មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:28 នាទី ចំនួនអានៈ 2387

ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុស​ច្បាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​ទៅ​កាប់​បំ​ផ្លាញ​នៅ​តំ​បន់​អភិរក្ស​រួច​ដឹក​ចេញ​តាម​រទេះគោ​ ឬគោយន្ត​កន្ត្រៃយក​មក​លក់​អោយ​លោក​ ឆាយ។

យោ​តាម​សម្តី​មេព្រៃសង្កាត់ស្រែណូយ លោក ខុងសារ៉ាត់ បានឲ្យដឹង​កាលពីរពេល​ថ្មីៗនេះថា ដេប៉ូ១កន្លែង ដែល​មាន​យីហោ ស្រែណូយ ដែលមានថៅកែឈ្មោះ(ឆាយ)នោះ ពិតជាបានទិញឈើដោយខុសច្បាប់ខ្លះមកលក់មែន ដោយសារតែឈើក្រុមហ៊ុនមានតម្លៃថ្លៃពេក​លក់មិនចំណេញ។ លោក ខុងសារ៉ាត់ មេព្រៃសង្កាត់​ស្រែណូយបន្ថែមថា រឿងដេប៉ូទិញឈើល្មើសច្បាប់មកលក់នោះ បើអ្នកកាសែតឃើញជួយកាក់អោយ​ជាប់​ផង ចាំលោកឲ្យមន្ត្រីក្រោម​ឱវាត​ទៅចាប់។

ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ឲ្យដឹងថា នៅតំបន់ស្រែណូយមាន ក្រុមឈ្មួញឈើ៣នាក់ ដែលរកស៊ីឃុប​ឃិត​ជា​មួយ​អ្នក​​កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ជាយូរណាស់មកហើយ មិនដែលមាន​សមត្ថកិច្ច ឬ​មន្រ្តី​ជំ​នាញ​ណា ចេញមុខធ្វើការត្រួតពិនិត្យ ឬបង្ក្រាបឲ្យបានជោកជ័យតាម យុទ្ធសាស្ត្រ របស់ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជានោះឡើយ។ ប្រភពបានបន្តថា ឈ្មួញឈើទាំង៣នាក់នោះ ទី១ឈ្មោះ (ឆាយ) ថៅកែដេប៉ូ លក់ឈើយីហោស្រែណូយ ទី២ឈ្មោះ រិទ្ទ បងប្អូននិងឈ្មោះឆាយ ទី៣ឈ្មោះ សេងសាវុធ។ ប្រភព​បន្ថែមថា ដោយឈ្មួញឈើទាំង៣នាក់នេះ ជាមេក្លោងដ៍ធំជាងគេ នៅតំបន់ស្រែណូយ មិនមានសមត្ថកិច្ចឬជំនាញណាហ៊ានធ្វើការប៉ះពាល់នោះទេ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​សង្ស័យថា អាចមាន​ភាគ​ហ៊ុន​របស់​មន្ត្រី​រាជ​ការ​នៅ​ក្នុង​ស្រុក​វ៉ារិន​នេះ។

អ្នក​តាម​ដាន​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​បានឲ្យដឹងថា ឈ្មួញឈើទាំង៣នាក់នេះ បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅតំបន់ស្រុកវ៉ារិន ស្រុកត្រពាំងប្រសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង​ដី​អភិរក្ស​គូលេន​ព្រម្មទេព្យ ដោយឈ្មួញទាំងនេះ បានប្រើសេវាថ្លៃការពារ បង់ឲ្យសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ ជាពិសេស មេព្រៃសង្កាត់ស្រែណូយតែម្ដង និង​បរិស្ថានក្រសួងនៅ​ត្រពាំង​ក្រសាំង ក្នុង​ខេត្តសៀមរាប។អ្នក​តាម​ដាន​បានឲ្យដឹងទៀតថា ឈ្មួញឈើទាំង៣នាក់ខាងលើបាន ដឹកឈើយកទៅចែកចាយ នៅស្រុកអង្គរជុំ និងក្រុងសៀម​រាប ដោយពួកគេបានប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន ដោយ រថយន្តស៊ាំយុង គោយន្ត​កែឆ្នៃ និងគោយន្តកន្តៃ ក្នុង១ថ្ងៃៗមិនក្រោមពីរ៣០គ្រឿងនោះឡើយ ចំណែកសមត្ថកិច្ច និងជំនាញ គ្មានចេះអ្វីក្រៅតែពីរលាបាទដៃទទួលលុយតែប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត​ពួក​ក្រុម​មន្ត្រី​ជំនាញ​ទាំងនេះ ហាក់ដាក់ម៉ូជា​មួយ​អ្នក​រក​ស៊ី ពេល​អ្នក​រក​ស៊ី​ដឹក​ឈើ​ជិត​ដល់​ស្នាក់ការ​របស់​ពួកគេ ពួកគេ​នាំគ្នាគេច​អស់​ បើ​ខល​ហៅ​ថា ជាប់​រវល់​ប្រជុំ​ ឬ​រវល់​នៅ​ឆ្ងាយ។

ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឃុំ​ស្រែណូយពីរបីនាក់ ​បាន​អោយ​ដឹងថា លោក ឆាយ ថៅកែដេប៉ូឈើ​ឈ្មោះស្រែណូយ បាន​​បញ្ជាអោយ​ក្រុម​អ្នក​ដឹក​ឈើ​អោយ​ខ្លួន​ ពេល​ដឹក​ឈើ​កុំ​ឈប់​ បើ​ទោះ​ជាមានអ្នក​ណាកាក់​ក៏ដោយ​ បើមិន​ដល់​ដេប៉ូហាម​ឈប់​តាម​ដង​ផ្លូវ បើ​អ្នក​ណាកាក់​ បើក​គោយន្ត​បុកវាទៅ មិន​បាច់​បារម្ភណ៍ទេ ព្រោះ​គេ​មាន​ខ្នង​នៅ​ពី​ក្រោ​យ​ក្នុង​ការ​រក​ស៊ីខាងលើនេះ។

គួររំ​លឹក​ផង​ដែរថា កាលពី​ឆ្នាំ​២០១៤ មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​បាន​រាយ​ការណ៍ទៅ​តុលាការ​ ​ពី​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ឆាយ និង​ការ​ស្តុក​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ តែ​នៅ​ពេល​លោក​មេព្រៃស្រែ​ណូយ​បាន​បញ្ជាអោយ​កូន​ចៅ​បើក​ឡាន​ទៅ​ដឹក​យក​ឈើ​ខុស​ច្បាប់​នោះ ស្រាប់​តែប្រហែល​៣០​នាទី​ក្រោម​មក​មិន​ទាន់​បាន​លើក​ឈើ​ដាក់​ឡាន​ផង​ ពួក​គេ​ក៏នាំ​គ្នាដកថយ​ ដោយ​ប្រាប់​អ្នក​កាសែតថា មេអោយ​ដក​ថយ ព្រោះ​នៅ​ទី​នេះ​ក្បែរ​តំ​បន់​ទាហ៊ាន។ ហេតុការណ៍នេះ​ សបញ្ជាក់​អោយ​ឃើញ​ថា លោក ឆាយ ពិត​ជាមាន​ខ្នង​ក្រាសមែន សូម្បី​តុលាការបញ្ជាក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​នេះដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1654ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1533ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1665ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1771ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1554ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1835ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1824ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1982ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1804ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1978ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5380នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71458នាក់
ខែនេះ    819249នាក់
ឆ្នាំនេះ   3563553នាក់
សរុប   57162449នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:59