កូនប្រុសជាសត្វ តិរិច្ឆានម្នាក់ ដែលឪពុកម្តាយ ខំបង្កើត និងខំចិញ្ចឹមតាំងតែ ពីចាប់កំណើតនោះស្រាប់ តែសងគុណលោក ឪពុកដែលមានគុណ ធំជាងធរណី ទៅទៀត និងគ្រាប់កាំភ្លើង អាកាស្វាយ បត់ ចំនួន២គ្រាប់ ដោយមួយ គ្រាប់ចំភ្លៅ និងមួយគ្រាប់ទៀត ចំដើមទ្រូង ធ្វើឲ្យឪពុករូបនេះ ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ក្រោមផ្ទះ ដែលមើលទៅ គួរឲ្យរន្ធត់ជាទីបំផុត។
អំពើឃាតកម្ម ដែលកើត ឡើងដោយ សារស្នាដៃ កូនប្រុសខ្លួនឯង បង្កើតខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅ ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប៉ុន្តែកូនប្រុស តិរិច្ឆាន រូបនេះ ត្រូវបានសមត្ថកិច្ច មូលដ្ឋានធ្វើការឃាត់ ខ្លួនភ្លាមៗផងដែរ ក្រោយកើតហេតុ។
សេចក្តីរាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ជាឪពុកមានឈ្មោះ រីម សារ៉េត អាយុ៤៤ឆ្នាំ រីឯកូនតិរិច្ឆាន មានឈ្មោះ រិន សារ៉េន មានអាយុ២៧ឆ្នាំ ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ កូនតិរិច្ឆានរូបនេះ ដែលជាមន្រ្តី យោធា ប្រចាំការនៅព្រំដែន ប្រាសាទព្រះវិហារ បានមកលេងផ្ទះ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ រួចហើយ នៅយប់ថ្ងៃ កើតហេតុនោះ បានបបួលមិត្តភក្តិ របស់ខ្លួន មកផឹកស៊ីនៅក្រោមផ្ទះ ។
ស្រាប់តែកំពុង ផឹកស៊ីនោះ មិនដឹងជាមានរឿង អ្វីកើតឡើង ស្រាប់តែកូនតិរិច្ឆាន រូបនេះ ទាញកាំភ្លើង របស់ខ្លួនដែល ទុកការពារទឹកដី យកមកបាញ់ សម្លាប់ឪពុកខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ថ្ងៃនេះ | 4592 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33151 | នាក់ |
ខែនេះ | 180779 | នាក់ |
ឆ្នាំនេះ | 3763439 | នាក់ |
សរុប | 53123365 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:34 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net