បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរាប

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 15 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:04 នាទី ចំនួនអានៈ 1679

បន្ទាប់​ពី​ជា​រៀង​រាល់​រដូវ​ត្រី​ពង​កូន​ពី​មួយ​ឆ្នាំ​ ទៅមួយ​ឆ្នាំគេ​ឃើញ​មាន​ជន​ជាតិ​វៀត​ណាម​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ ​នៅ​ក្នុង​ខេត្ត​សៀម​រាប ដែល​ជា​ប្រ​ភេទ​ត្រី​ស៊ី​សាច់​ត្រី​​ដូច​គ្នា​ជា​អាហារ ដែល​រដ្ឋ​បាន​ប្រ​កាស​អោយ​ពល​រដ្ឋ​នៅ​កម្ពុជា​ផ្អាក​ចិញ្ចឹម​ត្រី​ទាំង​នេះ ជា​បណ្តោះ​អាសន្ន​តាំង​ពី​ឆ្នាំ​២០០៤​មក​​ម្លេះ។

ក្រុម​អ្នក​ចិញ្ចឹម​ត្រី​មិន​ស្រប​ច្បាប់​ទាំង​នេះ​គេ​ស្គាល់​ថា សុទ្ធតែ​ជា​ពួក​ដង្ខៅ​មាន​លុយ​ និង​មាន​ខ្នង​បង្អែក​នៅ​ពី​ក្រោយខ្នង​ទៀត​ផង​ ហើយ​ម្យ៉ាង​វិញ​ទៀត​គេ​សង្ស័យ​នថា​ មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្នុង​ខេត្ត​ ទើបបាន​ជា​​ពួក​អ្នក​ប្រ​កប​របរ​ខុស​ច្បាប់​ទាំង​នេះ​គេ​គ្មាន​ការកោត​​ក្រែង​រអែង​និង​ច្បាប់​ទាល់​តែ​សោះ។

បើ​ទោះបី​​ជា​រដ្ឋ​បាន​ប្រកាស​បិត​ឡូ​នេសាទ​ឯក​ជន​នៅ​បឹង​ទន្លេ​សាប​ ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ណា​ក៏ដោយ ក៏​ត្រី​នៅ​បឹង​ទន្លេសាប​ នៅ​តែ​គ្មាន​សង្ឃឹម​ថានិង​បាន ពង​កូន​ តកូន​តចៅ​ សំបូរដូច​កាល​ពី​សម័យ​មុន​ដែរ បើ​រដ្ឋ​មិន​មាន​វិធាន​ការ​បង្ក្រាប​បទ​ល្មើស​នេសាទអោយ​បាន​ជោគ​ជ័យ​​ទេនោះ។ ​

អ្នក​នេសាទ​ដែល​មាន​វ័យ​ចំណាស់​នៅ​តាម​ដង​ទន្លេសាប​មាន​ជំនឿយ៉ាង​មុត​មាំថា ប្រភេទ​ត្រី​ស៊ី​សាច់​ជា​អាហារ​ ពុំ​អាច​យក​ទៅ​ចិញ្ចឹម​អោយ​ស៊ី​កន្ទុ ឬ​ចំណីការ៉ុង​ដែល​គេលក់​តាម​ទី​ផ្សាបាន​ទេ ព្រោះ​ចំ​ណី​ដែល​មិន​មែន​ជា​ចំ​ណី​ធម្មជាតិ​របស់​វា​ធ្លាប់​ស៊ី​ វា​ធ្វើ​អោយ​ត្រី​ទាំង​នោះ​គ្មាន​ការ​ធំធាត់​ ពោល​គឺ​មាន​តែ​ក្បាល ស្បែក​ហើយ​និង​ឆ្អឹង​តែប៉ុណ្ណោះ។

នៅ​រដូវ​បិត​ឡូនេសាទ​ ដែល​ជា​រដូវ​​រដ្ឋ​ហាម​ឃាត់​ ការ​នេសាទ​ទ្រង់​ទ្រាយ​ធំ ទុក​អោយ​ត្រី​ពង​កូន​បន្ត​ពូជ​ ដើម្បី​ជាស​វៀង​ការ​បាត់​បង់​ពូជ​ត្រីនៅ​បឹង​ទន្លេ​សាបនោះ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ស៊ី​សាច់​ជា​អាហារ​ទាំង​នេះ បាន​នាំ​គ្នាទិញ​កូន​​ត្រីឆ្តោតូច​ៗ​ប៉ុនៗដើម​ធូបពី​អ្នក​នេសាទនៅ​បឹង​ទន្លេ​សាប​ យក​មក​ផ្សាំទុកមួយ​រយៈទើប​យក​មក​ប្រ​លេងក្នុង​ស្រះ​នីមួយៗ​របស់​ពួក​គេ​។

