តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 02:42 នាទី ចំនួនអានៈ 1541

លោក​ ក្រាញ់ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះស្លែល្បី​ឈ្មោះ​បោះ​សំ​លេង​យូរ​ឆ្នាំណាស់​មក​ហើយ​នៅ​ខេត្ត​សៀមរាប ​ឥឡូវ​កំពុង​តែ​សំ​រុក​ដឹក​ឈើ​អត់​ច្បាប់​យ៉ាង​គគ្រឹគ​គគ្រេង​​ ហើយ​ថែម​ទាំង​មាន​អតីត​ឈ្មួញ​ឈើ​ដ៏ល្បី​ម្នាក់​ឈ្មោះ យិនថាវ កំពុងតែចេញ​មុខ​កាង​ពី​ក្រោយ​ខ្នង​ទៀតផង។

ជាក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥នេះវេលាម៉ោង១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។

អ្នក​កាសែត​មួយរូប​ដែល​តាម​ថត​រឺម៉កដឹក​​ឈើ​ខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ថាអោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា ឯង​ក៏គួរតែយោគយល់​អញ់ដែរ ព្រោះ​នៅ​ខេត្តសៀមរាប​អ្នក​ណាក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ អ្នក​កាសែត​ដែល​តាម​ថត​រូប​សកម្មភាពដឹក​ឈើ​អត់​ច្បាប់​របស់​លោកក្រាញ់​ខាងលើនេះ​បាន​បញ្ជាក់​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏បិទទូរស័ព្ទបាត់​ទៅ។

លោក ក្រាញ់បានប្រាប់តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃទី១៨ដដែលនេះថា ឈើ​ដែល​ដឹក​ចូល​ដេប៉ូលោករ៉េខាងលើ​នោះពិតជា​ឈើ​របស់​គាត់​មែន។ លោកក្រាញ់​បានបន្ថែមថា គាត់​ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ​ មកលក់នៅ​​ខេត្តសៀមរាប មាន​ច្បាប់​ខ្លះ អត់​មាន​ច្បាប់​ខ្លះ ហើយ​អ្នក​កាសែត​ដែល​ទៅ​ថត​រូប​នោះ​គាត់​បាន​ទូរស័ព្ទអោយ​ទៅ​យក​លុយ​១០ម៉ឺនរៀលគ្រាន់ចាក់សាំង តែគេមិន​ព្រម​យក បើ​មិន​យក​​ក៏មិន​ដឹងធ្វើ​មេចដែរ។

លោក យឹមស៊ីវន នាយសង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀលនេះ​ផង​ដែរ​ថា លោក​មិន​ដែល​ដឹង​ថា ឈ្មោះ​ក្រាញ់​ឬឈ្មោះថាវ បាន​កាត់​ច្បាប់​ដឹកឈើ​នោះ​ទេនៅ​ពេល​ថ្មីៗនេះ។

លោក រ៉េ ថៅ​កែដេប៉ូលក់ឈើដែល​មាន​យីហោ ដេប៉ូតារ៉េ ដែល​ស្ថិត​នៅ​ផ្លូវ​៦០ម៉ែត្រក្នុង​ភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ម៉ោង​២និង១៤នាទីនេះថា លោកពិត​ជាបាន​ទិញ​ឈើ​ពី​លោក យិន​ថាវ ពិត​ប្រាកដមែន ហើយឈើ​ដែល​លោកបាន​ទិញនោះជាប្រភេទឈើសុក្រមដែលមានមុខធំៗ។ លោករ៉េបានបន្ថែមថា លោកខានទិញ​ឈើ​លោកយិនថាវយូរហើយ ទើប​តែបានទិញព្រឹកមិញនេះឯង។

តាម​ប្រភពព័ត៌មាន​បាន​លួច​បង្ហើប​ថា លោក​យិន​ថាវ ចាប់​ផ្តើម​រក​ស៊ី​ដឹក​ឈើឡើង​​វិញ​នៅ​ខេត្តសៀមរាប​អស់​រយៈពេល​ប្រហែល​ជិត​៣ខែហើយ តែ​មិន​ចេញ​មុខ​ខ្លួន​ឯង​នោះទេ អោយ​ឈ្មោះក្រាញ់​ជា​អ្នក​ចេញ​មុខ​ជំ​នួស​ទៅ​វិញ។

អ្នក​យក​ព័ត៌មានយើងមិនអាចសុំការ​បកស្រាយពី​លោក យិនថាវ​ បានទេ ព្រោះទូរស័ព្ទខលមិន​ចូលនៅ​រសៀល​​ថ្ងៃទី១៨នេះ។

សូម​សមត្ថកិច្ចពាក់ព័ន្ធបទល្មើសព្រៃឈើនៅ​ខេត្ត​សៀមរាប មេត្តាជួយ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ផង កុំ​សម្ងំយក​ពិសពេក ព្រោះ​ព្រៃឈើ​ជិត​រលាយ​ហិន​ហោច​អស់​ហើយ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹង   អាន1616ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន1971ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1388ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1605ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1309ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1407ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1508ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1330ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1482ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1349ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6198នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    32820នាក់
ខែនេះ    402229នាក់
ឆ្នាំនេះ   2412768នាក់
សរុប   51772694នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 21:22