គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា

ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 02:05 នាទី ចំនួនអានៈ 1767

បន្ទាប់ពីបានផ្អាកធ្វើមហាបាតុកម្មមួយរយៈមក គណបក្សសង្គ្រោះជាតិ គ្រោងធ្វើ មហាបាតុកម្មដ៏ធំមួយទៀត បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់ ដើម្បីទាមទារឲ្យមានការពិនិត្យ មើលភាពមិនប្រក្រតីនៃលទ្ធផលបោះ ឆ្នោតឡើងវិញ។ បក្សសង្គ្រោះជាតិ មានផែន ការយុទ្ធសាស្ត្របីចំណុចសំខាន់ គឺគ្រោងធ្វើមហាបាតុកម្មផង ប្ដឹងទៅអង្គការ សហ ប្រជាជាតិ ឲ្យជួយអន្តរាគមន៍ផង និងធ្វើសមាជមហាជនផង។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយ កាលពី ថ្ងៃទី២៧ កញ្ញា បានបង្ហាញផែនការបីចំណុច ដើម្បីទាមទារឲ្យពិនិត្យសើរើភាព មិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឡើង វិញ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់បន្ថែមនៅថ្ងៃទី២៨ កញ្ញា ថា ផែនការសកម្មភាពទាមទារនេះ នឹងចាប់ផ្ដើម ធ្វើឡើងជាបន្តបន្ទាប់ នៅខែតុលា ខាងមុខនេះ ។ លោកថា ៖ «ខ្ញុំ សុំបញ្ជាក់ជូនថា គណបក្សសង្គ្រោះជាតិ យើងមិនចង់ធ្វើពេលនេះ ដោយសារបុណ្យប្រពៃណីជាតិបុណ្យភ្ជុំបិណ្ឌ។ យើងអត់ចង់រំខានប្រជាពលរដ្ឋ។ សកម្មភាពយើងចង់ធ្វើក្រោយភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌចប់ថ្ងៃ៤ (ខែតុលា) អីចឹងបានជាយើងធ្វើថ្ងៃ៦ (ខែតុលា)»។

សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានកំណត់ពេលធ្វើសកម្មភាពទាមទារនេះ គឺទី១ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣ ដល់ ៦ល្ងាច ធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យ ដើម្បីសម្រេចលើគោលជំហររបស់គណបក្សសង្គ្រោះជាតិ។ ទី២ ធ្វើញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងចំណុច ចុងក្រោយ គឺធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ តុលា ដើម្បីយកញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេស ជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ តាមរយៈតំណាងឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា។

លោក កឹម សុខា បន្តថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងដាច់ខាត ទាមទារឲ្យមានការពិនិត្យឡើងវិញ អំពីលទ្ធផល បោះឆ្នោតមិនប្រក្រតី លុះត្រាតែការទាមទារនេះបានសម្រេច ទោះបីនៅពេលនេះបក្សប្រជាជន បានបង្កើតរដ្ឋាភិបាលតែម្នាក់ឯង រួចហើយ ក៏ដោយ ក៏មិនទាន់ហួសពេលទាមទារដែរ ។ លោកបន្តថា ៖ «វាអត់ហួសពេលទេ។ រដ្ឋាភិបាលសព្វថ្ងៃនេះដើរអត់រួចទេ ពីព្រោះគ្មានអ្នកណាទទួលស្គាល់ មករកស៊ីជាមួយទេ បើរដ្ឋាភិបាលរបស់មួយចំហៀងសភា កន្លះអីចឹង មិនដូចអាណត្តិមុនៗណា។ មិនដូចអាណត្តិមុនៗទេ កុំយកទៅប្រៀបធៀបអាណត្តិមុនៗ ខុស។ អាណត្តិនេះគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងប្រជា ពលរដ្ឋមួយចំហៀងប្រទេស»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតអាណត្តិទី៥ នេះថា បក្សប្រជាជន ឈ្នះ ៦៨កៅអី ចំណែក បក្សសង្គ្រោះជាតិ បាន ៥៥កៅអី។ តែបក្សសង្គ្រោះជាតិ តវ៉ាថា លទ្ធផលនេះមិនត្រឹមត្រូវ ព្រោះមានការបន្លំសន្លឹកឆ្នោត ហើយបានទាម ទារឲ្យមានការសើរើពិនិត្យមើលលទ្ធផលបោះឆ្នោតឡើងវិញ ដោយសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ និងអំពាវឲ្យអង្គការអន្តរ ជាតិ និងអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយ តែបក្សប្រជាជន មិនព្រម។

មកដល់ពេលនេះ បក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលតែឯកឯងរួចហើយ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលដែល មានតែមន្ត្រីខាងបក្សប្រជាជន នោះ ថែមទាំងគំរាមបង្ក្រាបមហាបាតុកម្មដែលបក្សសង្គ្រោះជាតិ គ្រោងធ្វើនៅពេលខាងមុខនេះ ទៀត ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1754ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1680ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1764ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន617ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1922ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1638ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3374ដង វប្បធម៌~អរិយធម៌   អាន9579ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1761ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1566ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12522នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78600នាក់
ខែនេះ    826391នាក់
ឆ្នាំនេះ   3570695នាក់
សរុប   57169591នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:33