សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 05 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:40 នាទី ចំនួនអានៈ 1627

នៅ​ព្រឹក​ថ្ងៃទី​៥នេះ លោក​ ស៊ិនណារ៉ា នាយ​រង​ប៉ុស្តិ៍ស្តី​ទី​សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប​បាន​ប្រាប់​បន្ថែម​ដល់​អ្នក​យក​ព័ត៌មាន​យើងអំ​ពី​ករណី​ឃាត​ករ​យក​ក្មេង​អាយុ​៤​ឆ្នាំ​ទៅ​បោក​សំ​លាប់​នៅ​វាល​ស្រែ​ថា ឃាត​ករ​​​ដែល​មានឈ្មោះ​ ឈី​វ​ ណា​រិ​ន​ អាយុ​៤៥​ឆ្នាំនេះ ជា​មនុស្ស​វិកលចរិត។ លោកណារ៉ា​បន្ត​ថា ជាញឹក​ញាប់​ឃាត​ករ (ឈី​វ​ ណា​រិ​ន ) តែង​តែ​បាន​ច្រ​បាច់​ក​ប្រ​ពន្ធ​របស់​ខ្លួន​ ដោយ​ស្រែក​ថា ប្រ​ពន្ធជា​​ពស់​ថ្លាន់។ លោក​ណារ៉ាបាន​អះ​អាង​ទៀត​ថា ឃាតករ​ខាល​លើ​នេះ​មាន​ឯកសា​ពី​មន្ទីរ​ពេទ្យ​បង្អែក ត្រឹម​ត្រូវដែល​បញ្ជាក់​ថា ជា​មនុស្ស​វិកល​ចរិត ហើយ​កាល​ពី៤-៥ថ្ងៃ​មុន​នេះ ជនសង្ស័យ​បាន​ទៅ​បើក​ថ្នាំពី​មន្ទីរ​ពេទ្យមក​លេប ជំងឺ​រាង​ធូរ​​ស្រាល​បន្តិច​ហើយ វា​រើម្តងៗ​តែប៉ុណ្ណោះ។ លោក​ណារ៉ាបន្ថែម​ថា ពេល​ដែល​ជន​សង្ស័យ​ចាប់​ក្មេង​ពី​ក្នុង​មុង​យក​ទៅបោក​សំ​លាប់​នោះ​គឺ គេឆ្លើយ​ថា គេ​ឃើញ​សត្វ​ជ្រូកដេក​ក្នុង​មុង​ក៏ខឹង​ទើប​ឈាន​ដល់​ចាប់​យក​ទៅ​បោក​សំលាប់ រួច​រាង​ស្វាង​ពី​ឆ្កួតក៏​ដើរ​មក​ប្រាប់​អ្នក​ជិត​ខាង​ដែល​ជា​សាក្សីថា បាន​សំលាប់​ក្មេង​នៅ​ឯ​វាល​ស្រែបាត់​ទៅ​ហើយ។លោក​ណារ៉ាបន្ថែមទៀតថា ចាំអោយ​តុលាការ​ជា​អ្នក​សម្រេច​ចុះ ខាង​ប៉ូលីស​បាន​ធ្វើ​សំណុំ​រឿង​បញ្ជូនទៅ​ហើយ។

ក្មេង​ប្រុស​អា​យុ​៤​ឆ្នាំម្នាក់​ត្រូវ​បាន​ឃាត​ករ​ដ៏សាហាវ​ឃោឃៅលួច​បីពី​ក្នុង​មុងដែល​កំ​ពុង​ដេក​លក់​ យក​ទៅបោក​សំលាប់​នៅ​ឯ​វាល​ស្រែ​ ​ក្បែរ​ផ្ទះ​ក្មេង​រង​គ្រោះ កាលពី​វេលា​ម៉ោង​៦​ព្រឹក ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១២​ ស្ថិត​ក្នុង​​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ។​

សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ​ ចំរើន​ រតនៈ​ មាន​អាយុ​៤​ឆ្នាំ​ ឪពុកឈ្មោះ នី​ ចំរើន​ ជា​បុរស​ពោះ​ម៉ាយ បច្ចុប្ប​ស្នាក់​នី​ក្នុង​ ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម​ ក្រុង​ខេត្ត​សៀម​រាប។ ចំណែក​ឯ​ឃាត​ករ​​​មានឈ្មោះ​ ឈី​វ​ ណា​រិ​ន​ អាយុ​៤៥​ឆ្នាំ​ មានស្រុក​​កំណើត នៅ​​ស្រុក​កោះសូទិន​ ខេត្ដកំពង់ចាម​ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​​

