បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ្ញា

ដោយៈ ម៉ម មុនីរតន៍ ភ្នំពេញ ថ្ងៃទី 28 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 11:34 នាទី ចំនួនអានៈ 1557

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ផ្លូវ​ការ​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត និង​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស្វែង​រក​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ​នេះ។

 

ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ ខណៈ​ដែល​បក្ស​ប្រជាជន​កម្ពុជា ប្រកាស​ពី​ជំហរ​បោះ​បង់​គោល​បំណង ក្នុង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​អហិង្សា​នោះ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ។ បាតុកម្ម​នោះ នឹង​ចាប់​ផ្ដើម​ដំបូង​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់។ លោក​បន្ត​ថា ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​តែ​បន្ត​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវ​ការ ដោយ​មិន​ដោះស្រាយ​ភាព​មិន​ប្រក្រតី ហើយ​រដ្ឋាភិបាល​ពុំ​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ទេ ពេល​នោះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស នឹង​កើត​ឡើង​ព្រមៗ​គ្នា​ជា​បន្តបន្ទាប់​ទៀត។

លោក កឹម សុខា អះអាង​ថា ការ​ចាប់​ផ្ដើម​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ នេះ ជា​ការ​សាកល្បង​ក្នុង​ជំហាន​ទី​មួយ​ប៉ុណ្ណោះ៖ «ភាព​មិន​ប្រក្រតី​នៅ​ស្មុគស្មាញ​អ៊ីចឹង យើង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ហ្នឹង ហើយ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ធំៗ​ត​ទៅ​មុខ​ទៀត ដើម្បី​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​ហ្នឹង។ យើង​នឹង​ឃើញ​ចាប់​ពី​ស្អែក​ទៅ យើង​នឹង​ធ្វើ​ការ​ហ្វឹកហាត់។ យើង​ហ្វឹកហាត់ៗ​បាតុករ​យើង ហើយ​យើង​នឹង​ធ្វើ​សម​ជើង​សាកល្បង និង​បន្តបន្ទាប់ មុន​ដល់​ថ្ងៃ​ធ្វើ​ហ្នឹង»

លោក កឹម សុខា ឲ្យ​ដឹង​ទៀត​ថា ក្រុម​បាតុករ​នឹង​ត្រូវ​ហ្វឹកហ្វឺន​ពី​បច្ចេកទេស​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ សីហា ត​ទៅ ហើយ​អ្នក​ដែល​បង្ក​ឲ្យ​មាន​បាតុភាព​កើត​ឡើង​ជា​ទម្រង់​ហិង្សា ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​ខុស​ត្រូវ​ឡើយ។

ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ចំ​ពេល​ដែល​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ជំហរ​ថា ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​អំពី​លទ្ធផល​បោះ​ឆ្នោត ត្រូវ​បរាជ័យ។

លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច មាន​ប្រសាសន៍​ថា ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ កើត​ចេញ​ពី​គណបក្ស​ប្រឆាំង​នេះ នឹង​ពុំ​មាន​ន័យ​អ្វី​ឡើយ ព្រោះ​មន្ត្រី​គណបក្ស​ជំទាស់​ពុំ​មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រចនាសម្ព័ន្ធ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នេះ​ទេ។

លោក​គិត​ថា ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​មាន​អង្គការ​សហប្រជាជាតិ ចូល​រួម​ក្នុង​គណៈកម្មការ​នោះ គឺ​វា​ហួស​ព្រំដែន ហើយ​ក៏​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា ដែរ។ ក៏ប៉ុន្តែ វា​ហាក់​គ្រប់គ្រាន់​រួច​ទៅ​ហើយ ដែល​មាន​ត្រឹម​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​អាជ្ញា​កណ្ដាល​នោះ៖ «គឺ​ចាំបាច់​ត្រូវ​មាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង គ.ជ.ប ទេ។ អា​ហ្នឹង គឺ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត បាន​ទទួល​សិទ្ធិ​ដល់​គេ​តែ​ពីរ​ហ្នឹង​ទេ។ ចំណែក​យើងៗ​ទៅ​ធ្វើ​អី​សួរ​មើល ព្រោះ​ខ្ញុំ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​របស់​គណបក្ស​ប្រជាជន ម្ដង​រួច​មក​ហើយ និយាយ​គ្មាន​បាន​ផល​ទេ ខាត​តែ​ពេល​វេលា។ ប៉ុន្តែ បង្កើត​ថា​តែ​បង្កើត​ទៅ តែ​ខ្លួន​ឥត​ព្រម​មាន​សុឆន្ទៈ ដើម្បី​សម្រប​សម្រួល​បង្កើត​ផង។ សុទ្ធតែ​យក​អង្គការ​សហប្រជាជាតិ មក​ធ្វើ អង្គការ​សហប្រជាជាតិ មាន​ស្អី​ដែល​ត្រូវ​អង្គការ​សហប្រជាជាតិ មាន​ច្បាប់​ឯណា អង្គការ​សហប្រជាជាតិ មក​ដោះស្រាយ​បញ្ហា​ហ្នឹង»

ចំណែក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិញ ព្រមាន​ថា ប្រសិន​បើ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ឈាន​ដល់​ហិង្សា​កើត​ឡើង សមត្ថកិច្ច​នឹង​ចាត់​វិធាន​ការ​ប្រឆាំង​បាតុកម្ម​នេះ។ ចំណែក​មេ​ដឹក​នាំ​ការ​ធ្វើ​បាតុកម្ម​នេះ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី វិទ្យុអាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2311ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1834ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2051ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1569ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1913ដង កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1635ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1759ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1512ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1725ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1845ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8044នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74122នាក់
ខែនេះ    821913នាក់
ឆ្នាំនេះ   3566217នាក់
សរុប   57165113នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:42