុំ​លេង​កាន់​តែ​យូកាន់​តែ​មិន​ចង់​ឈប់​ តែ​ឥឡូវ​បាន​ម៉ាកប៉ា​នែ​នាំ​ខ្ញុំ​អោយ​ខំ​រៀន​ផង​ ហើយ​ជូន​ពេល​សមត្ថ​កិច្ច​ហាម​ប្រាម​ទៀត​ ខ្ញុំ​សម្រេច​ចិត្ត​ឈប់​លេង​ហ្គេម​ហើយ បើ​ទៅ​ហាង​អ៊ី​ធឺណិត​ខ្ញុំ​ខំ​ស្រាវ​ជ្រាវ​ឯក​សារ​ណា​ដែល​ពាក់​ព័ន្ធ​និង​មេរៀន​វិញ ព្រោះ​លេង​ហ្គេម​អត់​តែ​លុយ​អត់​បាន​ផល​ប្រ​យោជន៍​អី​សោះ​“​៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2064ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1442ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1441ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1614ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន2899ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន324ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1358ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន1822ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1589ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1607ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39