រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ

ដោយៈ កម្ពុជា ថ្ងៃទី 25 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:08 នាទី ចំនួនអានៈ 1707

រដ្ឋាភិបាល​កម្ពុជាកាល​ពី​ថ្ងៃ​ពុធ​នេះ បាន​បដិសេធ​លិខិត​របស់​លោក​សម រង្ស៊ី​ ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ស្នើ​សុំចូល​កម្ពុ​ជាវីញ​ ក្នុង​ គោល​បំ​ណង​ គោរព​ព្រះបរម​សព​សម្តេច​ឪន​រោត្តម​សីហនុ ដែល​ទ្រង់​បាន​ បាន​សោយ​ទី​វង្គត​កាល​ពីថ្ងៃទី​១៥ ខែតុលា​ ក្នុង​ព្រះជន្ម ​៩០ព្រះវស្សា​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​នៅទី​ ក្រុង​ប៉េ​កាំង​ប្រទេសចិន។​

លោក​សម រង្ស៊ី​បានសរសេរ​លិខិតមួយ​កាល​ពីថ្ងៃ​ចន្ទទៅ​ជូន​លោក​ជា ស៊ីម​ ប្រ​ធាន​ព្រឹទ្ឋ​សភា ​លោក ហេង​ សំរិន​ប្រ​ធាន​រដ្ឋ​សភា ​និង លោក​នាយ​ករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ដើម្បី​ជួយ​អន្ត​រាគម​ឲ្យ​លោក​ បាន​គោ​រព​ព្រះ​បរ​មសព​ សម្តេច​ឪ ​នៅ​ក្នុង​ ព្រះ​បរម​រាជ​វាំង។​ នៅក្នុង​លិខិត​ដែល​វីអូអេ​បាន​ទទួល​ និង​ចុះហត្ថ​លេខា​ដោយ​លោក​សម​ រង្ស៊ី​ ពី​ប្រ​ទេស​បា​រាំង​បាន​បញ្ជាក់​ថា​លោក​មាន​សេច​ក្តី​រន្ឋត់​ និង​ក្រៀម​ក្រំ​យ៉ាង​ ក្រៃ​លែង​ ដោយ​សារ​សម្តេច​ឪ​បាន​សោយ​ទី​វង្គត។​​លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​មហាម​រណ​ទុក្ខ​នេះ លោក​សូម​ឲ្យ​មេ​ដឹក​នាំ​ ទាំង​បី​ជួយ​អន្តរា​គម​ដោយ​ទឹក​ចិត្ត​អនុ​គ្រោះ​ដើម្បី ​ឲ្យ​លោក​បាន​ចូល ​គោ​រព​ព្រះ បរម​សព និង​បាន​ឃើញ​ព្រះ​ភ័ក្រ្ត​ចុង​ក្រោយ​សម្តេច​ឪ​ដោយ​សារ​ ព្រះ​អង្គ​ មាន​គុណដ៏​ ធំ​ធេង​ចំ​ពោះ​លោក​និង​ក្រុម​គ្រួសារ។​

លោកសម រង្ស៊ី​ មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូ​អេ​តាម​ ទូរ​ស័ព្ទ​ពី​ប្រទេស​ កាណា​ដាមក​ថា​ទោះ​បី​ជា​រដ្ឋា​ភិ​បាល​មិន​បាន​ឆ្លើយ​តប​ ក៏​ដោយ​ក៏​នៅ​ក្នុង​ថ្ងៃ​ណា​មួយ​នា​ពេល​អនា​គត​លោក​នឹង​មក​កាន់​កម្ពុជា​ដើម្បី​គោ​រព​ព្រះ​បរម​សព​សម្តេច​ឪ​ នរោត្តម​សី​ហនុ​ខណៈ​ពេល​ដែល​ព្រះ​បរម​សពតម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង។​ ក៏​ប៉ុន្តែលោក​សម​ រង្ស៊ី ​មិន​បាន​បញ្ជាក់​ថា​ លោក​នឹង​មក​ក្នុង​ពេល​ណា​ទេ​ដោយ​លោក​គ្រាន់​តែអះ​អាង​ថា​នឹង​មក​ក្នុង​ពេល​ឆាប់​ៗ។​«ពេល​ណា​ព្រះ​បរម​សព​នៅតម្កល់​ក្នុង​ព្រះ​បរមរាជ​វាំង​នៅ​រាជ​ធានី​ ភ្នំពេញ។​ ដូច្នេះ​ខ្ញុំ​មាន​ឱកាស​ក្នុង​ចន្លោះ​ពេល​ហ្នឹង​ទៅ​ថ្វាយ​បង្គុំ​ដាច់​ខាត​ ទៅ​គោ​រព​ព្រះ​វិញ្ញាណ​ខន្ឋ​របស់​ព្រះ​អង្គ​ដាច់​ខាត»។​