បើ​យោង​តាមអ្នក​ជំ​នាញបាន​អោយ​ដឹង​ថា ​ត្រីឆ្តោវា​ស៊ី​កូន​ត្រីអស់​ជា​ច្រើន​គឺ​ឡូ​ក្រាម តាំង​ពី​ការ​ចិញ្ចឹ​ម​ដំ​បូង​រហូត​ដល​​ត្រី​ធំ ​អាច​ចាប់​លក់​បាន នេះ​ហើយ​ជា​មូល​ហេតុ​ដែល​គេ​បារម្ភណ៍ថា បើ​ការ​ចិញ្ចឹម​ត្រី​ស៊ី​សាច់ជា​អាហារ​កាន់​តែ​ច្រើន​ វា​និង​មាន​ការ​បំ​ផ្លាញ​ពូជ​ត្រី​អស់​ជា​ច្រើន​ពី​បឹង​ទន្លេ​សាប​ផង​ដែរ។

បើ​យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១២នេះ គេសង្កេត​ឃើញ​ថា នៅ​តាម​បណ្តារ​ខេត្ត​មួយ​ចំនួន​ គេ​បាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ ដោយ​ការ​ចាប់​យក​ត្រី​ទាំង​នោះ ពី​កន្លែង​ចិញ្ចឹម​ខុស​ច្បាប់ ​ទៅ​ប្រលេង​ក្នុង​បឹង​ទន្លេ​សាប​វិញ​ អោយ​វា​រស់​មាន​សេរីភាព​ជា​លក្ខណៈ​ធម្ម​ជាតិ​របស់​របស់​ពួក​វា។

បើ​ក្រ​ឡេក​មើល​​ខេត្ត​សៀម​រាប​វិញ​ ថ្នាក់​ដឹក​នាំ​តាំង​ពី​លើ​ដល់​ក្រោម រាប់​ទាំង​មន្រ្តី​ជំនាញផង​នោះ ហាក់​ធ្វើ​មិន​ដឹង​មិន​លឺអំ​ពី​បញ្ហា​ការ​ចិញ្ចឹ​ម​ត្រី​ស៊ី​សាច់​ជា​អាហារ​ទាំង​អស់​នេះសោះ​។ មិន​តែ​ប៉ុណ្ណោះ​បើ​ទោះ​ជា​មាន​ការ​រាយ​ការណ៍ពី​ពល​រដ្ឋ​ ឬ​ស្ថាប័នណា​មួយ​​អំ​ពី​បទ​ល្មើស​នេសាទទាំង​នេះ​ក៏​ដោយ ក៏​អស់​លោក​ខាង​លើ​នេះ​នៅ​តែ​មិន​ឈឺ​ក្បាល​វិល​មុខ​អីដែរ។ សកម្ម​ភាព​ស្ពឹក​ស្រពន់​ទាំងអស់​នេះហើយ ដែល​ជា​កត្តា​មួយ​នាំ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សេចក្តី​ទុក​ចិត្ត អស់​ជំ​នឿ​ទៅ​លើ​ ថ្នាក់​ដឹក​នាំខេត្ត​សៀម​រាប និង​អស់​ជំ​នឿទៅ​លើ​អស់​លោក​មន្រ្តី​ជំនាញផង​ដែរ​។

គេ​សង្ស័យ​ថា បើ​លោក​ ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ លោ​ ព្រិន​សាវិន​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​និង​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ខេត្ត​ទាំងអស់​មិន​បាន​ទទួល​ផល​ប្រ​យោជន៍ពី​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ ខុស​ច្បាប់​ទាំង​នេះ​ទេ ចុះ​ហេតុ​អ្វី​ទុក​អោយ​មាន​ការ​ចិញ្ចឹម​ត្រី​ទាំង​នេះ យ៉ាង​អាណាធិបតេយ្យបែបនេះ ដោយ​មិន​ព្រម​ចុះ​បង្រ្កាប? ឬ​មួយ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​នោះ​ជា​ខ្សែ​ស្រឡាយ ជា​បក្ស​ពួក​ ជា​ឆ្នាំង​បាយ​ប្រ​ចាំខែទេ​ដឹង​ បាន​ជា​ធ្វើ​មិន​ដឹង​មិន​លឺតែ​រហូត​បែប​នេះ​?។

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​កំពុង​រង​ចាំ​មើល​ថា បើ​ថ្នាក់​ខេត្ត​គេ​មិន​អើពើ​ចំ​ពោះ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​ទាំង​នេះទេ តើ​ថ្នាក់​ក្រ​សួង​ដែល​មាន​លោក​ ណៅ​ធួក​ ជា​ថ្នាក់​ដឹក​នាំ​រដ្ឋ​បាល​ជល​ផល​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​ និង​ចាត់​ការ​ដោយ​វិធី​ណា​ដែរ? ឬ​ទុក​អោយ​ចិញ្ចឹម​បន្ត​ទៀត? ដែល​ជា​គំរូ​សំ​រាប់​ពល​រដ្ឋ​ផ្សេងអោយ​​គេ​ចិញ្ចឹម​​តាម​ដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1739ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1605ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1491ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1641ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន1926ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2194ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1760ដង សេចក្តីជូនដំណឹង   អាន1701ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1712ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1190ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4355នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    32914នាក់
ខែនេះ    180542នាក់
ឆ្នាំនេះ   3763202នាក់
សរុប   53123128នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:02