មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា

ដោយៈ ជខ ថ្ងៃទី 12 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 06:36 នាទី ចំនួនអានៈ 1843

មាស សុខសោភា ជាអ្នកចម្រៀង ល្បីឈ្មោះ ដែលបទចម្រៀង របស់នាង កន្លងមកតែង ផ្តល់ពិន្ទុ ១០០ ទៅឱ្យបុរស មានទាំង ពិន្ទុស្រឡាញ់ និង ពិន្ទុក្បត់ នោះ ឥឡូវនេះនាង កំពុងតែ ទទួលបាន ការគាំទ្រ ជាច្រើនក្នុង ពេលដែល នាងសម្តែងនៅ សហរដ្ឋ អាមេរិក ។ ជា មួយនឹង ភាពជោគជ័យ នេះដែរ ក៏មាន ព័ត៌មានថា បន្ទាប់ពីសម្តែង នៅអាមេរិកចប់ នាងនឹងបន្ត ដំណើរទៅកាន់ ប្រទេសកាណាដា ដែលនៅជាប់គ្នា ដើម្បីស្កាត់ ជួបម្ចាស់ស្នេហ៍ របស់នាងនៅ ទីនោះ មួយរយៈទៀត ទើបត្រឡប់ មកស្រុក ខ្មែរវិញ ។

ចាប់តាំងពី ចុងឆ្នាំ ២០១២ មក អ្នកចម្រៀង មាស សុខសោភា បានចេញទៅ សម្តែងនៅក្រៅ ប្រទេស បន្តបន្ទាប់គ្នា ដោយកាលពី អំឡុង ខែកក្កដា នាងបាន ទៅច្រៀងនៅ ប្រទេស អូស្ត្រាលី ហើយឥឡូវនេះ នាងក៏កំពុង តែច្រៀងនៅ សហរដ្ឋ អាមេរិក ទៀត ។ ដោយ ឡែក ការសម្តែង នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ គឺគេបានឃើញ អ្នកចម្រៀង មាស សុខសោភា ទទួលបានការ គាំទ្រ យ៉ាងច្រើន ជាពិសេស ពីបងប្អូនខ្មែរ ដែលរស់នៅក្នុង ទីក្រុងនោះ តែម្តង ។

ទន្ទឹមនឹងការ ទទួលបានការ គាំទ្រនៅលើ ទឹកដី អាមេរិក ហើយនោះ ក៏មានព័ត៌មាន ចចាមអារ៉ាម ផងដែរថា បន្ទាប់ពីច្រៀង នៅអាមេរិក ចប់តាមគម្រោង រយៈពេល បីខែហើយនោះ មាស សុខសោភា នឹងឆ្លងទៅលេង ប្រទេសកាណា ដាបន្ត មួយរយៈ ទៀត ជាទីដែល ប្រុសស្នេហ៍ របស់នាង កំពុងតែរង់ចាំ និង រស់នៅទីនោះ ស្រាប់ហើយ ក្រោយមកទើប ត្រឡប់មក ស្រុកខ្មែរវិញ ។

ទាក់ទងទៅ នឹងព័ត៌មាន ខាងលើនេះ ត្រូវបានលោក មាស សុខរតនៈ ដែល ជាបងប្រុស ហើយនិងជា អ្នកនាំពាក្យ របស់នាង បញ្ជាក់ថា “អាភា អត់មាន គម្រោងទៅ កាណាដាទេ …! ព្រោះ អាភា ទៅធ្វើការងារ មិនមែន ទៅជួប គូដណ្តឹងទេ ”។

ចំពោះការ សម្តែងវិញ ការគាំទ្រអ្នក ចម្រៀង ល្បីឈ្មោះ រូបនេះ សម្រាប់អ្នក រស់នៅក្រៅ ប្រទេស គឺដោយសារតែ នាងជា អ្នកចម្រៀង មួយរូបដែល អាចច្រៀងបទ ចម្រៀង ស្ទើរតែគ្រប់ ប្រភេទតែម្តង ទាំងបទ ពីដើមៗ និង បទសម័យ បច្ចុប្បន្ន ហើយអ្វី ដែល អ្នកនៅ ក្រៅ ប្រទេសកាន់ តែចូលចិត្តស្តាប់ និង រាំលេង កម្សាន្តនោះ ជាប្រភេទបទ ប្រជាប្រិយ និង ប្រពៃណីខ្មែរ ដែល បទទាំងអស់នេះ មាស សុខសោភា ច្រៀងបាន ពីរោះបំផុត ដោយធ្វើឱ្យ ផលិតកម្ម ក្រៅប្រទេស តែងតែតម្រូ វឱ្យនាងច្រៀង បទទាំងនេះ ថែមទៀតផង ។

ក្នុងអំឡុងពេល ដែលកំពុងតែ ស្នាក់នៅ និង សម្តែងនៅឯ សហរដ្ឋ អាមេរិកនោះ ក្នុងខែតុលានេះ បទចម្រៀងរបស់ មាស សុខសោភា នៅស្រុកខ្មែរ ឯណេះវិញ ក៏បានចេញ លក់ដែរ គឺ អាល់ប៊ុមថ្មី នៅក្នុង ផលិតកម្ម ថោន ដែលមាន ឈ្មោះថា “សង្សារ និស្សិត” ហើយ បទដែលទទួល បានការចាប់ អារម្មណ៍ខ្លាំង នៅក្នុង អាល់ប៊ុមនេះ គឺបទដែលមាន ចំណងជើងថា “ខ្មាសគេ ប៉ុនណាបើ បងបែកអូន” ដែលបានដាក់ លក់ កាលពីថ្ងៃទី ១ ខែតុលា ។ គេសង្ឃឹម ផងដែរថា អាល់ប៊ុមថ្មីនេះ នឹង កាន់តែល្បី ថែមទៀត នៅពេល ដែលម្ចាស់បទ នេះបង្ហាញមុខ ជាមួយការ ច្រៀងផ្ទាល់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2368ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1540ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1777ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2232ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2790ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1824ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1585ដង វប្បធម៌~អរិយធម៌   អាន9576ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1752ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2216ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7862នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73940នាក់
ខែនេះ    821731នាក់
ឆ្នាំនេះ   3566035នាក់
សរុប   57164931នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:21