ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 11:21 នាទី ចំនួនអានៈ 3370

កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ្វើ​​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស បើ​ទោះ​ជាកំណើន​ទេស​ចរណ៍​បរទេស​កើន​​ឡើង​​ជា​លំ​ដាប់​នៅក្នុង​​ប្រ​ទេស​កម្ពុជានេះ​ក៏ដោយ។

ជាក់ស្តែង​គេ​សង្កេត​ឃើញ​ថា នៅ​ខេត្ត​បំ​បន់ទេសចរណ៍​បរទេសមួយចំ​នួន​មាន​ភ្ញៀវ​មក​ទស្សនាយ៉ាង​កក​កុញជាន់កគ្នា​ ជាពិសេសខេត្ត​សៀមរាប​នេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ ពល​រដ្ឋ​កម្ពុជា​បែរ​ជា​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​ភ្ញៀវ​បរទេស​ទាំង​នោះ​យ៉ាងតិចតួច​ស្តួច​ស្តើង​បំ​ផុត​ទៅ​វិញ នេះ​ព្រោះតែ​​ថ្នាក់​ដឹក​នាំ​​ និង​ជា​ពិ​សេស​ក្រសួង​ទេស​ចរណ៍​កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចំ​ណាយ​របស់​ភ្ញៀវ​បរទេស និង​ចំ​ណូល​របស់ប្រ​ជា​​រាស្ត្រខ្មែរ​ទាល់​តែសោះ​​។

ភ្ញៀវទេស​ចរណ៍​បរទេស​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណខ្មែរ​ក្នុង​ខេត្ត​សៀមរាប ខ្លះ​ជិះ​រថ​យន្ត​ក្រុង​ធំ​ៗ ខ្លះ​ជិះ​រថ​យន្ត​តាក់​ស៊ីក្រុម​ហ៊ុន ឬ​ឯកជន ខ្លះ​ជិះ​រឺម៉កកង់បី មួយចំ​នួន​ទៀត​ជួល​កង់​ ជួល​ម៉ូតូ ជិះ​ដោយ​ខ្លួន​ឯង​ដោយ​សេរីយ៉ាង​អាណាធិបតេយ្យ ដោយ​គេ​ពុំ​បាន​ដឹង​ថា ភ្ញៀវ​ទាំង​នោះ​ធ្លាប់​បាន​រៀន​បើក​បរ​ឬ​អត់ ហើយ​ក៏មិន​ដឹង​ដែរ​ថា ពួកគេ​ចេះ​ច្បាប់​ចរាចរណ៍ និង​មាន​ប័ណ​បើក​បរ​ឬអត់​នោះដែរ ដែល​ជា​ហេតុ​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ច​រាចរណ៍ដោយ​យៈថាហេតុគ្រប់ពេលវេលា។

យោង​តាម​ការ​ស៊ើបសួរពី​ម្ចាស់​អាជីវកម្មជួល​កង់​ជួល​ម៉ូតូ និង​ភ្ញៀវ​ទេស​ចរណ៍ដែល​បាន​ជួល​កង់​ជួល​ម៉ូតូជិះ​បាន​អោយ​ដឹង​ថា ប្រភេទកង់​មីគឺធម្មតាជួល​ក្នុង​តំលៃពីចន្លោះ៤ពាន់-៨ពាន់រៀល​ក្នុង​មួយថ្ងៃ កង់គគ់តំលៃ​ពីចន្លោះ១ម៉ឺន២ពាន់-២ម៉ឺនរៀល​ក្នុង​មួយថ្ងៃ កង់អាគុយតំលៃ​៤ម៉ឺនរៀលក្នុង​មួយថ្ងៃ ម៉ូតូឌ្រីម​(ក្រោម​១២៥​សេសេ)​ ៦-៧ម៉ឺនរៀល​ក្នុង​មួយថ្ងៃ ម៉ូតូធំ ១០ម៉ឺនរៀល​ក្នុង​មួយថ្ងៃ (ជិះខ្លួនឯងអត់មានមគ្គុទេសទេសចរណ៍)។

ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​ប្រៀបធៀប​ថា រថ​យន្ត​ធន់តូច (កាមរី) ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អនុញ្ញាតិ​អោយ​ជិះ​តែ​៥នាក់​ទាំង​តៃកុង​ តែ​រឺម៉ក​កង់​៣វិញ​ ភ្ញៀវ​បរទេស​ជិះ​បាន​រហូត​ដល់​ជិត​១០នាក់​ក៏មាន​ដែរ ករណី​នេះ​ធ្វើ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សំណើចថា ច្បាប់​ស្រុក​ខ្មែរ​ដូច​បាយឡុក​បាយ​ឡអញ្ចឹង។

ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​អោយ​ដឹងថា ក្រុម​ភ្ញៀវ​អ្នក​ជួល​កង់​ជួល​ម៉ូតូជិះ​ដោយ​ខ្លួន​ឯង​ភាគ​ច្រើន​មាន​បញ្ហាជាច្រើន​ដូច​ជា បាត់​កង់​ បាត់​ម៉ូតូ អ្នក​ខ្លះ​ផ្លូវស្រុក​ខ្មែរ​​ប្រកាន់ខាង​ស្តាំ ​តែពួកគេ​បែជា​​ទៅ​ជិះ​ខាង​ឆ្វេង ជិះ​បញ្ច្រាសទិស​ បទបែន​ច្រងេង​ច្រងាង វង្វេង​ផ្លូវ ជិះ​ហួស​ល្បឿន​កំណត់ គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់ និយាយ​អោយ​ចំ​គឺរញេរញៃគ្មាន​សណ្តាប់​ធ្នាប់​តែម្តង។

