អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុល្លារជាថ្នូរនិងការដោះលែងក្រៅប្រព័ន្ធច្បាប់

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 04 ខែ 01 ឆ្នាំ 2017 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 2132

ប្រភពព័ត៌មាន​ច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ម្សិល​មិញ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ចាន់​ស ស្រុកសូទ្រនិគម មានមន្ត្រីអាវុធហត្ថខេត្តសៀមរាបចំនួន២នាក់បាន​ធ្វើការស្ទាក់​ចាប់​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​របស់​ពល​រដ្ឋ​ចំនួន​មួយ​គ្រឿង​រួច​ដោះលែង​វិញ​ជា​ថ្នូរនឹង​លុយ១៥០០ដុល្លារអា​មេ​រីកកាំង។

ប្រភពបាន​បន្តថា ការ​ដឹក​ឈើ​បន្តិច​បន្តួច​របស់​ពល​រដ្ឋ​នេះ​ គឺត្រូវ​បាន​បង់​លុយឲ្យ​សមត្ថ​កិច្ច​ជំ​នាញ​ដែល​ឈរជើង​នៅ​តាម​ដង​ផ្លូវ​គ្មាន​សល់​កន្លែង​ណាមួយនោះទេ ប៉ុន្តែ​មិនដឹងជាមូល​​ហេតុ​អ្វី បាន​ជាមាន​ប៉េអឹម​មក​ចាប់យក​លុយ​បន្ថែម​ពី​លើ​ខ្ទង់​ចំណាយ​ដែល​បាន​បង់​រួច​ទៅ​ហើយនោះ​។

ម្ចាស់គោយន្តកន្ត្រៃឈ្មោះ តេង បានប្រាប់ថា​ប៉េអឹម​ដែល​មក​ចាប់​ឈើ​របស់​គាត់​នោះ​មាន​ឈ្មោះ លី ហួតហៅ តួក និងឈ្មោះ ស៊ុយ ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជា​ប៉េអឹម នៅ​ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​លោក តេង បានបន្តទៀតថា នៅ​ព្រឹក​នោះពួក​គាត់​ទាំង​២នាក់ (ប៉េអឹមខាងលើ) បាន​កាក់​គោ​យន្ត​កន្ត្រៃ​រួចទាម​ទារ​លុយចំនួន ២០០០ដុល្លារអាមេរីកកាំង តែ​សម្រួល​គ្នា​ត្រឹម​១៥០០​ដុល្លារ ទើប​ពួក​គាត់​យល់​ព្រម​ដោះលែង​​គោយន្ត​ដឹក​ឈើ​ខាង​លើនេះ។ លោក តេង បាន​បន្ថែមថា តាម​ពិត​មុន​ដំ​បូង​ឈ្មោះ ស៊ុយ បាន​សុំ​ទិញឈើ​របស់​គាត់​ តែ​គាត់​មិន​ព្រម​លក់ឲ្យ ទើប​គាត់​ចេញ​មក​ចាប់​យក​លុយ​តែម្តង។

ចំណែកលោកអនុសេនីយ៍ឯក លី ហួត ហៅ តួក មិនអាចទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែគ្មាន​អ្នកលើក​ទទួល។

រីឯឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជា​ការកង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ដែរ​នៅ​ព្រឹក​ដដែលនេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ដូច​គ្នា​ផង​ដែរ។

លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​សៀម​រាប​បាន​ប្រាប់​អោយ​ដឹង​ថា ករណីខាង​លើ​នេះលោក​នៅ​មិន​ទាន់ដឹងទេ ប៉ុន្តែ​លោកស្នើឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅតុលាការ បើ​សិន​ជា​មាន​ការ​ទាប្រាក់​ដូច​ការ​ចោទ​ប្រ​កាន់​មែន។

ប្រ​ភព​ពី​ប្រ​ជា​ពល​ររដ្ឋ​នៅ​ឃុំ​កណ្តែក​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹងថា លោក​ប៉េអឹម​ឈ្មោះ​ ស៊ុយ​​ ខាង​លើ​នេះ​រក​ស៊ី​ដឹក​តែ​ឈើ​ ដឹក​រាប់​រយ​រាប់​ពាន់​រឺម៉ក​ចូល​ក្រុង​សៀមរាប តែ​មិន​ដែល​មាន​មេព្រៃ​ ឬ​ថ្នាក់​ដឹក​នាំ​ណា​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ដល់​ពួក​គាត់​លឺ​ថា ឥឡូវ​មាន​ជំ​នាញ​ថ្មី​មួយ​បន្ថែម​ទៀត​ខាង​ដើរ​គាប​យក​លុយអ្នក​រក​ស៊ី​ តែ​មិន​ធ្វើ​តាម​ផ្លូវ​ច្បាប់។

ពល​រដ្ឋ​អ្នក​ដឹង​ហេតុការណ៍ និង​ជន​រង​គ្រោះ​រង​ចាំ​មើល​ចំណាត់​ការ​របស់​លោក ប៉ោ វណ្ណនិត​ មេប៉េអឹម​ខេត្ត​សៀមរាប​ ធ្វើ​យ៉ាង​ណា​ចំពោះ​កូន​ចៅ​ក្រោម​ឱវាទ​របស់​ខ្លួន​ ដែល​ដើរ​ប្រ​ព្រឹត្តអំ​ពើពុក​រលួយ​ ដើរ​គាប​ជំរិត​ទាប្រាក់​ពី​អ្នក​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​ដូច​ខាង​លើ​នេះ៕ សហការី + រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1648ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1819ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1725ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1725ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1587ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1601ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1559ដង ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌   អាន555ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1910ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1855ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9017នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75095នាក់
ខែនេះ    822886នាក់
ឆ្នាំនេះ   3567190នាក់
សរុប   57166086នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:02