អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោទថា ទៅឃុបឃិតអោយគេកាត់ឈើទៅវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 08:23 នាទី ចំនួនអានៈ 1361

លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ អនុ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប និង​លោក សួស្តី៍ សាខាន់ នាយក​រង​ឧទ្យាន​ជាតិ​ព្រះជ័យវរ័្មននរោត្តម ត្រូវបាន​មន្ត្រីឧទ្យាននុរក្សជាប់កិច្ច​សន្យា​ចំនួន​០៩​នាក់ នៃទី​ស្នាក់​ការ​បរិស្ថាន​ខ្នង​ភ្នំ​​គូលែន​ បានសម្រេចផ្តិតមេដៃប្តឹងពី​ករណី​ ស៊ុំ​គ្រ​លំ​នឹង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ។

យោង​តាម​ពាក្យ​បណ្តឹង​ដែល​មិន​មាន​ចុះ​ថ្ងៃ ក្នុង​ខែសី​ហា ឆ្នាំ​២០១៦​​របស់​មន្ត្រីឧទ្យាននុរក្សជាប់កិច្ច​សន្យា​ចំនួន​០៩​នាក់​ដែល​បាន​ប្តឹង​ទៅ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្តបាន​សរសេរថា ˝នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង​០៩ព្រឹក​លោក​ ស៊ី​ម​ ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ បាន​កោះ​ប្រ​មន្ត្រី​ឧទ្យាន​នុរក្ស​ស្នាក់ការ​ខ្នង​ភ្នំ​ទាំង​អស់​អោយ​មក​ជួម​ជុំ​គ្នា​នៅ​ស្នាក់ការ។ បន្ទាប់​មក​គាត់​បាន​ហៅ​ពួក​ខ្ញុំ​អោយ​ចូល​បំ​ភ្លឺ​ម្នាក់​ម្តង​ៗ នឹង​បាន​បង្ខិត​បង្ខំ​អោយ​ពួក​ខ្ញុំ​ផ្តិត​មេដៃ​ធានា​លើ​ចម្លើយ​របស់​ខ្លួន និង​អោយ​ស្វែង​រក​ជន​ល្មើ​ស​នឹង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទ​ល្មើស​ដែល​ពាក់​ព័ន្ទករណី​អាឈើ​ចំ​នួន​០៦​ដើមនៅ​ក្នុង​សហគមព្រៃ​ធំ​ នៃ​ភូមិ​ពពេល​នោះ​ដោយ​ទុក​រយៈពេល​ជូន​១សប្តាហ៍។ ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៦ វេលាពេល​ព្រឹក​គាត់​ (ស៊ីម ឈីវឈានពិសិដ្ឋ) បាន​ទូរស័ព្ទ​សួរ​បញ្ជាក់​ពី​ករណី​ខាងលើ​នេះទៀត​ថា ដល់​ពេល​កំណត់​១សប្តាហ៍​ហើយ ហេតុ​អ្វី​ក៏​មិន​ឃើញ​រាយការណ៍ពី​ការ​ងារ​ដែល​បាន​ដាក់​អោយ​ធ្វើ​។ យើង​ខ្ញុំ​ក៏បាន​ឆ្លើយ​តប​វិញ​ថា រក​មិន​ឃើញ​ទេ ព្រោះ​ការ​ងារនេះ​ត្រូ​វ​មាន​ការ​ចូល​រួម​និង​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា តាម​ពិត​ករណី​នេះមន្ត្រី​ឧទ្យាននុរក្សឈ្មោះ វ៉ាញវិញ គាត់​ទើប​តែ​បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ធ្លាប់​មាន​គេ​ទាក់​ទង​ជា​មួយ​គាត់​សុំ​អាឈើ​ម្តង​ហើយ តែគាត់​មិន​ហ៊ាន​សម្រេច​ទេ ក៏បាន​រាយ​ការ​ទៅ​លោក សួស្តី៍ សាខាន់ នាយក​រង​ដើម្បី​ស្នើ​សុំ​យោបល់​។ ជាលទ្ធផល​លោក​នាយក​រង​បាន​ប្រាប់​ថា អនុញ្ញាតិ​អោយ​ឈ្មោះ​ សោម​ ស៊ាត អ្នក​ភូមិ​អន្លង់​ធំ និង​លោក កូវ អ្នក​ភូមិ​ថ្មជ្រួញ​ធ្វើ​ទៅ តែ​ត្រូវ​រក្សាការ​សម្ងាត់។ ក្រោយ​ដើមឈើ​ទាំង​០៦​ដើម​នោះ​ ត្រូវ​បាន​កាប់​រំ​លំ​អា​ដឹក​ចេញ​អស់​មែន រហូត​ដល់​អ្នក​ភូមិ​ព្រះ​អង្គធំ​ឈ្មោះ គ្រូ វណ្ណី បាន​ឃើញ​ភ្ញាក់​ផ្អើល​និង​រាយ​ការ​ណ៍​តែ​ម្តង​ទៅ។ ដោយ​ឡែក​នៅ​ថ្ងៃទី០១​សីហា ឆ្នាំ២០១៦នេះ​លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​អនុញ្ញាតិ​អោយ​ឈ្មោះ សោម ស៊ាត និង​ឈ្មោះ កូវ​ ដដែល​នោះទៅ​អាគល់​ឈើ​គគឺមួយ​គល់​ស្ថិត​ក្នុង​ភូមិ​ថ្មី ជាប់​មុខ​ផ្ទះ​លោក​មេឃុំ​ ដើម្បី​ចែក​គ្នា​ជាមួយលោក​មេឃុំ​ ស៊ឺ ព្រជ្រ។ នៅ​ថ្ងៃទី​០៣ខែសី​ហា​ឆ្នាំ​២០១៦ ប្រហែល​ម៉ោង​១០​ព្រឹក​លោក ស៊ីម ឈីវឈានពិសិដ្ឋ ក៏បាន​បញ្ជាអោយ​មន្ត្រី​ម្នាក់​ឈ្មោះ​ សឿន​វិប៊ុល ទៅ​រក​រណាយន្ត​២គ្រឿង​មក​អាឈើ​ងាប់​សង​ខាង​ផ្លូវ​ ដើម្បី​ធ្វើ​គ្រឿង​ផ្ទះ​ដោះ​ដូរ (លក់) អោយ​តាជា គណកម្មការ​វត្ត​ព្រះ​អង្គធំ˝។

