ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខេត្តចំណុចផ្លូវ៥០តម្រូវឲ្យបង់លុយខែខ្ពស់ពេក

ដោយៈ រ៉េត ខេត្តបន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 08:27 នាទី ចំនួនអានៈ 1516

ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ​ពីក្រុង​​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ យកទៅលក់ចែក​ចាយ​​បន្ត​តាម​បណ្តារ​​ខេត្តនានា​​មួយចំនួន ក្នុង​​​ប្រ​ទេស​​កម្ពុជា​បាន​ត្អូញត្អែរថា រាល់ថ្ងៃនេះ​ពិបាក​រកស៊ីណាស់ ហើយ​​មិនសូវទទូល​បាន​ប្រាក់​​ចំណេញ​ទេ ព្រោះ​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ចំណុច​ផ្លូវ​៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត តម្រូវ​ឲ្យ​បង់លុយ​​​ខែ និង​បង់​​ជើង​ខ្ពស់​ពេក​។

ក្រុមអាជីវករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ក្នុង​ល​ក្ខ័​ណ​សុំ​មិន​បញ្ចេញ​ឈ្មោះថា គយ​ចល័ត​ផ្លូវ​៥០ បើទោះបីជា​ពួកគាត់​បង់ពន្ធ​លើ​ទំនិញ​របស់ខ្លួន​ហើយក៏​ដោយ ក៏​គយ​ចំណុច​ខាងលើ​នៅតែ​កោសរូស​ឲ្យ​បង់ថ្លៃ​បាយទឹក​(​ពេល​ត្រួតពិនិត្យ​ឯកសារ​) ដូចជា​ឡាន​ដឹក​ផ្លែឈើ​ធំ សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទោះ​បង់ពន្ធ​ហើយក៏​ដោយ ក៏ត្រូវ​បង់លុយ​ក្រៅ​ទៀត ក្នុង​មួយ​ឡាន​២០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​ឯណោះ​។

ពួកគាត់​បន្តថា ចំពោះ​រថយន្ត​តាក់ស៊ី​តូចៗ​​សព្វថ្ងៃនេះ​គយ​ផ្លូវ​៥០ ដែលជា​កុងត្រូលជជុះ​បង្កើតឡើង​ដោយ​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី ដោយ​អស់​លោក​គយ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ឡាន​ទាំងនោះ​បង់លុយ​ជា​ខែ និង​បង់លុយ​គិត​ជា​ជើង​​។ រថយន្ត​តូច​ដែល​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដែល​បង់​ខែ គឺ​គយ​ត្រូវ​ឲ្យ​ពាក់​តែ​ស្លាក​លេខ​ខាងមុខ ដើម្បី​ងាយស្រួល​ចំណាំ ពេលមកដល់​ចំណុច​កុងត្រូលជជុះ​របស់​ពួកគេ​មិនចាំបាច់​ចុះ​ឡើយ គ្រាន់តែ​ញាក់​ភ្លើង​គឺមាន​អ្នក​ចាំ​កត់​ចំនួន​ឡាន ​ហើយ​ដាច់​ខែ​ចាំ​យកប្រាក់​មក​បង់​ជាការ​ស្រេច​។ ដោយឡែក រថយន្ត​បង់​គិត​ជើង​(​ចំនួន​ដង​)​ពេលមកដល់​ចំណុច​ដែល​គយ​ឈរជើង​ត្រូវ​ឈប់​រថយន្ត​ចុះទៅ​បង់ប្រាក់​តាម​ដំណើរ ហើយ​រថយន្ត​ត្រូវ​ដោះ​ស្លាក​លេខ​ចេញ​ទាំងអស់ ឬក៏​ត្រូវ​ពាក់​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ​។

ម្ចាស់​រថយន្ត​ដែល​ដឹកទំនិញ​ល្អៗ​បង់​ខែ ត្រូវ​រកគ្នា​ឲ្យ​បាន​ចាប់ពី​៣​ទៅ​៥​នាក់ បង្កើត​ក្រុម ទើប​អនុញាត​ឲ្យ​ចូល​បង់​ខែ ក្នុង​រថយន្ត​១​គ្រឿង ត្រូវ​បង់​ពី​១៥០ ទៅ​២០០​ដុល្លារ មិនចាំបាច់​មក​ផ្ទាល់ បង់​តាម​វី​ង​ក៏បាន ព្រោះ​ទំនិញគេចពន្ធ​គ្មាន​វិក័យបត្រ ហើយ​លុយ​ទាំងនោះ គឺ​មិនបាន​ចូល​រដ្ឋ​ទេ គឺ​គេ​ប្រមូល​ឲ្យ​លោក ថោង សុខាំ​ភូ ដើម្បី​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​លើ​ភាព​វេទនា​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ។

កន្លងទៅ កាលពីដើមឆ្នាំ​២០១៥ ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ព្រ​មាទ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​មិន​ឲ្យ​មាន​ការដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ​ជាតិ​ទារលុយ​ពី​រថយន្ត​ដឹកទំនិញ​ជាដាច់ខាត ព្រោះ​ជា​អំពើ​ខុសច្បាប់ ហើយ​លោក​ក៏បាន​ចាត់ទុកថា បើ​ស្ថាប័ណណា​ដាក់​កុងត្រូលជជុះ គឺជា​ក្រុមចោរប្លន់​។ បើទោះបី​ជាមាន​ការដាក់​ចេញ​នូវ​បទបញ្ជា​បែបនេះ​ក៏ដោយ គឺ​ឃើញ​ស្ថាប័ណ​គយ​ដែលមាន​លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខា បែរជា​បង្កើត​កុងត្រូលជជុះ​យ៉ាង​អនាធិបតេយ្យ មាន​ទាំង​ប្រដេញ និង​ឃាត់​រថយន្ត​យកលុយ​បាន​ម៉ា​សេរី​ទៅវិញ​។

ជុំវិញ​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ និង​អាជីវករ​ខាងលើនេះ នៅ​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​បានទេ ព្រោះ​ទូរស័ព្ទ​ទំនាក់ទំនង​មិនបាន​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1794ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6360ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1573ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2249ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1723ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2305ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1686ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1621ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1754ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2424ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10414នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76492នាក់
ខែនេះ    824283នាក់
ឆ្នាំនេះ   3568587នាក់
សរុប   57167483នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:11