ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅខេត្តសៀមរាបដែរ

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 04 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:58 នាទី ចំនួនអានៈ 1614

បើ​ទោះ​ជា​ សម្តេច​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តីកម្ពុជា​ និងឯ​ក​ឧ​ត្ត​ម យឹ​ម​ ​ឆៃ​លី ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​បាន​ប្រ​កាស​​​ក្តែង​ៗ ​អោយ​រដ្ឋ​បាល​ជល​ផល​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​យ៉ាង​ណា​ក៏​ដោយ ក៏​បទ​ល្មើស​នេសាទ​ដូច​ជា​ការ​ចិញ្ចឹម​ត្រីឆ្តោ​ខុស​ច្បាប់​នៅស្រុកពួក និង​នៅ​​ពាស​ពេញ​ខេត្ត​សៀម​រាប ​គ្មាន​ការ​បង្ក្រាប​​ដដែល។

ទង្វើ​ដ៏​អសមត្ថ​ភាព​របស់​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ និង​លោក ព្រិន សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​ខេត្ត​សៀម​រាប​ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទនេះ​ ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ពល​រដ្ឋ​រិះ​គន់​ថា ចេះ​តែ​អង្គុយ​លើ​កៅ​អីដូច​ដុំ​ថ្ម​តែ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ទៀត​ថា លោក​ទាំង​ពីរ​នាក់​នេះ​អាច​បាន​ទទូល​លាភសការៈពី​ក្រុម​ជន​ជាតិ​វៀត​ណាម​ ដែល​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ស្ទើ​ប៉ុន​បារាយណ៍​ខាង​លិចនៅ​ខេត្ត​សៀម​រាប​ ទើប​បាន​ជា​សម្ងំ​ស្ងៀម​​មិន​បង្ក្រាប ហើយ​​មិន​ហ៊ាន​​កំ​រើកខ្លួន​យ៉ាង​ដូច្នេះ។

ឯ​ក​ឧ​ត្ត​ម​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​យឹ​ម​ ​ឆៃ​លី​ ​បា​ន​ដា​ក់​​​ផែ​ន​កា​រ​​​ស​ក​ម្ម​ភា​ព​ឆ្នាំ​​​ ២​០​១​៣​ ​ដើ​ម្បី​​​ប​ង្ក្រា​ប​​​ប​ទ​ល្មើ​ស​​ជ​ល​ផ​ល​ ព្រៃ​ឈើ​ និ​ង​​​កា​រ​ដឹ​ក​​លើ​ស​​ទំ​ង​ន់​ ​។​ ​ហើយ​នេះ​​​ជា​កា​រ​​ប្រ​កា​ស​​លើ​ក​​ទី​​ពី​រ​​រ​ប​ស់​​ឯ​ក​ឧ​ត្ត​ម​ប​ន្ទា​ប់​ពី​​លើ​ក​ឡើ​ង​​នៅ​​ខេ​ត្ត​ក្រ​ចេះ​ ​ស​ម្រា​ប់​​ខេ​ត្ត​​ចំ​នួ​ន​ ​៥​ នៅ​​ភា​គ​​ឥ​សាន្តនៃ​ប្រទេស​កម្ពុជា​។ ​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ និង​ដើម្បី​លើក​ទិសដៅ សម្រាប់​ឆ្នាំ​២០១៣ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯក​ឧ​ត្ត​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​បាន​លើកឡើងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដោយ​ផ្តោត​សំខាន់​លើ​ការការពារ និង​ថែរក្សា​និរន្តរភាព​លើ​ធនធានធម្មជាតិ​ដូចជា ធនធាន​ជលផល ធនធាន​ព្រៃឈើ និង​ជាពិសេស គឺ​ការថែរក្សា​ផ្លូវថ្នល់​ផងដែរ​។

​ឯកឧត្តម​បាន​បន្តថា មន្ត្រីជលផល និង​ព្រៃឈើ​ត្រូវ​បន្ត​អនុវត្តន៍​ផែនការ​សកម្មភាព​ដូចជា ការចាត់ចែង​កម្លាំង​ប្រចាំការ ការពង្រឹង​តួនាទី​ទទួលខុសត្រូវ​របស់​ស​ហគ​មន៍​នេសាទ និង​ការ​ឆ្មក់​ត្រួតពិនិត្យ​របស់​ក្រុម​ជលផល និង​មន្ត្រី​ព្រៃឈើ​ត្រូវ​បន្ត​អនុវត្តន៍​ផែនការ​សកម្ម ភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ត្រូវ​ប្រើ​ប្រាស់​​កម្លាំងចម្រុះ សហការ​ជាមួយ​មន្ត្រី​ព្រៃឈើ និង​មន្ត្រី​ដឹកជញ្ជូន​។​ ​

ឯកឧត្តម​បញ្ជាក់ថា បញ្ហាដីធ្លី បញ្ហា​ធនធាន​ជលផល និង​ព្រៃឈើ ជា​ចំណុចរសើប និង លំបាក​បង្ក្រាប ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ មិនត្រូវ​ព្រងើយកន្តើយ ឬ​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ​នោះទេ​។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​ គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ បទបញ្ជា​របស់លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ត្រូវបាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្តន៍​តាម​ដោយមាន​​ប្រសិទ្ធភាព​ដែរ​ឬក៏​អត់​?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអៀរគឹមស្រេង ជានរណា?   អាន1702ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1890ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2200ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2428ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1549ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2424ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1648ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន4073ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1752ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1519ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5793នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71871នាក់
ខែនេះ    819662នាក់
ឆ្នាំនេះ   3563966នាក់
សរុប   57162862នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:50