កូនប្រុសរបស់ថៅកែ ហាងនំបុ័ងយីហោហេង ចេងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេ ស្គាល់ ថា ជាអ្នកមានទ្រព្យស្តុកស្តុម្ភម្នាក់ ពេលនេះត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ចោល នៅស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ បន្ទាប់ពីចាប់ខ្លួនអស់ពេលជាច្រើនថ្ងៃថ្នូរនិងលុយ៥០ម៉ឺន ដុល្លារអាមេរិក ។
ជនរងគ្រោះឈ្មោះ ស្រេង អាយុជាង ២០ឆ្នាំ រៀននៅសាកលវិទ្យាល័យ ឯកជនមួយ នៅរាជធានីភ្នំពេញ ហើយរូបគេជាមនុស្សស្លូតបូត ស្គាល់ចាស់ទុំ និងមានបងប្អូន៤នាក់ ដែល រូបគេជាកូនច្បង នៅម៉ោង៧យប់ថ្ងៃ១៩កក្កដានេះ ត្រូវគេបាញ់សម្លាប់ចោល នៅភូមិតារាជ ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយពីមានករណីចាប់ជម្រិតទារប្រាក់មិនបាន សម្រេច។
ប្រភពបានឲ្យដឹងថា ក្រោយពីជនមិនស្គាល់បានទារលុយ៥០ម៉ឺនដុល្លារតាមខ្សែទូរស័ព្ទពីសាច់ញាតិជនរងគ្រោះហើយនោះ ក្រុមសាច់ញាតិទាំងនោះក៍បានប្រគល់លុយឱ្យចំនួន១០ដុល្លាសិន នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ប៉ុន្តែការសន្យាពីក្រុមចាប់ជម្រិតត្រូវលុបចោលពោលគឺបានលុយ១០ម៉ឺនហើយក៍បាញ់សម្លាប់ជនរងគ្រោះតាមក្រោយ ។
លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យអ្នកសារពត៌មានដឹងថា ជនល្មើសបានគេចខ្លួនម្នាក់ហើយ ខណ:ដែលសមត្ថកិច្ចបានកំណត់ភិនភាគបានហើយ យ៉ាងណាក៍ដោយក៍សមត្ថកិច្ចនៅតែបន្តរប្រតិបត្តិការ ដដែលដើម្បើតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។
បើទោះបីជា មិនទាន់បានលទ្ធផលផ្លែផ្កាបែបណាក៏ដោយ មកដល់ពេលនេះសមត្ថកិច្ច កំពុង បើកការស្រាវជ្រាវតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕
ថ្ងៃនេះ | 3458 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32017 | នាក់ |
ខែនេះ | 179645 | នាក់ |
ឆ្នាំនេះ | 3762305 | នាក់ |
សរុប | 53122231 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:54 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net