អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 03:03 នាទី ចំនួនអានៈ 2102

អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត​សៀមរាប ចុះ​រុះរើផ្ទះប្រ​ជា​ពល​រដ្ឋ​ដែ​ល​រស់នៅ​ជិត​៣០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភូមិ​ដក់​ពោធិ៍ ក្រុម​ទី០៣ សង្កាត់ស្លក្រាម ក្រុង​សៀមរាប នៅ​ក្បែរ​ចញ្ចើម​ផ្លូវ​លោក​តាណឿយជាប់​និង​ផ្លូវ​ជាតិ​លេខ​៦ ដោយ​គ្មាន​សំ​ណង​សូម្បី​មួយ​កាក់​មួយ​សេន​លុយខ្មែរ ដែលនាំអោយ​ម្ចាស់ផ្ទះ​ស្ទើតែក្អួតឈាមស្លាប់ នៅ​ព្រឹក​ថ្ងៃទី១៩​នេះ។

លោក វ៉ាយ រ៉ាវុធ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំបាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី១៩​នេះ​ទាំង​ទឹកភ្នែក​រលីង​រលោងថា លោក​និង​ក្រុម​គ្រួសារ​បាន​រស់​នៅ​ទី​នេះតាំង​ពី​ឆ្នាំ១៩៨៧​មក​ម្លេះ ហើយ​ថែម​ទាំង​មាន​សំបុត​កម្ម​សិទ្ធ​ដី​ពី​អាជ្ញាធរ​​ទៀត​ផង។ ឥលូវ​រដ្ឋ​ត្រូវ​ការ​ពង្រីក​ផ្លូវ​លោក​តាខៀវនឿយបែជា​ចោទថា លោក​ធ្វើ​ផ្ទះ​លើ​ដី​ផ្លូវ​ទៅ​វិញ ហើយ​មក​បង្ខំ​អោយ​លោក​រុះ​រើ ដោយ​មិន​មាន​សំណង​សូម្បី​មូយ​កាក់​មួយ​​សេន​ទាល់​តែ​សោះ។  លោក វ៉ាយ រ៉ាវុធ បន្តថា លោក​មិន​ប្រ​ឆាំង​និង​អាជ្ញាធរ​ទេ តែ​លោក​សូម​សំនូម​ពរ​ទៅ​អាជ្ញាធរអោយ​ជួយ​ដោះ​ស្រាយ​តាម​គោល​នយោ​បាយខ្លះៗជូន​គាត់ផង ព្រោះ​គាត់​គ្មាន​ដី​គ្មាន​ផ្ទះផ្សេង​សំ​រាប់​រស់​នៅ​ទេ បើ​អត់​ពី​ផ្ទះ​នេះទៅ​មាន​តែ​ដើរ​ដេក​តាម​ចិញ្ចើម​ផ្លូវ​ទាំង​គ្រូសារ​ជាមិន​ខាន។ ម្យ៉ាង​ទៀត​លោក លោក វ៉ាយ រ៉ាវុធ បន្ថែមថា បើ​អាជ្ញាធរ​រុះ​រើ​ផ្ទះ​គាត់​ហើយ សូម​រុះ​រើ​ផ្ទះដែល​នៅ​ម្ខាង​ផ្លូវ​ដែល​ជាប់​ចំ​ណី​ថ្នល់​ដូច​គ្នាផង​ កុំ​ធ្វើ​បាប​តែ​គាត់​ជាអ្នក​ក្រ ឯផ្ទះ​អ្នក​មាន​ខ្សែមាន​ខ្នង​ជាប់​ចំ​ណី​ថ្នលដែរ​តែបែជា​​មិន​រុះ​រើទៅ​វិញ។

លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម​បាន​និយាយ​យ៉ាង​ខ្លីប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រដ្ឋ​គ្មាន​គោល​ការណ៍​សង​ ឬ​ដោះ​ដូរ​អ្វី​ជូន​លោក វ៉ាយ រ៉ាវុធ ទេព្រោះ​គាត់​ធ្វើ​ផ្ទះ​លើ​ដី​ចំ​ណី​ផ្លូវ ម្យ៉ាង​ទៀត​អាជ្ញាធរ​បាន​ជូន​ដំ​ណឹង​ដល់​ម្ចាស់​ផ្ទះ​រូបនេះតាំង​ពី​២​ឆ្នាំ​មុន​មក​ម្លេះ ថា​ដី​នេះ​ជាដី​ចំ​ណីផ្លូវ។