យោង​តាម​សាក្សី​​​​ម្នាក់​ឈ្មោះ ផេង​ ធី​ អាយុ​៤៤​ឆ្នាំ​ នៅ​កន្លែង​កើត​ហេតុ​​បាន​និយាយ​ថា​ ក្មេង​ប្រុស​ដ៏​ អភ័ព្វ​នេះ​ពុំ​មាន​ម្ដាយ​គ្រប់គ្រង​ទេ​​ ព្រោះ​ម្ដាយ​ឪពុក​របស់​គេ​បាន​លែងលះ​គ្នា​យូរ​ ឆ្នាំ​មក​ហើយ​ ដោយ​បច្ចុប្បន្ន​រូបគេ​រស់​ នៅ​ជាមួយ​ឪពុក​និង​ជីដូន​ជី​តា​។​ មុន​ពេល​​កើតហេតុ​ឪពុក​និង​យាយ​បាន​ទៅ​ដេក​ នៅ​ចំការ​​ឯ​ស្រុក​ស្វាយ​លើ​ នៅ​សល់​តែ​ ជីតា​និង​ចៅ​ដេក​យាម​ផ្ទះ​​។​ សាក្សី​បន្ដ​ថា​ ព្រឹក​ថ្ងៃ​កើតហេតុ​​នៅ​វេលា​ម៉ោង​ទៀប​ភ្លឺ​តា​បាន​ងើប​ទៅ​ ចំការ​ទៀត​ ដោយ​ទុក​ឱ្យ​ចៅ​ដេក​ក្នុង​​មុង​ម្នាក់ឯង​មិនដឹង​ថា​ ឃាតក​ចូល​ទៅ​​ចាប់​ក្មេង​រង​គ្រោះ​ យក​ទៅ​សម្លាប់​នៅ​ចន្លោះ​ម៉ោង​ណា​ទេ​ ប៉ុន្ដែ​ផ្អើល​ឆោឡោ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី៤។​​ សាក្សីបាន​បន្ថែមទៀត​ថា​ ការ​ភ្ញាក់​ផ្អើល​ដឹង​ថា​ឃាត​ករ​សម្លាប់​ក្មេង​​ដោយសា​ ឃាតក​របាន​មក​​គោះ​ទ្វារ​របស់​គាត់​​ហើយ​​ ប្រាប់​គាត់​ថា​ ​អញ​បាន​​ចាប់ក្មេង​រង​គ្រោះ​​ យក​ទៅ​សម្លាប់​បាត់​ហើយ​ គឺ​នៅ​វាល​​ស្រែ​ក្បែរ​ផ្ទះ​ ភ្លាម​នោះ​រូប​គាត់​ក៏​បាន​រត់​ ទៅ​មើល​តាម​ការ​ប្រាប់របស់ជន​សង្ស័យ ក៏បាន​​ឃើញ​ក្មេង​ រង​គ្រោះ​ដេក​ស្លាប់​ក្បែរ​វាលស្រែ​ដោយ​ មាន​ឈាម​ហូរ​ស្រោច​ពេញ​ក្បាល​ និង​ ត្រចៀក​ទើប​រូប​គាត់​ស្រែក​ឱ្យ​គេ​ជួយ​ និង​ផ្ដល់​ដំណឹង​ទៅ​នគរ​បាល​ទើប​ក្រុម​នគរ​បាល​បាន​ឃាត់​ខ្លួន​ឃាតករ​វាយ​ខ្នោះ​ភ្លាមៗ​។​  

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំព័ត៌មាន​លំអិតអំពីសាច់ញាតិក្មេង​រង​គ្រោះ​បាន​ទេ ពាក់​ព័ន្ធ​ករ​ណី​ដែល​ ពូកគេទុក​ក្មេង​រង​គ្រោះ​ចោល​អោយ​ដេក​ក្នុង​មុង​តែម្នាក់​ឯងដូច្នេះ។

បើ​យោង​តាម​សម្តី​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ជន​សង្ស័យ​បាន​សារ​ភាពថា ខ្លួន​ពិត​ជា​បាន​សម្លាប់​ក្មេង​ខាង​លើ​មែន តែ​គេ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ឈាន​ដល់​យក​ក្មេង​ទៅ​បោក​សម្លាប់​យ៉ាង​ឃោឃៅ​បែប​នេះ។ សមត្ថកិច្ច​បន្ថែម​ថា ពួកគាត់​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​នៅ​រសៀល​ថ្ងៃ​ដដែល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1768ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1943ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2575ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1755ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន2177ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1764ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2254ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1787ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន2389ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1605ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8558នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74636នាក់
ខែនេះ    822427នាក់
ឆ្នាំនេះ   3566731នាក់
សរុប   57165627នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:32