លោក សឿន វិបុល ប្រធានស្នាក់ការនុរក្សខ្នងភ្នំ បានឲ្យដឹងតាមទូរសព្ទ័ថា ពួកគាត់ពិតជាផ្តិតមេដៃប្តឹង អនុ​ប្រ​ធានមន្ទីរបរិស្ថានខេត្ត និងនាយករងឧទ្យានជាតិមែន។​ចំណែក​រឿង​គាត់​(ពិសិដ្ឋ)​ឲ្យ​យក​រ​ណា​រ​យន្ត​ពីរ​គ្រឿង​ ទៅ​អារ​ឈើក្បែរ​ផ្លូវ​ដើម្បីធ្វើគ្រឿង​ផ្ទះ ទុក​លក់​នោះ​លោក​មិន​ចូល​រួមទេ។

មេឃុំខ្នងភ្នំលោកឈៀង តាំង បានថ្លែងតាមទូរសព្ទ័ដែរថា គល់ឈើគគីដែលពួកគេនាំគ្នាអារនោះ វា​សល់​ជិត​១០​ឆ្នាំ​ម​កហើយ។ ចឹងទេថ្ងៃដែលពួកគេមកអារនោះ លោកក៏មិនបានចូលរួមទេ (បទសម្ភាសន៍​លោក សឿន វិបុល និង​ លោក ឈៀង​តាំង ខាងលើ​ជារបស់​ អង្គរតូច)។