ពល​រដ្ឋ​ខ្មែរ​រិះ​គន់​ថា ការ​ជួល​យានជំ​និះ​អោយ​ភ្ញៀវ​បរទេស គឺ​បណ្តាល​អោយ​បាត់​ថវិការ​ចំ​ណូល​របស់​រាស្ត្រ​ខ្មែរ ឧទាហរណ៍ថា ​បើ​នៅ​ខេត្ត​សៀមរាប​មាន​ភ្ញៀវ​ជួល​កង់ ជួល​​ម៉ូតូ ចំនួន​៣រយ​នាក់ក្នុង​មួយថ្ងៃ​ នោះ​វា​បាត់​បង់​ការ​ងារ​របស់​អ្នក​រត​រឺ​ម៉ក រត​តាក់​ស៊ី យ៉ាង​ហោច១០០នាក់ ឬ១០០គ្រួសារបាត់​ហើយ។ ហើយ​ពល​រដ្ឋ​បន្ថែមថា នាពេល​បច្ចុប្បន្ន​កំណើន​ការ​ជួល​កង់​ម៉ូតូរបស់​ក្រុម​ភ្ញៀវ​ទេស​ចរណ៍មានការ​កើណឡើងហួស​ពី​ការ​ស្មាន ព្រោះ​ពួកគេ​ជួលម៉ូតូអស់៦ម៉ឺន​រៀល​អាច​បើក​បរ​ចម្ងាយផ្លូវ​រាប់​រយគឺឡូម៉ែត្រ អាច​បើក​បរ​ឆ្លង​ខេត្ត​ក៏​បាន វាផ្ទុយពី​ការ​ជួលរឺម៉ក ជួល​ឡាន​ដែល​មាន​តៃកុងបើក​បរ បើក​មាន​ដែន​កំ​ណត់​ទៅ​តាម​តំលៃដែល​ភ្ញៀវ​បាន​ព្រម​ព្រៀង​ជួល។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ក្រុម​អ្នក​រត​រឺម៉ក​កង់​បី អ្នក​រត​តាក់​ស៊ី ដឹក​ភ្ញៀវ​ទេស​ចរ​បរទេស​នៅ​ខេត្ត​សៀមរាប បាន​អះ​អាង​ថា នៅ​ឆ្នាំ​២០១៥កន្លង​ទៅ​នេះ​ ពួកគាត់​បាត់​បង់​ចំណូល​ពី​៧០-៨០​ភាគរយ បើ​ធ្វើការ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ ពួកគាត់​បន្តថា ភ្ញៀវ​ទេស​ចរណ៍មក​ច្រើន​ តែ​ពួកគេ​ងាក​ទៅ​ជួល​កង់​ជួល​ម៉ូតូ បើក​បរ​ដោយ​ខ្លួន​ឯង ព្រោះ​បើ​ក​បរ​ខ្លួន​ឯង​គេ​ចង់​បើក​ទៅ​ដល់​ណា​ក៏បាន​ ១ថ្ងៃប៉ុន្មាន​រយ​គឺឡូម៉ែត្រ​ក៏បាន​ បើក​បរ​គ្មាន​ដែន​កំណត់ ជួល​ម៉ូតូអស់​លុយ​តិច តែ​បើក​បរបាន​ឆ្ងាយ ព្រោះ​នៅ​ប្រទេស​កម្ពុជាវាសេរី។

ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​ទៅ​តាម​យុត្តិសាស្រ្តរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា ពលរដ្ឋ​ខ្មែរ​នៅ​តំ​បន់​ទេស​ចរណ៍ ជាពិសេសពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប សូម​សំ​ណូម​ពរ​​យ៉ាង​ទទួច​​ទៅ​រាជរដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្តេច​ ហ៊ុន​សែន ​ជាប្រមុខ ក្រសួង​ទេស​ចរណ៍ មន្ទីរទេសចរណ៍ និង លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប ​មេត្តាធ្វើ​ការ​ពិចារណាចំពោះ​ការ​ជួល​កង់​ ជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនៅ​តំបន់​ទេស​ចរណ៍​នេះឡើង​វិញ ហើយ​រដ្ឋាភិបាល​​គួរ​តែ​បញ្ឈប់អាជីវកម្ម​​​ជួល​កង់ ​ជួល​ម៉ូតូ អោយ​ភ្ញៀវ​ទេស​ចរណ៍​បរ​ទេស​នេះ​ទៅ ព្រោះ​វាគ្មាន​​ផល​ប្រយោជន៍ដល់​ប្រទេសជាតិ និង​រាស្ត្រខ្មែរ​នោះទេ វាអាច​មាន​បាន​តែ​មនុស្ស​ពីរបី​នាក់​តែ​ប៉ុណ្ណោះ ឯរាស្ត្រខ្មែររាប់ពាន់រាប់ម៉ឺនគ្រួសារគឺ​អត់​ការ​ងារធ្វើ​ ដូច​សុភាសិតខ្មែរបាន​ពោល​ថា ˝អ្នក​មាន​ចេះ​តែ​មាន​ឡើង​ លក់ពាង​លក់​ផើង​ចេះ​តែឡើង​ថ្លៃ អ្នក​ក្រចេះ​តែ​ក្រចុះ​លក់​ទៀន​លក់​ចន្លុះ​ចេះ​តែ​ចុះ​ថ្លៃ˝ ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1469ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1423ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1637ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1657ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន1496ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1760ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន1417ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1665ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន676ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1576ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3573នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    32132នាក់
ខែនេះ    179760នាក់
ឆ្នាំនេះ   3762420នាក់
សរុប   53122346នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:16