ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្បាប់ តែពេទ្យសត្វលួចដោះលែង

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 30 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 07:21 នាទី ចំនួនអានៈ 598

ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​យោធា​ការពារ​ព្រំដែន នាំចូល​ជ្រូក​ក្រហម​តាម​ច្រករបៀង​ខុស ច្បាប់​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៦ ឆ្ពោះ​ឡើង​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​នគរបាល​និង​ប៉េអឹម​ស្ទាក់ចាប់ ឆែកឆេ​រកឃើញ​ថា ពុំ​មាន​លិខិតស្នាម​និង​ច្បាប់​គ្រប់គ្រាន់​ឡើយ កាលពី​វេលា ម៉ោង​១​និង​២៥​នាទី​ទាបភ្លឺ​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៥ ចំនុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនះ​តែហាំង ក្នុង ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ក្រោយ​ចាប់​ឃាត់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវបាន​ពេទ្យ សត្វ​ដោះលែង​ឲ្យ​ឈ្មួញ​ដឹក​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​ម៉ា​សេរី ក្រោយ​ចរចា​ត្រូវ​ថ្លៃ​គ្នា​។​

​ប្រតិបត្តិការ​ដេញ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ម៊ី បូរ៉ាន់ ហៅ​កូន​នាគ នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង អ ហ ស្រុក​អូរជ្រៅ​។​នគរបាល​ដែល​ចូលរួម​បង្ក្រាប​ករណីនេះ​បានឲ្យដឹងថា កា​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​១២​យប់ ក្រោយពី​ទទួលបាន​ពត៌មាន​ថា ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន​នាំចូល​ជ្រូក​ក្រហម​មួយ​រថយន្ត ចំណុះ​ជាង​៣​តោន មាន​ជ្រូក​សរុប​៣៥​ក្បាល តាម​ច្រករបៀង​អូរ​បី​ជាន់​។ 

​សមត្ថកិច្ច​ដដែល​បាន​បន្តថា ពេល​សមត្ថកិច្ច​សួរនាំ ឈ្មួញ​បាន​ស្រែកថា នគរបាល​សេដ្ឋកិច្ច គ្មាន​សិទ្ធិ​ឃាត់​រថយន្ត​ដឹក​ជ្រូក​ខុស​ច្បាប់​របស់​គេ​ឡើយ មានតែ​ពេទ្យសត្វ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ ភ្លាម​នោះ​ឈ្មួញ​បាន​បើក​រថយន្ត​រត់ ពេលនោះ​ត្រូវ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ រថយន្ត​ស៊ឺរ៉ែន​មក​ឃាត់​បាន​ឃាត់​នៅ​ចំណុច​ផ្លូវបំបែក​ចូល​ផ្លូវ​អូរ​បី​ជាន់​ស្ថិត​ភូមិ​.​ឃុំ​គុត្ត​ស​ត នៅពេល​ឃាត់​រវល់​ជជែក​គ្នា​ទាមទារ​ច្បាប់​ដឹក​ត្រូវបាន​អ្នកបើកបរ​បើក​រត់​ម្តងទៀត បាន​ជាង​៣០​គីឡូម៉ែត្រ ដល់​ចំនុច​ភ្លើងស្តុប​ក្រុង​សិរីសោភ័ណ​ឈ្មួញ​បាន​ឈប់​រថយន្ត​និង​បានខ​ល​ហៅ​បក្ខ​ឲ្យ​យក​រថយន្ត​កា​ម៉ា​រី​២​គ្រឿង​ដើម្បី​រំលែក​ជ្រូក ភា្ល​ម​នោះ​ត្រូវបាន​កម្លាំង​នគរបា​ល​សេដ្ឋកិច្ច​បើករថយន្ត​មក​ទាន់ ទើប​ពួកគេ​ផ្អាក​សកម្មភាព​។​

​ទន្ទឹម​គ្នា​នោះ ពេទ្យសត្វ​២​នាក់​រួមមាន​១/​ឈ្មោះ តោ មេសា អនុប្រធាន​ការិយាល័យ លោក ស៊ៀប ម៉ាញ មន្ត្រី​ពេទ្យសត្វ ជា​កូនចៅ​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ការិយាល័យ​ផលិតកម្ម​និង​បក្សុព្យាបាល បាន​ចុះ​ត្រួតពិនិត្យ ក្រោយ​មក​រក​ឃើញ​តែ​លិខិត​មួយ​ច្បាប់​ដែ​ឈ្មួញ​ដែល​បាន​ទិញ​អាជ្ញាប័ណ្ណ​(​ក្រុមហ៊ុន​ប៉ូ​ប៉ូ​អ៊ី​ម​ផត អ៊ិច​ផត​អិ​ចផត ខូ​អិល​ធី​ឌី​)​ដែល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​និង​ថៃ​ចំនួន​២០០​ក្បាល​រយះពេល​១​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២​កញ្ញា​២០១៤​ដល់​ថ្ងៃ​ទី​១១​តុលា​២០១៤​ដែល​ចែកចាយ​នៅ​ទីផ្សា​ភ្នំពេញ​។​ក្រោយ​មើល​រួច​ពេទ្យសត្វ​បាន​ធ្វើ​ការណែនាំ រួច​ដោះ​លែង​ឲ្យ​ឈ្មួញ​ដឹក​ជ្រូក​បន្ត​ឆ្ពោះទៅ​ខេត្ត សៀមរាប​។​

​លោក សៀ​ប ម៉ាញ មន្ត្រី​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ជ្រូក​មួយ​រថយន្ត​នេះ​ពិតជា​មាន លិខិត​គោលការណ៍​អនុញាតិ​ឲ្យ​នាំចូល​ជ្រូក​ពី​វៀតណាម​និង​ថៃ​មែន តែ​អត់​លិខិត​សុំ​អនុញាតិ​ដឹកជញ្ជូន ក្រោយ​ពិនិត្យ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ឈ្មួញ​ធ្វើ​កិច្ចសន្យា ហើយ​យោង​បញ្ជា​របស់​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បក្សុព្យាបាល លោក​ក៏​បាន​ឲ្យ​ឈ្មួញ​បន្តដំណើរ​ទៅមុខទៀត​។​

​បើទោះបីជា​មាន​ការអះអាង​ពី​មន្ត្រី​ជំនាញ​យ៉ាង​ដូច្នេះ​ក៏​ដោយ តែ​តំណាង​ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​បាន​ប្រាប់ថា​៖​ក្រុមហ៊ុន​ស្របច្បាប់​កំពុង​ប្រឈម​ខាតបង់​ព្រោះ​មាន​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​ខុសច្បាប់​ចូល​រាល់​យប់​ដែល​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​នៅ​ព្រំដែន ពិសេស​គឺ​មាន​ការបើក​ដៃ​ពី​មន្ត្រី​ពេទ្យសត្វ​នាំ​ជ្រូក​ក្រហម​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ព្រំដែន​ឃុំ​អូ​បី​ជាន់​មាន​ភាពរលូន នៅពេលដែល​គេ​មិន​បង់លុយ​ក្រោម​តុឲ្យ​ថា​ឈ្មួញ​នាំ​ចូល​ដោយ​គ្មាន​ច្បាប់ ហើយ​នៅពេល​ឃាត់​គឺថា​មាន​ច្បាប់​ដែល​ទិញ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​នេះ ពី​ក្រុមហ៊ុន​នោះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1564ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1794ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1739ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1529ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1800ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន815ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1666ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1926ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1649ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន2287ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4945នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71023នាក់
ខែនេះ    818814នាក់
ឆ្នាំនេះ   3563118នាក់
សរុប   57162014នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:23