លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានធ្វើទារុណកម្ម ប្រើអំពើហឹង្សា និងគំរាមបាញ់សម្លាប់

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 1617

អំ​ពើ​ហឹង្សា​មួយ​បាន​កើត​ឡើង​បង្ករ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ភ័យ​ស្លន់​ស្លោ​ពី​សំ​នាក់​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ជិត​ខាង​ស្មាន​ថា​ ជា​ករ​ណី​ចោរ​ប្លន់​ បង្ករ​ឡើង​ដោយ​មន្ត្រី​យោ​ធា​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ ប្រ​ដាប់​ដោយ​អាវុធ​ពីរ​ដើម វែង​មួយ​ដើម​ ខ្លី​មួយ​ដើម​ មិន​ស្គាល់​ម៉ាក បាន​ចុះ​មក​ភ្ជុង​គំ​រាម​ថា​បាញ់​សំ​លាប់​ ហើយ​បាន​ធ្វើទា​រុណ​កម្ម​លើ​រូប​រាង​កាយ យ៉ាង​តំ​ណំ​ទៅ​លើ​ពល​រដ្ឋ​ម្នាក់​ឈ្មោះ ផុន-ម៉ាប់ ដោយ យក​លេស​ថា​ ជន​រង​គ្រោះខាង​លើ ជំពាក់​លុយ​មិន​សង​ក្នុង​ជំនួញ​រកស៊ី​​ឈើ​ខុស​ច្បាប់​ជា​មួយ​គ្នា។

ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​វេ​លាម៉ោ​ង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅ​ចំ​នុច​រង្វង់​មូល​ អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ពាក់​ព័ន្ធ​នឹងការ​ចោទ​ប្រ​កាន់​ខាង​លើ ​លោក ស៊ុន-ប៊ូរ៉ា មេ​​បញ្ជា​ការ​រង គរ៥ បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​តាម​ទូរ​ស័ព្ទថា ការ​ចោទ​ប្រកាន់​ខាង​លើ​គឺមិន​ត្រឹម​ត្រូវ​ទេ វា​ផ្ទុយ​ស្រឡះ​ពី​ការ​ពិត។ លោកបូរ៉ាបាន​បន្ថែមថា ពលរដ្ឋ​ខាង​លើ​នេះបាន​យក​លុយ​គាត់​ជាង​១លានរៀល​ រយៈពេល​ជាង​២ឆ្នាំ​ហើយ ដោយ​សន្យាថា និង​អារឈើ​គ្រឿង​ធ្វើ​ផ្ទះ​លក់​អោយ​រូប​លោក តែ​ពលរដ្ឋ​នេះ​បាន​កុហក់​គាត់​តែរហូត​ ថាថ្ងៃនេះថ្ងៃនោះ ហើយ​ពោល​ពាក្យ​ផ្ចាញ់​ផ្ចាលថា ចាំបាច់​ទាញឹក​ធ្វើ​អី បើ​គេ​អារ គេ​យក​ទៅ​អោយ​វាឃើញ​ហើយ បើ​មិន​ឃើញ​មាន​ន័យថាអត់​ទាន់​បានអារ។ លោកបូរ៉ាបន្ថែមថា គ្រាន់​តែទាញ​កអាវ​លេង​ ក្នុង​នាម​ស្គាល់​គ្នា មានបានថាបាញ់​បោះឯណា បើ​មិន​ជឿសួរអាជ្ញាធរទៅ។

ដោយ​ឡែក​លោក ស៊ុន ប៊ូរ៉ាន់ មេ​បញ្ជា​ការ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រា​សាទ​បាន​អោយ​ដឹង​ថា​ ពិត​ជា​មាន​ករណី​ខាង​លើ​កើត​មានមែន តែ​ដោយ​សារ​ជន​រង​គ្រោះ​ខាងលើ​នេះ​និ​យាយ​ឈ្លើយគ្មានការ​គួរសម។

លោក ស៊ុន-បូរ៉ាន់ មេសឹករងស្រុក​ត្រពាំងប្រាសាទរូប​នេះ ត្រូវបានគេអះអាងថា ជាបងប្រុសបង្កើត​របស់​លោក ស៊ុន-បូរ៉ា ដែល​ជា​ខ្នង​បង្អែកមួយរបស់​លោក ស៊ុន-បូរ៉ា ក្នុង​ការ​ប្រកបមុខ​របររក​ស៊ី​ដឹក​ឈើ​អា​ណា​ធិប្យ​តេយ្យ។

តែទោះ​បី​ជា​យ៉ាង​ណាក៍​ដោយ ឯក​ឧត្តម​ តុន-ញ៉ាណ មេបញ្ជាការសឹងរង ខេត្តឧត្តរមានជ័យ បាន​ថ្លែង​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ពាក់​ព័ន្ធ​ទៅ​និង​រឿង​រ៉ាវ​ខាង​លើ លោក​និង​ស្រាវ​ជ្រៀវ​ ហើយ​និង​ដាក់​ពិន័យ​អ្នក​ប្រ​ព្រឹត្តិ​ខុស​ទៅ​តាមផ្លូវ​ច្បាប់​យោធា។

គេ​សង្កេត​ឃើញថា ជំនួញឈើ​ក្រញូង​នៅ​ខេត្តឧត្តរមានជ័យ​គឺ​កើន​ឡើង​ជាហូរហែរ​តែ​រហូត​ដោយ​គ្មាន​ទីបញ្ចប់ មិន​តែ​ប៉ុណ្ណោះ​ជំនួញ​ឈើ​ក្រញូង និង​ប្រភេទ​ឈើ​ខុស​ច្បាប់​ផ្សេងៗ បាន​ចរាចរណ៍​ យ៉ាង​គគ្រឹគ គគ្រេងដោយ​សេរី ដោយ​ចំហរ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ស-ថាវី អភិ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​សម្តី​គគ្រាត​គគ្រើម​រូប​នេះ៕សហការរី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1768ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2165ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2300ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2795ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន3352ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1721ដង សេចក្តីជូនដំណឹង   អាន2540ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1577ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន3126ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន2342ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10659នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76737នាក់
ខែនេះ    824528នាក់
ឆ្នាំនេះ   3568832នាក់
សរុប   57167728នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:26