លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់

ដោយៈ ខេត្តកំពុងចាម ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:33 នាទី ចំនួនអានៈ 1468

ក្នុង​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍​បឹង​ជ្រោង ដែល​ស្ថិតក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្តកំពង់ចាម លោក ធៀ​ម ដែន ហៅ​តក់ កំពុង​បំពេញការងារ​តាមរបៀប​ជិះសេះ​លែងដៃ ដែល​ក្នុ​ង​នោះ មាន​ប្រភព​ចំណូល​ជាច្រើន​ដែល​លោក ធៀ​ម ដែន ហៅ​តក់ កំពុង​សុខ​ស្រួល​ក្នុង​ការយក​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដូចជា​ការ​គាប​ជំរិត​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​វៀតណាម រួមទាំង​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក បឹង​ជ្រោង មាន​រូបភាព​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង គេ​មិនដែល​ឃើញ​ថ្នាក់លើ​កោះ ហៅ​លោក ធៀ​ម ដែន ហៅ​តក់ ទៅ​សួរនាំ​ឬ​ដាក់ពិន័យ​ម្តងណា​ឡើយ​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាននាំគ្នា​ដឹកជញ្ជូន​កសិផល​មាន​ដំឡូង​មី​ជាដើម ចេញទៅ​លក់​នៅ​វៀតណាម​ក្នុង​មួយ​ត្រាក់ទ័រ ឬមួយ​រថយន្ត​កែច្នៃ​ត្រូវ​លោក ធៀ​ម ដែ​ន ហៅ​តក់ គាប​ជំរិត​ឲ្យ​បង់ប្រាក់​ចាប់ពី ១០​ម៉ឺន​ដល់ ១៨​ម៉ឺន​រៀល ហើយ​ការអនុវត្ត​របស់លោក ធៀ​ម ដែន ហៅ​តក់ បច្ចុប្បន្ននេះ​ផ្ទុយស្រឡះ​ពី​គោលនយោបាយ​របស់​សម្តេច ហ៊ុន សែន ដែ​ល​ធ្លាប់បាន​ដាក់បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​និង លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​នាំចេញ​កសិផល​ទៅកាន់​ប្រទេសជិតខាង​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ជា​គោល​កា​រណ៍ ការដឹកជញ្ជូន​កសិផល​មិន​តម្រូវ​ឲ្យ​មានការ​បង់ពន្ធ ឬ​បង់ថ្លៃ​ផ្លូវ​ឲ្យ​ក្រុម​កុងត្រូលជជុះ​នោះទេ ប៉ុន្តែ​លោក ធៀ​ម ដែន ហៅ​តក់ បាន​ចាត់តាំង​មន្ត្រី​របស់គាត់​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​កសិផល យ៉ាង​អនាធិបតេយ្យ ដើម្បី​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​រលូន​ល្អ​។

និយាយ ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​វិញ ពេលខ្លះ​អាច​យក​ឈើ​ទៅ​ស្តុក​ទុក​ក្បែរ​ព្រំដែន ឬ​ក្បែរ​ប៉ុស្តិ៍​របស់លោក ធៀ​ម ដែន ហៅ​តក់ ក៏​គ្មាន​នរណា​ហ៊ាន​សួរនាំ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត ដែល​ចង់​ចុះទៅ​បង្ក្រាប​ឈើ​ខុសច្បាប់ ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​លោក ធៀ​ម ដែន ហៅ​តក់ ជាមុនសិន ព្រោះ​ជា​ទឹកដី​ដែល​គាត់​គ្រប់គ្រង​។ កន្លងមក​ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​តូច ឬ​តាម​ម៉ូតូ​កែច្នៃ ដែល​មួយ​ជើងៗ​ផ្ទុក​បាន​ឈើ​ខុសច្បាប់​ប្រមាណ​១​ម៉ែត្រគូប មាន​រូបភាព​ដូច​សត្វ​កណ្តៀរ ព្រោះ​ការដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​មិនអាច​ធ្វើតាម​ទ្រង់ទ្រាយ​ធំ បានទេ គឺ​ត្រូវតែ​ប្តូរ​ជា​រូបភាព​តូចតាច​ប៉ុន្តែ​បើ​សរុប​ចំនួន​នៃ​ការដឹកជញ្ជូន ឈើ​ខុសច្បាប់​ក្នុង​មួយថ្ងៃៗ​តាម​ច្រក​បឹង​ជ្រោង​នេះ មិនដឹង​ជា​លោក ធៀ​ម ដែន ហៅ​តក់ ប្រមូល​លុយ​យកទៅ​ណា​អស់​ទេ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1379ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1752ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1620ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1675ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1473ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1503ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន2214ដង បុណ្យចូលឆ្នាំខ្មែរ   អាន2552ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1323ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1642ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3351នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    29973នាក់
ខែនេះ    399382នាក់
ឆ្នាំនេះ   2409921នាក់
សរុប   51769847នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 10:17