សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1562

មេ​បញ្ជា​ការរង​​​​​ប៉េ​អឹម ​ប្រ​ចាំ​​ស្រុក​ត្រ​ពាំង​ប្រា​សាទ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​​ទាំង​កណ្តាល​យប់​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​​នៅ​ទី​នោះ តែ​លោក ពុធ-សារ៉ាន់ មេបញ្ជាការ​ម៉េអឹម​ខេត្ត​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺ។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ​បាន​រាយ​ការ​កាល​ពី​ម្សិល​មិញ​ថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទី ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។​

នៅ​រសៀល​ថ្ងៃ​ទី​១០​ម្សិល​មិញ​អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ទូរ​ស័ព្ទ​ជា​​ច្រើន​ដង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ សុស-រុង តែ​ទូរ​ស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល​។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរ​ស័ព្ទ​ទៅ​លោក ពុធ-សារ៉ាន់ មេបញ្ជា​ការ​ប៉េអឹម​ខេត្ត​ឧត្តរមាន​ជ័យ​ដើម្បី​សុំ​ការ​បំ​ភ្លឺ​ពី​ករណី​លោក​ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​បាញ់​បោះ​សេរី តែ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ឆ្លើយ​ថា ជាប់​រវល់​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍​ករណី​ខាង​លើ​តាម​ទូរ​ស័ព្ទ​ទៅ​ នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍​ថា ចាំ​អោយ​គេ​ស៊ើប​អង្កេត​​ពី​បញ្ហា​ខាង​លើ​នេះ។

គួរ​រំ​លឹក​​ផង​ដែរថា នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​តែង​តែ​មាន​ប៉េអឹម​មួយ​ចំ​នួនមិន​គោរព​តួនាទី​របស់​ខ្លួន​ ដូច​ជា​កាល​ពី​ឆ្នាំ​២០១៣​មាន​មេប៉េអឹម​ស្នាក់​ការ​សន្តិ​សុខ​ អ ២០៦ ឈ្មោះ​ សូ-វិបុល​ រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ បាននាំ​បក្ខ​ពួក​ជិត​១០​នាក់​ ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​​ចាង​ហ្វាង​​កាសែត កម្ពុជា​សុវណ្ណ​ភូមិ ​ដែល​តាម​ថត​រូប​រថ​យន្ត​ដឹក​ឈើ​របស់​ខ្លួន។ ហើយ​នៅ​ពេ​ល​ថ្មី​ៗនេះ​​​មាន​សេចក្តី​រាយ​ការ​ថ្មី​មួយ​ទៀត​ថា លោក​ សូ-វិបុល​ ផឹក​ស៊ី​ស្រ​វឹង​បាន​វាយ​ដុំ​ប្រ​ជា​ពល​រដ្ឋ​នៅ​ចំ​ណុច​ភូមិ​តា​សំ ឃុំ​អូ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មាន​ជ័យ តែ​បន្ទាប់​ពី​មាន​រឿង​លោក​សូ-​វិ​បុល ​ក៏​បាន​រត​ការ​បិទ​រឿង​អាស្រូវ​នេះ​​មិន​អោយ​ថ្នាក់លើ​ដឹង​។

លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុ​វណ្ណ​ភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១១នេះ​ថា កាល​ពី​ក្រុម​បក្ខ​ពួក​លោក​ សូ-វិបុល​ ប្រើ​អំ​ពើ​ហឹង្សា​មក​លើ​រូប​លោក​នោះ លោក​ពុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការទេ ដោយ​លោក​ សូ-វិបុល​ សុំ​អង្វ​ថា​ដោយ​ខ្លួន​ស្រ​វឹង​បាត់​បង់​ស្មារ​តី​ ហើយ​លោក​សូ​វិបុល​សុំ​បង់​លុយ​២០០ដុល្លារ​ថ្លៃ​ថ្នាំ​ពេទ្យ។ តែ​រហូត​ដល់​ពេល​នេះ​លោក​សូវិបុល ​អោយ​លុយ​លោក​បាន​តែ​១០០ដុល្លារតែ​ប៉ុណ្ណោះ​ ឯ១០០ដុល្លារ​ទៀត​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ​ រហូត​លែង​លើក​ទូរ​ស័ព្ទ​របស់​លោក​ទៅ​ហើយ។ លោក​ផ្លុង​រ៉េត​ បន្ថែម​ថា លោក​និង​ផ្ញើ​លុយ​១០០ដុល្លារ​អោយ​លោក​ សូ-វិល​បុល​ វិញ​ហើយ​លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​លោក​សូវិបុល​ក្បត់​សន្យា ហើយ​លោក​រ៉េត​បញ្ជាក់​ថា លោក​មាន​រូបភាព​ មាន​សាក្សី គ្រប់​គ្រាន់​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​តាម​ផ្លូវ​ច្បាប់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3286ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1682ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1738ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1439ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1633ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1407ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1553ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1506ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន1959ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1542ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1992នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71583នាក់
ខែនេះ    178661នាក់
ឆ្នាំនេះ   2636564នាក់
សរុប   51996490នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40