យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្ធតែឈើត្រូវប៉ាន់យ៉ាងត្រើនសន្ធឹកសន្ធាប់នៅចំនុច ទល់មុខមណ្ឌលសុខភាពកំពង់ថ្ម ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលអោយតៃកុងរថយន្តរងរបួសធ្ងន់ ពញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេព្យ។
ប្រភពបានលួចបង្ហើបឲ្យដឹងថា បន្ទាប់ពីរថយន្តខាងលើនេះបានក្រឡាប់ភ្លាម មេការក្រុមហ៊ុន ហួតម៉េងរីតា នេះបានព្យាយាមរតការណ៍បិតបាំងព័ត៌មានកុំអោយមានការចុះផ្សាយ តែនៅតែមិនអាចបិតបាំងបានដូចពាក្យចាស់ពោលថា ˝ដំរីងាប់យកចង្អេទៅបាំងយ៉ាងមេចនិងជិត˝។
ប្រភពបានបន្តថា រថយន្តក្រុមហ៊ុន ហួតម៉េងរីតា ដែលក្រឡាប់ខាងលើនេះ បានដឹកឈើ ចេញពីក្រុមហ៊ុនរបស់ខ្លួនស្ថិតនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ខេត្តសៀមរាប ជាប់ជាមួយតំបន់ គូលេនព្រហ្មទេព ដែលជាតំបន់ព្រៃការពារ របស់រដ្ឋ។
ប្រភពបែកធ្លាយមិនទាន់ជាផ្លូវការណ៍បានបង្ហើបថា ក្រុមហ៊ុនហួតម៉េងរីតា មិនបានដាំដំណាំ កៅស៊ូគ្រប់តាមការសន្យាជាមួយរាជរដ្ឋាភិបាលនោះទេ បានត្រឹមតែកាប់ឈើដឹកលក់ចែកចាយគ្រប់ខេត្តក្រុងឡើងរូងថ្នល់រលាយហិនហោចតែប៉ុណ្ណោះ ហើយកាលពីជិត១ឆ្នាំមុនរថយន្តក្រុងហ៊ុនមួយនេះក៏បានក្រឡាប់នៅខេត្តសៀមរាបម្តងរួចទៅហើយ។
ប្រភពបានអោយដឹងទៀតថា ថៅកែក្រុមហ៊ុននេះឈ្មោះ លោកជ័យ (ឈ្មោះហៅក្រៅ) មានឋានៈផ្កាយ២កងអង្គរក្ស របស់លោកឧត្តមសេនីយ៍ឯក យឹមលាង កូនលោកឧបនាយក រដ្ឋមន្ត្រីយឹម ឆៃលី ដែលត្រូវបានគេស្គាល់ថាជា ដន្លងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ហើយបច្ចុប្បន្នត្រូវបានប្ដូរទៅជាអគ្គស្នងការរងនគរបាលជាតិពាក់ផ្កាយ៣។
អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយពីលោក ជ័យ ដែលជាថៅកែក្រុមហ៊ុនហួតម៉េងរីតានេះបានទេ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង ចំណែកឯលោក ប៊ុលបាន ដែលធ្លាប់បានអះអាងពីមុនៗថា ជាក្មួយរបស់លោក ជ័យ និងជាមេការរតការតាមដងផ្លូវនោះក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទចូល២ដង តែគ្មានអ្នកទទួល៕
ថ្ងៃនេះ | 2831 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31390 | នាក់ |
ខែនេះ | 179018 | នាក់ |
ឆ្នាំនេះ | 3761678 | នាក់ |
សរុប | 53121604 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 14:26 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net