លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 02 ឆ្នាំ 2019 វេលាម៉ោង 04:20 នាទី ចំនួនអានៈ 1815

កាលពីរសៀល​ថ្ងៃទី១៣ ខែគុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ លោក សននី អ្នក​គ្រប់​គ្រង​​​ផ្សារក្រោមធ្វើ​លើដីសួនច្បារ និង​ដី​ចំណីផ្លូវ បាន​បដិសេធថា លោកមិន​មែន​ជាអ្នក​គ្រប់​គ្រង​ធំនៅផ្សារ​នេះទេ គាត់​គ្រាន់តែ​ជាមេការរង​តែ​ប៉ុណ្ណោះ ឯមេធំដែលគ្រប់គ្រង​ផ្សារនេះគឺលោក​ ហ៊ុប ថៃ ដែល​ជាអ្នក​គ្រប់គ្រង​ផ្សារលើធំថ្មីក្នុងក្រុង​សៀមរាប​ និង​ផ្សារស្រុកពួកផងដែរ។

លោក សននី បានរៀបរាប់ថា ផ្សារក្រោម​ដែលគេចោទថា ធ្វើ​លើដីសួនច្បារនេះ ដើមឡើយ​ជាផ្សាររបស់គាត់តាំងតែពីឆ្នាំ១៩៨៣មកម្លេះ តែដោយសារអ្នកមានលុយមានអំណាច បាន​ឃុបឃិត​គ្នាធ្វើ​ផ្សារនៅក្បែរនេះ (ផ្សារតាសារ៉ន) បានព្យាយាមរំលាយផ្សាររបស់គាត់ ដើម្បីអោយ​អាជីវ​កររត់ទៅលក់ដូរនៅផ្សារក្រោមថ្មីរបស់គេ។ លោក សននី បន្ថែមថា ដីសួនច្បារវាគ្រាន់តែ​ជាពាក្យ​បន្លាយគេ​តែប៉ុណ្ណោះធាតុ វាមិន​ដែល​មាន​សួន​ច្បារអីនោះទេ តាំង​តែពីដើមរហូតមក។

នៅរសៀលថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០១៩នេះ កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការ​បក​ស្រាយ​ពី​លោក​ ហ៊ុប ថៃ អ្នកម៉ៅការផ្សារទាំងបីនេះបានទេ ព្រោះទូរស័ព្ទចូល​ពីរដង​គ្មានអ្នក​លើកទទួល។

សូមរំលឹកផងដែរថា លោក ហ៊ុបថៃ ធ្លាប់មានកាសែតក្នុង​ស្រុកជាច្រើន​ចុះផ្សាយពីរឿងអសកម្ម រឿងអាស្រូវ ដូចជាទឹកស្អុយហូរកាត់ផ្សារលើ សំរាមស្អុកពាសពេញផ្សារ មុខ​ផ្សារលើគ្មានចំណត បណ្តោយអោយរថយន្តចតពេញផ្លូវ បណ្តាលអោយកកស្ទះចរាចរណ៍ អ្នកក្រគ្មានកន្លែងលក់ដូរ អ្នកលក់បន្លែតែមួយកញ្ច្រែង ក៏យកផាស៊ីដែរ…។ល។ មហាជនបានចោទសួរថា បើលោក ហ៊ុបថៃ​ អសមត្ថភាពបែបនេះ ហេតុអ្វីនៅតែអាចឈរឈ្មោះជាអ្នក​ម៉ៅការ​ផ្សារបានរហូតមកដល់​សព្វថ្ងៃនេះ?

យោងតាមការ​ស្រាវ​ជ្រាវ ដើមឡើយ ហ៊ុបថៃ មិន​មែនជាអ្នក​មាន​ស្តុកស្តំអីនោះទេ តែតាំងពីបាន​ម៉ៅការ​គ្រប់គ្រង​ផ្សារលើមក ជីវភាពកាន់តែធូរធា មានបាន រហូត​ជិត​កើត​មហាសេដ្ឋីទៅហើយ នាពេលបច្ចុប្បន្ននេះ។

ប្រភពព័ត៌មានបែកធ្លាយមួយទៀត បានបង្ហើបថា លោក ហ៊ុបថៃ បានចំណាយលុយរាប់​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយខែៗ ដើម្បីទប់តំណែង​របស់ខ្លួន និង​សូកប៉ាន់ដល់ស្ថា​ប័ណ​ពាក់​ព័ន្ធនានា​ដើម្បីបិតមាត់បិតភ្នែកបិត​ត្រចៀក កុំអោយរិះគន់រាល់រឿងអាស្រូវ និង​រឿង​អសកម្មផ្សេងៗ។

ពលរដ្ឋ​និង​អាជីវករមួយចំនួននៅខេត្តសៀមរាប កំពុងរងចំាមើល​ថាតើ លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុង​​ថ្មីសម្តីផ្អែម ចាត់ការ​យ៉ាង​ណាចំពោះផ្សារក្រោម​ដែលធ្វើ​លើដីសួនច្បារ? ហើយតើទុកលោក ហ៊ុបថៃ អោយកាន់តំណែងជាអ្នកម៉ៅការ​ផ្សារទាំងបីនេះប៉ុន្មានរយឆ្នាំទៀត?៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1713ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1505ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1619ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1645ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1710ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1665ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2101ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1598ដង យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន3022ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1691ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5380នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71458នាក់
ខែនេះ    819249នាក់
ឆ្នាំនេះ   3563553នាក់
សរុប   57162449នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:59