លោកស៊ឹម ឈីវ​ឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដែលត្រូ​វ​បាន​បន្ត្រី​ខាង​លើ​ប្តឹង​នោះ​បានប្រាប់​កម្ពុជាសុវណ្ណភូមិ​នៅ​ល្ងាច​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះថា វាជាការ​ចោទ​ប្រ​កាន់​មួយ​ដែល​គួរ​អោយ​ចង់​សើច​ ហើយ​ថែម​ទាំង​ហួស​ចិត្ត។ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​បន្តថា​​ថ្នាក់​លើរបស់​លោក​ជា​អ្នក​ដឹង​ព័ត៌​មាន​រឿង​កាត់​ឈើ​ខាង​លើ ហើយ​​បាន​បញ្ជា (ថ្ងៃទី០៥ កក្កដា ២០១៦) អោយ​លោក​ទៅ​ស៊ើប​អង្កេត​ស្វែង​រក​ចាប់​ជន​ល្មើស​​ ដែល​គេ​រាយ​ការណ៍​មក​ថា បាន​កាត់​ឈើ​ដែល​មាន​ទំ​ហុំ​ប៉ុនៗកង់​រទេះ។ លុះ​យប់​ថ្ងៃទី០៥លោក បាន​ទៅដល់​កន្លែង​ដែល​គេកាត់​ឈើ​លើ​ខ្នង​ភ្នំ ឃើ​ញ​ឈើ​ចំ​នួន​០៦​ដើម​ត្រូវ​បាន​គេ​កាត់​មែន មិន​តែប៉ុណ្ណោះឈើ​ដែល​ជន​ល្មើស​កាត់​នោះ​ដឹក​ចេញ​ជិត​អស់​ទៅ​ហើយ។ លោក​ពិសិដ្ឋ​បន្តទៀតថា រឿង​កាត់​គល់​ឈើ​គគី​ដែល​ដុះ​ស្លែពុក​រលួយ​នោះ​លោក​ជាអ្នក​អោយ​គេ​កាត់​មែន ព្រោះ​ទី​០​១​គល់​ឈើ​នោះ​វា​ត្រូ​វ​បាន​គេ​កាត់​ជាង​១០​ឆ្នាំហើយ ទី០២វានៅ​ក្បែរចិញ្ចើម​ផ្លូវ​​ ទី​០៣បើ​មិន​ប្រកាស​រក​រណាយន្ត​មក​កាត់​គល់​ឈើ​នោះ​ទេ ធ្វើ​យ៉ាង​ណាអាច​ដឹង​ថាអ្នក​ណា​មាន​រណាយន្តខ្លះនៅ​លើ​ខ្នង​ភ្នំ​គូលេន ម្យ៉ាង​ទៀត​បើ​លោក​ចង់​ធ្វើ​អាជីវកម្ម​មែន​ចាំ​បាច់​ទៅ​កាត់​គល់​ឈើ​ពុកនៅ​មុខ​ផ្ទះ​មេឃុំ​ធ្វើ​អី ដូច្នេះ​ថ្នាក់​ដឹក​នាំ​និង​ពល​រដ្ឋ​អាច​ពិចារ​ណា​ដោយ​ខ្លួន​ឯង​បាន មិន​បាច់​ចាំ​ខ្ញុំ​បក​ស្រាយ​ទេ។ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​បន្ថែមថា លោក​បាន​ធ្វើ​លិខិត​បំ​ភ្លឺ​ទៅ​ប្រធាន​មន្ទីរ និង​ក្រសួង​រួច​ហើយ លោក​មិន​ចង់​និយាយអ្វី​ច្រើន​ជាង​នេះទៀត​ទេ​​ រឿង​រាលនេះ​នៅ​មាន​អាថ៌កំបាំងត្រើន​ទៀត ព្រោះ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ តែ​អ្នក​ប្រព្រឹត្តិបទ​ល្មើស​ច្បាស់​ជាមិន​រួច​ខ្លួនទេ។

កម្ពុជាសុវណ្ណភូមិមិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀម​រាប​បាន​ទេ ព្រោះ​ទូរស័ព្ទខល​មិន​ចូល៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន1909ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1442ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1508ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1651ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1703ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន1915ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1594ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1621ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1606ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1676ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1992នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71583នាក់
ខែនេះ    178661នាក់
ឆ្នាំនេះ   2636564នាក់
សរុប   51996490នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40