លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ្លួនឯង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2019 វេលាម៉ោង 05:57 នាទី ចំនួនអានៈ 1552

ភ្ញៀវទេសចរណ៍បរទេស​ដែល​មក​ដើរលេង​កម្សាន្តនៅ​ខេត្តសៀមរាបមួយចំនួន​បាន​ជួល​ម៉ូតូជិះ​ដើរ​លេងក្នុង​ក្រុងសៀមរាប និង​ជិះ​ទៅ​មើ​ល​ប្រាង្គប្រាសាទ​បុរាណ​នានាយ៉ាង​គគ្រឹគគគ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធណា​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជាទាល់តែសោះ។

លោក ជឹមសុវណ្ណ នាយការិយាល័យ​ចរាចរណ៍ផ្លូវ​គោគនៃ​ស្នងការនគរបាល​ខេត្តសៀមរាប ធ្លាប់​បាន​ប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា យោងតាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​មិន​អនុញ្ញាតិអោយភ្ញៀវ​ទេសចរណ៍បរទេស​ដែលមក​កម្សាន្តនៅ​ព្រះរាជាណាចក្រកម្ពុជា ជួល​យានយន្តគ្រប់​ប្រភេទបើក​បរដោយ​ខ្លួនឯងនោះទេ។ លោក ជឹមសុវណ្ណ បន្តថា មាន​ករណី​លើក​​លែង​ចំ​ពោះបុគ្គលិកជាជនបរទេសនៃ​អង្គការជាដៃគូរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល អាច​បើក​បរដោយ​ខ្លួនឯងបាន ប៉ុន្តែត្រូវ​មាន​ប័ណបើកបរជាលក្ខណះអន្តរជាតិ​ ដែល​មាន​សុព​ល​ភាព​​ត្រឹមត្រូវ។

នៅរសៀលថ្ងៃទី១៥ខែគុម្ភៈ ឆ្នាំ២០១៩នេះ លោក ជឹមសុវណ្ណ បាន​ប្រាប់​តាមទូរស័ព្ទទៀតថា ភ្ញៀវ​​បរទេសដែលជួល​ម៉ូតូទាំងនោះ អោយ​តែជួប​លោក​ គឺលោក​តែង​តែចាប់​អោយ​ធ្វើកិច្ចសន្យា តែ​ម្ចាស់អ្នក​ជួលម៉ូតូនៅតែ​លួច​ជួលមិន​ចេះរាងចាល។ លោក ជឹមសុវណ្ណ បានបន្ថែមថា លោក​និង​លើក​ករណីនេះនៅក្នុង​អង្គប្រជុំ ដើម្បីរាយការណ៍ជូនថ្នាក់លើ។

យោងតាម​ការ​ឃើញផ្ទាល់ភ្នែកជាក់ស្តែងជា​រៀង​រាល់ថ្ងៃ​ពីក្រុម​អ្នក​រត់​រឺម៉ក រត់តាក់ស៊ី និង​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប បាន​អោយដឹងថា ភ្ញៀវ​ទេសចរណ៍​បរទេស នៅតែជួលម៉ូតូជិះយ៉ាង​អាណា​ធិបតេយ្យជារៀងរាល់ដោយ​គ្មានការ​រំខាន​ពីសមត្ថកិច្ច​ណាទាំងអស់។

មតិពលរដ្ឋ​ម្នាក់បាន​លើកឡើងថា បើខាង​សមត្ថកិច្ច​ពាន់ព័ន្ធ ជាពិសេសខាងប៉ូលីសចរាចរណ៍ មាន​ចេតនាហាមឃាត់​ភ្ញៀវ​បរទេសមិន​អោយ​បើកបរដោយខ្លួន​ឯង​មែន​នោះ វាមិន​លំបានទេ​​ គ្រាន់​​តែ​សហការជាមួយ​ខាង​អ្នក​ឆែកសំបុត្រ​គ្រប់​ច្រកចេញចូលគឺ​អាច​ទប់​ស្កាត់បាន​បាត់​ទៅ​ហើយ ព្រោះម៉ូតូដែលភ្ញៀវ​ជួលទំាងនោះ​គ្មានស្លាប់​ហោះនោះទេ។

សូមរំលឹកផងដែថា សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុនសែន ក៏ធ្លាប់​បាន​ប្រកាស​តាម​ទូរ​ទស្សន៍​ក្តែងៗ​ផង​ដែរ មិន​អោយ​ភ្ញៀវ​បរទេស​ជួលយានយន្តបើកបរដោយខ្លួនឯងទេ បន្ទាប់​បរទេស​បើក​បរ​បង្ករ​គ្រោះ​ថ្នាក់ចរាចណ៍​ផ្ទួនៗកាលពីឆ្នាំ២០១៨កន្លងទៅ។

រីឯកាលពីឯកឧត្តម ឃឹមប៊ុនសុង នៅជាអភិបាលខេត្តសៀមរាប​ លោកក៏ធ្លាប់បាន​ចេញ​សេច​ក្តី​ជូន​ដំ​ណឹង (ស.ជ.ណ) ហាម​ដាច់ខាតមិន​អោយ​ភ្ញៀវ​បរ​ទេស​ជួល​យាន​យន្ត​បើក​បរ​ដោយ​ខ្លួនឯង​នោះទេ តែស្ងាត់បានប្រហែលមួយសប្តាហ៍ ស្រាប់​តែ​ជួលព្រោង​ព្រាតដដែលរហូត​មក​ដល់រាល់​ថ្ងៃនេះ។

ពលរដ្ឋ​នៅខេត្តសៀមរាប ចោទសួរទៅ ឯកឧត្តម ទិត្យ ណារ៉ុង ស្នងការ​ខេត្តសៀមរាបថា តើ​ឯក​ឧត្តម​​មាន​ដែលបាន​គិតគូពីបញ្ហាភ្ញៀវ​ទេសចរណ៍បរទេស​ជួន​ម៉ូតូបើក​បរដោយ​ខ្លួន​ឯងដែរឬទេ? ឬមួយ​ឯកឧត្តមក៏មានភាគហ៊ុនក្នុង​មុខ​ជំនួញជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនេះដែរ បាន​ជាមិន​ព្រម​បញ្ចប់ករណីនេះ?

សូមបញ្ជាក់ថា ការ​ជួលម៉ូតូអោយ​ភ្ញៀវ​បរទេស គឺបង្ករអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ស្ទើរ​ជា​រៀង​​រាល់ថ្ងៃ ហើយ​ម្យ៉ាង​វិញទៀត​វាមិន​ស្រប​ទៅនិង​ផ្លូវ​ច្បាប់ទៀតផង៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1658ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1496ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1615ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1614ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1494ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1898ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1345ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1377ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1541ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1541ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46