លោក សោម សម្បត្តិ​ អភិបាល​រង​ក្រុង​បាន​អោយ​ដឹងថា លោក​ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​ការ​ចុះ​រុះ​រើនេះ​គី​មាន​ចំ​ណា​ សជណ ពី​សាលាខេត្ត​ត្រឹម​ត្រូវ ក្នុង​ការ​ពង្រីកផ្លូវ​លោកតាខៀវ​នឿយដែលមាន​ទំ​ហំ៣៥ម៉ែត្រ។ លោក អភិបាលរង​ក្រុង​បាន​បន្ថែមថា អាជ្ញាធរ​មិន​មែន​រុះ​រើតែ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ ទេ ផ្ទះ​ផ្សេង​ក៏រើដែរ​អោយ​តែ​ជាប់​ចំណី​ផ្លូវ​ដែល​ត្រូវ​ពង្រីក តែ​គេ​រើ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មុន​ព្រោះ​វា​ចំ​ផ្លូវ​ដាក់​លូបង្ហូរទឹកដែល​គេ​កំ​ពុង​តែ​សាង​សង់។

ដោយ​យោង​ទៅ​តាម​សំនូម​ពរ​របស់​លោក វ៉ាយ រ៉ាវុធ សុំ​ពន្យាពេល​មួយ​អាទិត្យ​ក្នុង​ការ​រើ​រៀប​ចំឥវ៉ាន់និង​ទ្រព្យ​សម្បត្តិនៅ​ក្នុង​ផ្ទះ អាជ្ញាធរ​សម្រេច​ចិត្ត​ដក​ខ្លួន​ថយដោយ​ទុក​ពេល​អោយ​ លោក វ៉ាយ រ៉ាវុធ ចំនួន​២ថ្ងៃក្នុង​ការ​រៀប​ចំ​យក​ទ្រព្យ​សម្បត្តិ​ចេញ ហើយ​២ថ្ងៃក្រោយអាជ្ញាធរ​និង​ចុះ​មក​ផ្តង​ទៀត​ដើម្បី​រុះ​រើ​ម្តង​ទៀត គឺ​រើ​ទាំង​សង​ខាង​ផ្លូវមិន​អោយ​មាន​ការ​ច្រណែនគ្នាទេ។

លោក វ៉ាយ រ៉ាវុធ សូម​សំ​នូមពរ​យ៉ាង​ទទួចដល់​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​មេត្តាជួយ​ផ្តល់​ជា​ថវិការ​ខ្លះៗដល់​ក្រុម​ក្រួសារ​លោកផង ព្រោះ​ផ្ទះ​របស់​គាត់​២ល្វែង​និង​ត្រូវ​វាយ​កម្ទេច​ចោល​កើត​ជាផេះ​ហើយ លោក​គ្មា​ន​កន្លែង​ជ្រកទេ មាន​តែនាំ​កូន​ចៅ​ដេក​តាម​ជញ្ចើម​ផ្លូវ​ដូច​អ្នក​សុំ​ទានមិន​ខាន បើរដ្ឋ​មិន​មាន​គោលការ​ណ៍​ដោះដូរ​ជូន​លោក​ទេនោះ។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​ឈរ​មើល​ក្រុម​កម្មករ​វាយ​កម្ទេច​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មួយ​ល្វែង​ខាង​ក្រោម​កាល​ពី​ព្រឹក​មេញនោះ នាំគ្នា​និយាយ​ទាំង​ហួស​ចិត្ត​ថា អាជ្ញាធរ​ហាក់​គ្មាន​បេះ​ដូង ផ្ទះ​គាត់​រស់​នៅ​ជិត​៣០​ឆ្នាំ​ហើយ ឥលូវ​រដ្ឋ​ត្រូវ​ការ​បែជាមិន​មាន​ការ​ដោះដូរ​ជូន​គាត់ ហើយ​ប្រើ​អំ​ណាច​សមត្ថ​កិច្ច​រាប់​សិប​នាក់មក​ការ​ពារ​ក្នុង​ការ​រុះ​រើ​ដែល​រូប​ភាព​បែបនេះ ហាក់​មាន​ចេតនា​គំ រាម​កំ​ហែង​ដល់​ពល​រដ្ឋ​ក្រីក្រ​ស្លូត​ត្រង់អញ្ចឹង ដែល​ធ្វើ​អោយ​អ្នក​ធ្វើ​ដំ​ណើរ​ខ្លះស្មាន​តែ​គេ​ចាប់​គ្រឿង​ញៀន​ខ្នាតធំ ឬ​បង្ក្រាប​ក្រុម​ភារវកម្ម៕ដោយ៖​ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1746ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1599ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន2752ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1547ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2433ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1638ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1607ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1721ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1463ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2189ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13088នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    57479នាក់
ខែនេះ    164557នាក់
ឆ្នាំនេះ   2622460នាក់
សរុប   51982386នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 13:27