លោក​ខៀវ​ កញារិទ្ឋ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ថា​រដ្ឋាភិ​បាល​មិន​បាន​ហាម​ ឃាត់​លោក​សម​រង្ស៊ី​ចូល​មក​ប្រ​ទេស​កម្ពុជា​ទេ។​ ក៏​ប៉ុន្តែ​ករណី​របស់​លោក​សម​ រង្ស៊ី​ជាកិច្ច​ការ​របស់​តុលាការ។​ «គ្រាន់​តែបញ្ជាក់​ថា​ រដ្ឋាភិ​បាល​អត់​ដែល​ហាម​ឃាត់​លោក​សម​ រង្ស៊ី​អត់​ឲ្យចូល​ស្រុក​ទេ។​ នេះ​គឺ​ជា​រឿង​តុលាការ​ចាំមើល​គាត់​ជជែក​ជា​មួយ​តុ​លាការ»។​លោក​សម រង្ស៊ី​ត្រូវ​បាន​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​និង​តុ​លាការ​ខេត្ត​ស្វាយ​រៀង​កាត់​ទោស​កំ​បាំង​មុខ​ឲ្យ​ជាប់​ពន្ឋ​នា​គារ​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ដក​តម្លុយ​ បង្គោល​ព្រំ​ដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង​និង​ញុះ​ញង់​ឲ្យ ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ ព្រម​ទាំង​ក្លែង​ឯក​សារ​សារ​ធារណៈ។​

លោក​សម រង្ស៊ី​បាន​សរសេរ​លិខិត​ពី​រដាច់​ដោយ​ឡែក​ៗ​ពីគ្នាទៅកាន់​មេដឹក​នាំគណ​បក្ស​ប្រ​ជា​ជ​ន​ទាំង​បី​និង​លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទៅ​កាន់​លោក​នាយ​កល​ រដ្ឋ​មន្ត្រីហ៊ុន​ សែន​ដើម្បី​សម្ដែង​ការ​គាំ​ទ្រ​ចំ​ពោះ​សេច​ក្តី​សម្រេច​របស់​រដ្ឋាភិ​បាល​កាល​ ពី​ថ្ងៃអង្គារ​ដោយ​បាន​កំ​ណត់​យក​ថ្ងៃទី​ ២៣​ខែតុលា​ជា​ទិ​វា​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ក្រុង​ប៉ា​រីស​ និង​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជ​ការនៅ​ទូទាំង​ប្រទេស​បានឈប់​សម្រាក​មួយ ថ្ងៃ។​លិខិត​ទាំង​ពីរនេះ​ត្រូវ​បាន​រដ្ឋាភិ​បាល​បាន​បដិសេដ​មិន​ទទួល​យក។​ នេះបើតាម​ការបញ្ជាក់​របស់​លោក​អេង ឆៃអ៊ាង​ អ្នកតំណាង​ព្រឹទ្ឋសភាម​កពី​គណបក្ស​សម រង្ស៊ី។​ លោក​អេង ឆៃអ៊ាង​បាន​បញ្ជាក់ថា​ លោកមានការសោក​ស្តាយចំពោះការ​បដិសេធ​នេះ។ ​លោកបាន​អះអាង​ថា នេះ​ជារឿងចំ​ឡែកមិន​ដឹង​រដ្ឋបាល​របស់​រដ្ឋាភិ​បាល​មាន​គោល​បំ​ណង​យ៉ាង​ណា ​ចំពោះ​លោក​សម រង្ស៊ី។​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំពីធីលំ​រឹកខួប​លើក​ទី​២១​ឆ្នាំ​នៃ សន្ឋិសញ្ញា​សន្តិភាព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​ទីស្នាក់​ការគណ បក្ស​សម​ រង្ស៊ីដោយ​បាន​កោត​សរសើរ​ស្នា​ព្រះហត្ថ​របស់​សម្តេច​ឪន​រោត្តម​សី​ហនុ​ថា ​បើ​គ្មាន​សម្តេច​ឪ​ទេ​ក៏​គ្មាន​សន្ឋិ​សញ្ញាកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ដែរ៕ ដោយ វិទ្យុក្រៅប្រទេស

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1672ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1508ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1814ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2237ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1713ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន2083ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1521ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1527ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1982ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន1614ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11323នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77401នាក់
ខែនេះ    825192នាក់
ឆ្នាំនេះ   3569496នាក់
សរុប   57168392នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:50