កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំរបស់លោក សថាវី អភិបាលខេត្តឧត្តរមានជ័យ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 1605

ក្រោម​ការ​ដឹក​នាំរបស់​លោក សថាវី អភិបាលខេត្តឧត្តរមានជ័យគេ​សង្កេត​ឃើញថា មាន​បទ​ល្មើស​ជាច្រើន​ករណី​បាន​កើត​ឡើង​ជាហូរហែដូច​ជា​បទ​ល្មើស​ព្រៃឈើ ការ​លេង​ល្បែង​ស៊ីសង​ស្ទើរ​គ្រប់​ប្រភេទ ហើយ​ជាពិសេសនោះ​គឺ​លោកអភិបាល​ខេត្ត​រូប​នេះបាន​អនុញ្ញាតិអោយ​ជន​ជាតិ​ថៃចូល​មកបើក​បន​​លេង​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលភ្នាល់​គ្នា​ដាក់​លុយជា​មួយជន​ជាតិខ្មែរ ដែល​សកម្ម​ភាព​នេះ​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​មាន​ការ​ខឹង​សម្បារយ៉ាង​ខ្លាំង។

បន​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលខាងលើនេះស្ថិតនៅក្នុងភូមិ​អូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ហើយ​ភាគ​ច្រើន​គេលេង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ក្រោម​ការ​វៀប​ចំរបស់​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារ នៅ​មាត់ច្រកអន្តរជាតិជាំសាងាំ ជាអ្នករៀបចំឡើង។

ប្រជាពលរដ្ឋ​សម្តែងការ​មិន​ពេញ​ចិត្តយ៉ាងខ្លាំងដោយ​ពួកគាត់​បានថ្លែងថា ការ​បាញ់​ជ្រូចភ្នាក់​ដាក់​លុយ​រាប់​សិប​លាន​នេះគឺ​ហាក់​តែកំពុង​បំផ្លាញសុខ​ភាព​របស់​ពួកគាត់ដោយ​ផ្សែងរំសេវ ម្យ៉ាង​ទៀតសំបកកាំជ្រូចដែល​ធ្វើ​អំពី​បំពង់​ទីបជ័រ បំពង់​ឬស្សី ដែល​មាន​ប្រវែងចាប់​ពី៦ទៅ៩ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ទៅ​លើ​មេឃ​ដែល​មានរយៈកំពស់ចាប់ពី១ទៅ២ពាន់ម៉ែត្រ រួច​ធ្លាក់​សំបក​ចុះ​តាម​វាល​ស្រែ តាម​ព្រៃ តាម​ភូមិ​អ្នក​ស្រុក ធំ​ក្លិន​ឆ្ងៀម​ឈួល​ពុល​ទាំងមនុស្ស​ទាំងសត្វ។

អ្នក​ចូលលេង​ល្បែង​ភ្នាល់កាំជ្រូច​ខាងលើនេះបាន​អោយ​ដឹងថា អ្នក​ដែល​ចូល​ទៅ​មើល​ការ​ភ្នាល់​កាំជ្រូច ត្រូវ​បាន​គេ​លក់​សំបុត្រមួយតំលៃ៥រយ​បាត (ជិន៦ម៉ឺនរៀល)។

យោង​តាមប្រភពព័ត៌មានពីពលរដ្ឋ​ថៃបាន​អោយ​ដឹងថា នៅ​ស្រុក​ថៃត្រូវ​បាន​គេហាម​ប្រាមដោយ​ច្បាប់​ មិន​អនុញ្ញាតិអោយ​លេង​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចនេះទេ តែ​នៅ​ស្រុក​ខ្មែរ​បែ​ជា ​លោក សថាវី អភិ​បាល​ខេត្តឧត្តរ​មានជ័យរូប​នេះ ​បើក​ចំហរ​អោយ​គេ​បើក​បទ​ល្បែង​ដ៏ចម្លែក ដែល​ស្រុក​គេ​មិន​អនុញ្ញាតិ​អោយ​លេង​ដាច់​ខាត។

ការលេង​ល្បែងខាងលើនេះ គេបានសរសេរលើបដាថា ˝អបអរសាទរ ពិធីបើកលេងអុជកាំជ្រូច ជាល្បែងភ្នាល់​ស៊ីសងផ្តាច់មុខ ជាអចិន្តៃ្រយ៍ នៅភូមិអូរថ្ម ឃុំត្រពាំងព្រីយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០១៧˝ ដែល​មានរូប​ព្រះឆាយាល័ក្ខរបស់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋ​កម្ពុជាមានការងឿង​ឆ្ងល់​យ៉ាងខ្លាំង ថាហេតុអ្វី​បាន​ជាលោក សថាវី អភិបាល​ខេត្តរូបនេះ បើក​ដៃ​អោយ​ក្រុម​បើក​បន​ល្បែង​ យក​ព្រះឆាយាល័ក្ខព្រះមហាក្សត្រធ្វើ​ជាខែលក្នុងការ​បើក​បន​ល្បែង​ស៊ី​សង​បែប​នេះ?

ពលរដ្ឋ​នៅ​ស្រុក​អន្លង់​វែង សំនូមពរ​ទៅ​ដល់​ សម្តេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទៅ​លោក​អភិ​បាល​ខេត្ត សថាវី អោយ​បញ្ឈប់​ការបើក​បន​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចម៉ីស៊ីល​ ដែល​ការ​លេង​ល្បែង​នេះវា​ផ្ទុយ​ពី​គោ​ល​នយោ​បាយ​ ភូមិឃុំ​មានសុវត្ថិភាព ដែល​​រដ្ឋាភិបាលដាក់ចេញ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2477ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1558ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1809ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1888ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1660ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន2000ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1734ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1793ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2354ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1597ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9195នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75273នាក់
ខែនេះ    823064នាក់
ឆ្នាំនេះ   3567368នាក់
សរុប   57166264នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:17