លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 21 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2252

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា លោក​មិន​បាន​ដាក់​ប៉ុស្តិ៍​យាម​​គ្រប់​ច្រក​ល្ហក​ដើម្បី​យក​លុយ​ពី​បទ​ល្មើស​នោះទេ ព្រោះ​លោក​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​លោក​ក៏ពុំ​មាន​ទួនាទីប្រ​ចាំការ​នៅ​ទឹក​ដី​ខេត្ត​បាត់ដំ​បងដែរ។ ចំណែក​ព័ត៌មាន​ដែលមាន​អ្នក​និយាយ​ថា លោករក​លុយ​ $5000 បង់​ជូន​មេជា​ប្រ​ចាំខែនោះ​ក៏មិន​ពិត​ដែរ។ លោក​ចិត្រាបន្ថែមថា មុខ​របរ​ប្រ​ចាំ​ថ្ងៃសំរាប់​គ្រួសារ​របស់លោក​គឺ​ប្រ​ពន្ធ​លក់សាំង​ដើម្បីចិញ្ចឹម​ជីវិត​ ឯការ​ងារ​ប៉ូលីស​សេដ្ឋ​កិច្ចវិញ គឺ​លោក​ធ្វើ​ការ​ទៅ​តាម​តែ​ទួនាទី​តែប៉ុណ្ណោះ រឿង​ដេញកាក់​ដេញ​គៀប​យក​លុយ​ពី​អ្នក​រក​ស៊ី​គឺ​គ្មានទេ។

អត្ថបទចាស់៖ យោង​តាម​សេចត្តី​រាយ​ការពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​អោយ​ដឹងថា លោក ហុក ចិ​ត្រា មេ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ទទួល​ផែន​ឈរជើង នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បាន​ត្អូញត្អែរ​ប្រាប់​ឈ្មួញ​រកស៊ី​បទល្មើស ព្រៃឈើ​ថា ” អញ​គ្មាន​លុយ​បង់​ឱ្យ​មេៗ​គ្រប់​ចំនួន​ទេ ព្រោះ​​មេៗ​តម្រូវឱ្យ​បង់​លុយ​ក្នុង ១​ខែ ៥០០០​ដុល្លារជា​ថ្នូរ​និង​ទួនាទីរបស់អញ“ ។

​ក្រុម​អ្នក​រក​ស៊ី​បាន​លួច​បង្ហើប​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ដែល​ទទួល​បន្ទុក​​នៅ​ខេត្ត​ទាំង​ពីរ​ខាង​លើ​គឺ​នៅ​ក្រោម​ឱវាត​របស់​លោក​យិន ប្រសិទ្ធិ មេ​ប៉ូលិសសេដ្ឋ​កិច្ច​​ទទួល​ផែន​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ថ្នាក់​ក្រសួង។ ប្រ​ភព​បន្ត​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​បាន​ដាក់កុង​ត្រូល​ជជុះគ្រប់​ច្រក​ល្ហកក្នុង​ការ​ដេញ​ប្រ​មាញ់​អ្នក​រក​ស៊ី​ខុស​ច្បាប់​យក​លុយ​ដាក់​ហោប៉ៅ និង​សន្សំទុក​បង់​ជូន​ថ្នាក់​លើ​ផង​ ដើម្បី​រក្សាតំណែង​និង​ទួនាទី​របស់ខ្លួន។

ក្រុម​អ្នក​រក​ស៊ី​ហាក់​មាន​ចម្ងល់ថា តើ​លុយ​៥០០០ដុល្លារដែល​លោក ហុក ចិ​ត្រា ថា​បង់អោយ​ថ្នាក់​លើ​នោះ​ តើ​បង់​អោយ​ទៅ​ថ្នាក់​លើ​មួយ​ណា? បង់​អោយ​លោក​ យិន ប្រសិទ្ធិ ឬបង់​អោយ​អ្នក​ផ្សេង?

ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​បាត់​ដំ​បង​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា លោកសក្តិ​៣ ហុក ចិ​ត្រា ដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​នេះ​មិន​មែន​ចាំបង្រ្កាប​បទ​ល្មើស​តាម​ផ្លូវ​ច្បាប់​នោះទេ គឺ​ដាក់​កុង​ត្រូវ​ចាំគាប​យក​លុយ​ចែក​គ្នា​ចាយ​តែ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​កាន់​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​បាត់បង់​ថវិការ​ចំណូល​របស់​រដ្ឋ​។

ក្រុង​ប្រ​ជាពល​រដ្ឋ​សូម​អោយ​លោក សខេង មេត្ត​ត្រួត​ពិនិត្យ​មើល​ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​ផង​ ព្រោះ​ហាក់​ដូច​ជា​កំពុង​តែ បង្ករ​ព្យុះ​ភ្លៀង​ស្រេច​តែ​អំ​ពើ​ចិត្ត​ឥត​មាន​ការ​កោដ​ក្រែង​ដល់​ថ្នាក់​លើ​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហុក​ចិត្រា បាន​ទេ​ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ ដោយ៖ កម្ពុជា​សុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1724ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1392ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1884ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1442ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1623ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3191ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1599ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2414ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1611ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1887ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49